[image: (ដីក្រហម ការបណ្តេញចេញ)] http://khmer.ka-set.info/content/view/2281/32/<http://khmer.ka-set.info/content/view/2281/32/> ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៤ មករា ២០០៩៖ ប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់លើប្រជាពលរដ្ឋដីក្រហម នៅពេលប្រតិបត្តិការបណ្តេញពួកគេចេញពីលំនៅដ្ឋាន (c)ចន វីង/ Magnum
ការគំរាមកំហែង បណ្តេញចេញបានគ្របសង្កត់មកលើពួកគេតាំងពីឆ្នាំ២០០៦ម្ល៉េះ។ នេះសរបញ្ជាក់អោយឃើញថា ការតស៊ូរបស់ប្រជាជន១០គ្រួសារដែលបន្តតាំងលំនៅក្នុងតំបន់ដីក្រហម សង្កាត់ទន្លេបាសាក់ នាទីក្រុងភ្នំពេញ គឺជារឿងរ៉ាវដីធ្លីដ៏ខ្លោចផ្សារអូសបន្លាយពេលយូរជាងគេនៅកម្ពុជា ចាប់តាំងពីពីរទសវត្សមកនេះ។ ពីឱសានវាទមួយទៅមួយ ការបង្រ្កាបចុងក្រោយត្រូវគេរំពឹងថានឹងធ្វើឡើងជាច្រើនថ្ងៃ មកហើយ។ ការបង្រ្កាបបានកើតឡើងតាំងពីព្រឹកព្រហាមនៃថ្ងៃសៅរ៍ ទី២៤ មករា។ គ្មាននរណានឹកស្មានថា ការបណ្តេញនេះមានទំហំធំ និងប្រើហិង្សាថ្នាក់នេះឡើយ។ ក្រុមហ៊ុន 7NG ដែលអាជ្ញាធរបានយល់ព្រមផ្តល់ដីតំបន់នេះជាសម្បទានសម្រាប់សាង សង់សំណង់អគារផ្ទះល្វែងខ្ពស់ៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ឥតសន្សំសំចៃនឹងការប្រើលុយនោះទេ។ http://khmer.ka-set.info/content/view/2281/32/ ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៤ មករា ២០០៩៖ គ្រឿងចក្រកំពុងបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋដីក្រហម។ (c)ចន វីង/ Magnum --~--~---------~--~----~------------~-------~--~----~ You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -~----------~----~----~----~------~----~------~--~---

