សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានតំបន់ជម្លោះឬតំបន់ត្រួតស៊ីគ្នានោះ ទេ<http://vuthdevelop.blogspot.com/2010/08/blog-post_1441.html> bayontv.com.kh (12/08/2010 Time11:33am)
ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ទៅរដ្ឋា ភិបាលទីក្រុងបាងកកថា កម្ពុជាមិនដែលមានតំបន់៤,៦គីឡូម៉ែត្រក្រឡាឬក៏តំបន់ត្រួតស៊ី គ្នានោះទេ។ ថ្លែងក្នុងពីធីបិទសម័យប្រជុំបូកសរុបការងារស្តីពីវិធានការនិង ការការពារតំបន់បឹងទន្លេសាបនាព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១០នៅអាជ្ញាធរជាតិទន្លេសាប សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានអោយដឹងថា «តើនៅឯណាទៅតំបន់៤,៦គីឡូម៉ែត្រក្រឡា ខ្ញុំអត់ដឹង តើអោយខ្ញុំ ប្រជាជនខ្ញុំ និងទាហានខ្ញុំចេញពីតំបន់នោះយ៉ាងម៉េចកើត សូម្បីតែតុលាការអន្តរជាតិទីក្រុងឡាអេរ ដែលកាត់ក្តីអោយកម្ពុជាឈ្នះ ដូច្នេះខ្ញុំអត់ដឹងតំបន់៤,៦គីឡូម៉ែត្រក្រឡានៅអីណាទេ?»។សម្តេច បានបញ្ជាក់ថា កម្ពុជានិងថៃក៏គ្មានតំបន់ត្រួតស៊ីគ្នា ឬតំបន់ជម្លោះនោះទេ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

