bayontv.com.kh 17/08/2010 Time11:40am) ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ីអោយចូលខ្លួនបំភ្លឺជុំវិញបណ្តឹងរបស់រដ្ឋាភិបាលពីបទ ក្លែង បន្លុំឯកសារ និងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅថ្ងៃទី ០៨ខែកញ្ញា ឆ្នាំ២០១០ខាងមុខនេះ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកសុក រឿន ក្នុងដីកា កោះហៅ ចុះកាលបរិច្ឆេទថ្ងៃទី០៥ខែសីហា ឆ្នាំ២០១០ បានកំហិតអោយ ប្រធានគណបក្សរូបនោះ ចូលខ្លូនមកបំភ្លឺនៅវេលាម៉ោង៨ព្រឹក នៃ ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១០ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់ លើខ្លួន។ លោកសម រង្ស៊ីដែលបច្ចុប្បន្នកំពង់តែធ្វើនិរទ្ទេសខ្លួនទៅប្រទេស បារាំង ជាទីដែលលោកក៏មានសញ្ញាតិបារាំងមួយផងដែរនោះដើម្បីគេច ពីអំណាច សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងកាលពីពេលកន្លងទៅ ត្រូវបានគេមើលឃើញថា នឹងមិនមកបំភ្លឺតាមដីកាកោះហៅនោះឡើយ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

