កាលពីថ្ងៃម្សិល​មិញ​ខ្ញុំ​បាន​មើល​ទូរទស្សន៏ ប៉ុស្តិ បាយ័ន្ត ត្រង់​
ចំនុចមួយ​ដែល​ខ្ញុំ​ច្រិញ​មែន​ទែន។​ ដោយ​ខ្ញុំ​បានឃើញ​គេ​សម្ភាស៏ ចំនុច​
មួយ​ដែល​និយាយ​អំពី ភូមិខ្ញុំ​ផលិតផល​ខ្ញុំ ត្រង់​នោះ​ផលិតករ​បាន​និយាយ​
ពីការ​​ឆ្លាក់​រូប ត្រី​ផ្សោយ​ដែល​ធ្វើ​ពី ឈើរ គាត់​បាន​និយាយ​ថា​កាល​
ពីលើក​មុន​ពេល​ដែល​គាត់​បាន​ធ្វើ​រួច​រាល់​ហើយ​ គាត់​យក​ដែក​ឆាប​មក​ ឆាប​
អោយ​វា​រលោង គឺ​ឆាប​ដោយ​ដៃ ប៉ុន្តែ​ឥឡូវ​គាត់​ប្រើ​ប្រាស់​ការ​ឆាប​ នោះ​
ដោយ​ប្រើ​ម៉ាស៊ីន​ឆាប​វិញ វា​ជា​ការ​ងាយ​ស្រួល​មួយ​សម្រាប់​គាត់​
រំពេចនោះ អ្នក​ដែល​បាន​សម្ភាស៏​គាត់​ហ្នឹង​បាន​និយាយ​ថា នេះ​ដោយ​សារ​តែ​
ភាពរីក​ចំ​រើន​ដោយ​សារ​តែ ស្នាដៃ​របស់​សម្តេច អាគ​មហាសេនា បតី តេជោ​ទើប​
យើង​ មាន​ការអភិវឌ្ឍ យើង​បាន​ទទួល​នូវ​បច្ចេក​វិទ្យា​ទំនើប​ក្នុង​ការ​
ប្រើ​ប្រាស់​របស់​របរ ទំនើប។ ចំនុច​នេះ​ខ្ញុំ​ពិត​ជា​ច្រិញ​ណាស់​លោក​
អើយ...... គ្រាន់​តែ​ម៉ាស៊ីន​ឆាប តម្លៃ​តែ 4 ទៅ 5 ដុល្លា​ប៉ុន្នោះ ក៏​គេ​
និយាយ​ថា​ជា​ ស្នាដៃ​តេជោ​តែ ចុះ អា​រឿង​ពុករលួយ​រាប់​លាន​ដុល្លា​នោះ វិញ​
ម៉េចក៏មិនយាយ​ផង​ទៅ។
សូម​ជួយ​គិត​គ្នា​មើល ថា​នេះ​ជា​ទង្វើអ្វី​ដែរ?

សំណាង !
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

Reply via email to