នែ!តាប៊ុនហៀង នាអំឡុងឆ្នាំ៧៤ ៧៥ ខ្ញុំក៏ធ្លាប់បានលេង គប់វង់ តាមផ្លូវមាត់ស្ទឹងសង្កែរ ហើយផ្ទះរបស់អុំខ្ញុំម្នាក់ នៅលើផ្លូវលេខពីរកន្លះ ជាហាងលក់ក្រណាត់ មានម្ដងនាឆ្នំា១៩៧៤ ពួកយើងបានឈ្លោះជាមួយពួកកូនយួន ដែលនៅម្ដុំពេទ្យយាយជី ហើយមានការបាញ់ជំពាមកៅស៊ូ ទៅវិញទៅមកយ៉ាងសប្បាយទៀតផង ផ្ទះរប់សខ្ញុំគឺនៅ ភូមិដូនទាវ ជិតរោងម៉ាស៊ីនកិនស្រូវ ។ គិតទៅ ទីក្រុងបាត់ដំបង គឺជាទីក្រុងមួយ ដែលមានទេសភាពដសែនល្អ ខៀវស្រងាត់ ជាពិសេសនៅតាមដងស្ទឹងសង្កែរ ។
បងធំ --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

