រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន Cambo Sixដោយ 
គឹម ពៅ
[វិទ្យុអាស៊ីសេរី]2009-02-25រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក 
គាត ឈន់ ឲ្យ​ដឹង​នៅ​ព្រឹក
ថ្ងៃ​ពុធ​នេះ ថា 
លោក​កំពុង​រៀបចំ​បញ្ចប់​អាជ្ញាប័ណ្ណ​ក្នុង​ការធ្វើ​អាជីវកម្ម​បនល្បែង​ភ្នាល់​បាល់​ដែល​ធំ​ជាង​គេ
បង្អស់​នៅ​ក្រុង​ភ្នំពេញ ឈ្មោះ Cambo Six 
នៅ​ថ្ងៃ​នេះ​ហើយ។មាន​ប្រសាសន៍​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​នឹង
អង្គការ UNDP នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក គាត ឈន់ 
បាន​បញ្ជាក់​ថា លោក​នឹង​ចរចា
ឲ្យ​តម្លៃ​ទៅ​លើ​ការបញ្ចប់​ការធ្វើ​អាជីវកម្ម​មុន​កំណត់​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​នេះ
 ហើយ​លោក​កំពុង​តែ​ចាត់
វិធានការ​បន្ថែម​ទៀត​ក្នុង​ការបិទ​បន​ល្បែង​ស៊ីសង​គ្រប់​កន្លែង 
មិន​ថា​ល្បែង​កន្ទុយ​លេខ និង​ការភ្នាល់​ទាំងឡាយ
តាមរយៈ​ម៉ាស៊ីន​អេឡិចត្រូនិច។លោក គាត ឈន់ បាន​បញ្ជាក់​ថា ៖ 
«កំពុង​តែ​និយាយ​ជាមួយ​គ្នា ប៉ុន្តែ​បញ្ចប់
ហើយ ខ្ញុំ​ទៅ​បញ្ចប់​ឥឡូវ​ហ្នឹង ខ្ញុំ​មិន​ទាន់​ស៊ីញ៉េ ខ្ញុំ​បញ្ចប់​ថ្ងៃ​ហ្នឹង 
ហើយ​មាន​មួយ​ទៀត​មិន​ទាន់​ចេញ​ឈ្មោះ​ផង
កន្លែង​លេង​ល្បែង​មួយ​និយាយ​ប៉ុណ្ណឹង​ហើយ​វា​នៅ​ឲ្យ​ខ្មែរ​ចូល​លេង​ទៀត​ក៏​បិទ​ដែរ​តែ​រក​ឃើញ»។វិធានការ​បន្ទាន់
ក្នុង​ការបញ្ចប់​អាជ្ញាប័ណ្ណ​រកស៊ី​បន​ល្បែង​ភ្នាល់​បាល់​ឈ្មោះ Cambo Six 
និង​ការរកស៊ី​បន​ល្បែង​ខ្នាត​មធ្យម​ឯ
ទៀតៗ 
និង​វិធានការ​មួយ​ទៀត​ក្នុង​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ដល់​ការរកស៊ី​បន​ល្បែង​ស្លុត​ម៉ាស៊ីន​នៅ​កម្ពុជា
បាន​ធ្វើ​ឡើង​បន្ទាប់ពី​ការព្រមាន​ខ្លាំងៗ​ជា​ថ្មី​ម្តង​ទៀត​របស់​លោក​នាយក​រដ្ឋមន្រ្តី
 ហ៊ុន សែន កាលពី​ថ្ងៃ
អង្គារ​កន្លង​ទៅ ក្រោយ​ពី​ការសង្កេត​ឃើញ​ថា 
ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​លង់​ខ្លួន​នៅ​ក្នុង​អំពើ​ឧបាយមុខ
នេះ។លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បក​អាក្រាត​ថា​មាន​អំពើ​ពុក​រលួយ 
ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន
ជាមួយ​និង​មន្រ្តី​អ្នក​មាន​បណ្តាស័ក្តិ​ក្នុង​ការបើក​បន​ល្បែង 
ហើយ​លោក​នឹង​បក​ស័ក្តិ​ចំពោះ​មន្រ្តី​ទាំងឡាយ​ណា​ដែល
នៅតែ​បន្ត​ឲ្យ​បើក​បន​ល្បែង។លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «Cambo 
Six ដូច​២០១១​អស់
ហើយ បិទ​គ្រវាត់​ចោល​បណ្ដោយ 
ប្រកាស​ពី​ឥឡូវ​ហ្នឹង​ឲ្យ​ហើយ​គ្មាន​បន្ត​អាជ្ញាប័ណ្ណ​អី​ទេ ឯ​អា​ពួក​នៅ​សេសសល់​នេះ
មិន​គោរព បិទ​ចោល។ អំពើ​ហិង្សា​ក្នុង​គ្រួសារ អា​លួច អា​ប្លន់ មក​ពី​អា​ហ្នឹង 
ឥឡូវ​ដាក់​វា​មួយ​ប៉្រាវ​ទៀត​មើល
និយាយ​មិន​ស្ដាប់ រើបៗ ថា​ឲ្យ​ធ្វើ​ដូច​ភ្លៀង​រលឹម 
វា​មិន​ដូច​ភ្លៀង​រលឹម​ឥឡូវ​ហ្នឹង​វា​រាំង រាំង​ខែ​វស្សា​បណ្ដោយ
អា​នេះ ក្បាល​រឹង ហើយ​កុំ​ថា​មាន​បង្អែក 
បង្អែក​ប៉ុណ្ណា​ក៏​ដោយ​ខ្ញុំ​ប្រាប់​ឲ្យ​ហើយ លោក​ឯង​មិន​ធ្វើ​ធ្លាក់​ខ្លួន
លោក​ឯង លោក​ឯង​សុខ​ចិត្ត​ទេ លោក​ឯង​យក​ខ្ញុំ​ធ្វើ​បង្អែក​រឿង​អ្នក​ឯង 
លោក​ឯង​ខ្លាច​បង្អែក​ផ្សេង​ទៀត ព្រោះ
បង្អែក​របស់​ខ្ញុំ​ស៊ីញ៉េ លោក​ឯង​អស់​ស័ក្តិ 
ខ្ញុំ​ប្រាប់»។លោក​ថ្លែង​បន្ថែម​ទៀត​ថា លោក​មិន​ខ្វាយខ្វល់​អំពី
ការបាត់បង់​ចំណូល​ពន្ធ​រដ្ឋ​ក្រោយ​ពី​ការបិទ​បន​ល្បែង​ស៊ីសង​នេះ​ឡើយ។បន​ល្បែង​ភ្នាល់​បាល់​ធំ​ជាង​គេ​បង្អស់​ឈ្មោះ
Cambo Six 
ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ការបញ្ឈប់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ត​ទៅ​ទៀត​មាន​សាខា​ចំនួន​ជាង​២០​កន្លែង
នៅ​ក្នុង​ក្រុង​ភ្នំពេញ។ប្រភព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ថា 
ក្នុង​មួយ​ឆ្នាំៗ​គេ​អាច​ប្រមូល​ពន្ធ​ពី
បន​ល្បែង​មួយ​នេះ​បាន​ប្រហែល​១​លាន ដុល្លារ។សូម​ជម្រាប​ជូន​ថា 
ការបញ្ជា​ឲ្យ​បិទ​បន​ល្បែង​ពី​សំណាក់​នាយក
រដ្ឋមន្ត្រី​មិន​មែន​ធ្វើ​ឡើង​ទើប​តែ​លើក​ដំបូង​នោះ​ឡើយ៕

--
Posted By Monibuth Chheng to CAMBUZZ at 2/25/2009 11:27:00 AM
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

Reply via email to