ការប្រារព្ធពិធីខួបលើកទី៣០ឆ្នាំនៃទិវាជ័យជំនះ ៧ មករា នៅ ប្រទេសកម្ពុជា ក្រោមការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា៖
ប្រទេសកម្ពុជាបានប្រារព្ធខួបទី៣០ឆ្នាំនៃទិវាជ័យជំនះ៧ មករា នៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក (មានមហាជនចូលរួមប្រមាណ៥ម៉ឺននាក់) ក្រោមការរៀបចំរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ។ ពាក្យស្លោកលើកសរសើរអំពីទិវាជ័យជំនះ៧ មករា និងគណបក្សប្រជាជន កម្ពុជា ត្រូវបានស្រែកជយឃោសឡើងជាបន្តបន្ទាប់ ពីសំណាក់មហាជន ដែលរួមមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស ហើយនិងតំណាងប្រជាពលរដ្ឋនៅតាមខ័ណ្ឌនានានៃ រាជធានីភ្នំពេញ និងខេត្តក្រុងទាំង២៤ទូទាំងប្រទេស។ ជានិច្ច កាល ថ្ងៃ៧មករា តែងតែបង្កើតជាជម្លោះស្លាបប៉ាកកា ក្នុងចំណោម អ្នកនយោបាយកម្ពុជា ដោយសារអ្នកខ្លះ ចាត់ទុកថ្ងៃនេះគឺជាថ្ងៃ រំដោះប្រទេសជាតិពីពួកចោរព្រៃខ្មែរក្រហម ហើយសម្រាប់អ្នកផ្សេង ទៀត ចាត់ទុកថ្ងៃនេះ គឺជាពេលចាប់ផ្តើមការចូលឈ្លានពានរបស់ ប្រទេសវៀតណាម។ ព័ត៌មានបន្ថែមៈ http://khmer.ka-set.info/content/view/2238/32/ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

