ជូនលោកបង សេរីរដ្ឋា

លោកបង​រដ្ឋា​សូមលោកបង​ទាញយក និងបញ្ចូលកម្មវិធីថ្មីរបស់មយូរ៉ា
សំរ៉ាប់ប្រើអីម៉ែលជាភាសាខ្មែរ
និងកម្មវិធីថ្មីរបស់មេខាលាសម្រាប់អ៊ិនធើណេត​ដាក់ចូលទៅ​ក្នុង​កុំភ្យូទ័ររបស់បងទៅ
នោះបងនឹងអាចប្រើហ្វុងខ្មែរយូនីកូដ
ទំនាក់ទំនងអ៊ីម៉ែលជាភាសាខ្មែរជាមួយក្រុមបណ្តាញយុវជនរបស់យើងបានគ្រាប់គ្នានៅតាមខែត្តក្រុងទាំងអស់
ហើយ​។​ព្រោះក្រុមសមាជិករបស់ើងនៅតាមខេត្តក្រុងខ្លះមិនសូវមានលទ្ធភាពអាចសរសេរ
និងយល់គ្នាជាភាសាអង់គ្លេសទេ
ដូច្នោះហើយទើយើងឯកភាពគ្នាប្រើប្រព័ន្ធផ្ញើរសារ​ជាភាសាខ្មែរ ដែលអង្គការ Open
Forum NGO បានបង្កើតឡើង ។

កម្មវិធីនេះលោកបង​អ៊ែ វណ្ណៈ នៅ Open Forum NGO
បានបង្រៀនពួកក្រុមយុវជនរបស់យើងនៅគ្រាប់ខេត្តក្រុង ហើយយើងមិនចាំបាច់បង់ប្រាក់ទេ
ដូច្នោះពេលនេះ​សមាជិករបស់យើងមានភាពងាយស្រួលច្រើនក្នុងការចែករំលែកពត៌មានពីក្រុមមួយទៅក្រុមមួយ
និងពីខេត្តមួយទៅខេត្តមួយ ។
ម្យ៉ាងវិញទៀតពួកខ្ញុំចង់អោយលោកបង​ផ្ញើរសារជាភាសារខ្មែរទៅសមាជិកគ្នាយើងទាំងអស់
ដោយមិនចាំបាច់ធ្វើពី​Word ទៅជា PDF ទៀតទេ
ពីព្រោះថាម៉ាស៊ីនកុំភ្យូទ័រអ្នកនៅខេត្តដាច់ស្រយ៉ាលខ្លះ​មិនមាន​កម្មវិធី PDF
ដូចលោកបងផ្ញើរមកនោះទេ តែមានកម្មវិធីភាសាខ្មែរ ដែលអង្គការ Open Forun NGO
គេបញ្ចូលអោយ ។

សូមលោកបងទាញយកកម្មវិធីមយូរ៉ាពី
http://www.khmeros.info/drupal612/node/3199 និងកម្មវិធីមេខាលាពី
http://www.khmeros.info/drupal612/node/3198 រួចហើយបន្ទាប់មកសូម
លោកបងសាកល្បងផ្ញើរសារជាភាសារស្វាគមន៍ខ្មែរទៅសមាជិកយើងចុះ
។

សូមពូមីងក្នុង Camdis បើចង់ប្រើអ៊ីម៉ែលជាភាសាខ្មែរ ហើយបើមានយូនីដូចរួចហើយ
ក៏អាចធ្វើតាមវិធីខាងលើនេះចុះ ។

ក្រុមយុវជន កន្សែងស

--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

Reply via email to