<http://vuthdevelop.blogspot.com/2010/08/blog-post_6914.html>

សៀមរាប៖ លោក​ជំទាវ​បណ្ឌឹត​ប៊ុន
រ៉ានី​ហ៊ុន​សែន​បាន​នាំ​យក​ព្រះ​រាជ​អំណោយ​របស់​ព្រះ​ករុណា​ព្រះ​មហា​វីរ
ក្សត្រ​សម្តេច​ឪ សម្តេចម៉ែ និង​សប្បុរស​ជន ទៅ​ចែក​ជួប​ប្រជា​ពល​រដ្ឋ​ក្រីក្រ
អ្នក​ផ្ទុក​មេរោគ​អេដស៍ កុមារ​កំព្រា ចាស់​ជរា​គ្មាន​ទី​ពឹង​និង​ជន​ពិ​ការ
ចំនួន ១.០១៣ គ្រួសារ​ គ្រួ​សារ​មក​ពី​ស្រុក​-​ក្រុង​ចំនួន ៧ នៅ​ខេត្ត​សៀម​រាប​។

ព្រះរាជ​អំណោយ​របស់​ព្រះករុណា​ព្រះ​មហាវីរ​ក្សត្រ​សម្តេច​ឪ សម្តេច​ម៉ែ
និង​សប្បុរស​ជន​ដែល​យក​ទៅ​ចែក​ជួន​ដោយ​លោក​ជំទាវបណ្ឌិត​កាល​ពី​ថ្ងៃ​ទី​១៣
ខែ​សីហា ​នៅ​ក្នុង​បរិវេណ​វិទ្យា​ដុំដែក​មាន​គ្រឿង​បរិភោគ សម្ភារៈប្រើប្រាស់
និង​រទេះ​ជនពិការ ដែល​សរុប​ថវិកា​អស់​ប្រមាណ​ជា ៣៧.៣៦៣ ដុល្លារ ។

​ ព្រះរាជ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ទាំងអស់នោះ ​ក្នុង ១​គ្រួសារ​ទទួលបាន​អង្ករ
៣០ គីឡូក្រាម មី​យើង ៥ កញ្ចប់ ត្រីខ ៥ កំប៉ុង សារុង ១ ក្រមា ១ មុង ១ ភួយ ១
នំ​បុ័ង​ប៉ាក់​យ៉ុង ២ ដើម ទឹក​សុទ្ធ​ឱ​រ៉ា​ល់ ២ ដប ។

អ្នក​ផ្ទុកមេរោគ​អេដស៍ កុមារកំព្រា ចាស់ជរា​គ្មាន​ទីពឹង ប្រជារាស្ត្រ​ក្រីក្រ
និង​ជនពិការ ដែល​មក​ទទួល​ព្រះរាជ​អំណោយ​ទាំងអស់នោះ មកពី​ស្រុក​ប្រាសាទបាគង
ចំនួន ២១៣ គ្រួសារ ស្រុក​បន្ទាយស្រី ចំនួន ១៤៨ គ្រួសារ ស្រុក​អង្គរធំ ១៥១
គ្រួសារ ស្រុក​សូត្រ​និគម ចំនួន ១០២ គ្រួសារ ស្រុក​ជីក្រែង ចំនួន ៩៨ គ្រួសារ
ស្រុក​ស្វាយ​លើ​ចំនួន ៩៩ គ្រួសារ និង​ក្រុង​សៀមរាប​ចំនួន ២០២ គ្រួសារ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to