ជំរាបសួរ លោក ប៊ុន ហ៊ៀង. លោកចូលចិត្តសរសេរខ្មែរច្រើន តែសរសេរដៃ ។ ប្រសិនជាលោកសរសេរជាអក្សរពុម្ព ខ្មែរយូនីកូដ៌ ប្រហែលអាចនឹងទុកជាឯកសារ បានស្រួល ។ ខ្ញុំមានចំណូលចិត្តយ៉ាងច្រើន កាលលោកនិយាយអំពី ជំនាន់សាធារណរដ្ឋ លន់ ណុល ។ ខ្ញុំនៅចាំច្បាស់ កាលដែល កាសែត នគរធំ ចេញលេខចុង ក្រោយបង្អស់ ខ្ញុំពុំអាចឆ្លៀតឪកាសចេញទៅរកទិញអោយទាន់ពេលវេលា (ដោយរវល់កិច្ចការផ្ទាល់ខ្លួននៅក្នុងផ្ទះខ្លាំងពេក) ហើយពឹងគេអោយទៅ រកទិញ វាអស់ពីតូបសាពត៌មានស្រេច ។ លោកលី ឌៀប នៅសហរដ្ឋអាមេរិក ក៍តែងរំលឹក រឿងកាសែតនេះដែរ តែមិនបានចេញផ្សាយអោយបានក្បោះក្បាយ ។ ទីបញ្ចប់ ខ្ញុំមិនអាចដឹងរឿង អោយបានពឹតប្រាកដ អំពីទំនាស់ផ្ទៃក្នុងនៃរបបលន់ណុល ជាពិសេសក្នុងឆ្នាំ 74 75 ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតលើកដំបូងនែរបប លន់ ណុល (ក្នុងឆ្នាំ...?) គេដឹងច្បាស់ថា លោក លន់ ណុល ត្រូវចាញ់ លោក អ៊ឹន តាំ ទៅហើយ តែមិនដឹងយ៉ាងម៉េច លោក លន់ ណុល នៅកាន់ដំណែងដដែល ។ នេះសអោយឃើញថា របបសាធារណៈរដ្ឋ ចាប់ផ្តើមរង្គោះរង្កើរ រហូតដល់ក្សិណក្ស័យ ផ្សំស្របជាមួយនឹងភាពខ្វះការពិសោធនយោបាយនៃអ្នកនយោបាយ ជំនាន់នោះ... ។ ខ្ញុំសូមផ្អាកប៉ុណ្នេះសិន ។ ថ្ងៃក្រោយ នឹងទំនាក់ទំនងបន្តទៀត ។ អរគុណ ។ ក្រាក់ម៉ូ
> Message du 25/01/09 02:47 > De : "sacravatoons" > A : [email protected], [email protected], [email protected], > [email protected], [email protected], [email protected], [email protected], > [email protected], [email protected], [email protected], > [email protected], [email protected], [email protected], > [email protected], [email protected], [email protected], > [email protected], [email protected], [email protected], > [email protected], [email protected], > [email protected], [email protected], > [email protected], [email protected], [email protected], > [email protected], [email protected], [email protected], [email protected], > "Ông-thu N" > Copie à : > Objet : Re: The Old Sacravatoon > > > > > --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

