អង្គការ​សមាគម​ចំនួន ៣១ គាំទ្រ​សំណើ​សម្តេច​ ហ៊ុន សែន
ប្តឹងទៅ​ស​ន្និសីទ្ធ​អង្គការសហប្រជាជាតិ​ក​រ​ណី​ថៃ​ឈ្លានពាន
កម្ពុជា<http://vuthdevelop.blogspot.com/2010/08/blog-post_1001.html>
cen.com.kh
ដោយ : សុភ័ក្រ (ថ្ងៃទី 13 សីហា 2010)


ភ្នំពេញ: សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​លោក ហៅ វាសនា
ជា​ប្រធាន​កាលពី​ថ្ងៃទី១២ សីហា ២០១០
បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ប្រសាសន៍​សម្តេច​តេ​ជោ​ ហ៊ុន សែន
នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី៩ សីហា ២០១០
ដែល​ស្នើ​ឲ្យ​មា​នស​ន្និសីទ្ធ​អន្តរជាតិ​មួយ
ដោះស្រាយ​បញ្ហា​ព្រំដែន​ប្រាសាទព្រះវិហារ
ជា​វិធានការណ៍​ត្រឹមត្រូវ​ក្នុងការ​ឆើ្លយ​តប​ចំពោះ​ភាគី​ថៃ
ដែល​ព្យាយាម​ដោះស្រាយ​ដោយ​យោធា ។

​ ​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា​នេះ​ មាន​តំណាង​សមាគម​ចំនួន ៣១
គាំទ្រ​សម្តេច​ ហ៊ុន សែន
ដែល​ចង់​ឲ្យ​មា​នស​ន្និ​សីទ្ធ​អន្តរជាតិ​គាំទ្រ​ចំពោះ​កម្ពុជា
ដែល​បាន​ត្រៀមខ្លួន​សំរាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ ។

​ ​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា
ការព្យាយាម​រក​ដំណោះស្រាយ​តាមរយៈ​យន្ត​ការណ៍​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ
មានការ​ជាប់គាំង​មិនអាច​ដោះស្រាយ​បានទេ ។ ដូច្នេះ​ទើប​សហព័ន្ធ​សិទ្ធមនុស្ស
និង​អភិវឌ្ឍន៍កម្ពុជា​គាំទ្រ​ចំពោះ​វិធានការណ៍​រាជរដ្ឋាភិបាល​កម្ពុជា
ដែល​បាន​ផ្ញើលិខិត​ជូនដំណឹង​ទៅកាន់​អង្គការសហប្រជាជាតិ
ដើម្បី​ឆ្លើយ​តបនឹង​ការគំរាមកំហែង​របស់​ថៃ
ដែល​ប្រកាស​ប្រើប្រាស់​កំលាំងយោធា​ប្រឆាំង​កម្ពុជា
​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​ប្រាសាទព្រះវិហារ ។
ដូចនេះ​ការស្វែងរក​ដំណោះស្រាយ​តាមរយៈ​យន្ត​ការចរចា​ពហុភាគី
​គឺជា​ការចាំបាច់​បំផុត ។

​ ​សេចក្តីថ្លែងការណ៍​នោះបាន​លើកឡើង​ទៀតថា
ចំពោះ​ភាគី​ថៃ​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ព្រំដែន ដោយ​ឯកតោភាគី​គឺ MOU
ឆ្នាំ២០០០ ដែលមាន​តំលៃ​ជា​សន្ធិសញ្ញា​ព្រំដែន​នោះ​ជា​ទង្វើ​ខុសឆ្គង
ក្នុង​ទំនាក់ទំនង​អ​ន្តរជាតិ
ហើយ​បាន​រំលោភ​ចំពោះ​អនុសញ្ញា​ស្តីអំពី​និតិ​សន្ធិសញ្ញា​ឆ្នាំ១៩៦៩ មាត្រា​៦២
ដែល​ភាគី​ថៃ​ជា​សមាជិក​នៃ​អនុសញ្ញា​ត្រូវមាន​កា​ព្វ​កិច្ច​ដោះស្រាយ
​ដោយ​សន្តិវិធី​មិនអាច​បំពាន​ច្បាប់​អន្តរជាតិ​បានឡើយ ។

​ ​លោក​បាន គី​មួន
អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​មាន​គំរោង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា
នៅខែតុលា​ឆ្នាំ ២០១០ ខាងមុខ​ជាមួយគ្នា​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា
មាន​គំរោង​លើកយក​បញ្ហា​ថៃ​ឈ្លានពានកម្ពុជា​ទៅ​ភិ​ភា​ក្សា​ដោះស្រាយ
​ជាមួយ​លោក​អគ្គលេខាធិការ​សហ​ប្រជាជាតិ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to