ប្រធាន​សភា​ថៃ​ហៅ​ក្រុម​ប្រឆាំង​ប្រាសាទ​ព្រះ​វិហារ​ថា​ជា​ក្រុម​មិន​ដឹង​ខ្យល់
bayontv.com.kh
(18/08/2010 Time9:10am)

បាងកក៖ ប្រធាន​រដ្ឋ​សភា​ថៃ​លោក​ឆៃ​ឈីត​ឆប​ បាន​ហៅ​ការ​ប្រឆាំង​រឿង
ប្រាសាទ​ព្រះ​វិហារ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ នៃ​រដ្ឋសភា​ថៃ​ជា
ក្រុម​ដែល​មិន​ដឹង​ខ្យល់​។

សម័យ​ប្រជុំស​ភាពេញ​អង្គ​របស់​ថៃ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១៧​ខែ
សីហា ​ដើម្បី​ពិនិត្យ មើល​ពី​លទ្ធផល​របាយការណ៍​ប្រជុំ​សំងាត់​៣​ករណី​ដែល
គណៈកម្មាធិការ​កិច្ច​ការ ​សភា​បាន​ពិចារណា​រួច​ហើយ​ដាក់​ជូន​អង្គ​ប្រជុំ
ឲ្យ​ពិចារណា​ថា គួរ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ​ឬ​អត់នោះ មាន
ក្រុម​ប្រឆាំង​ប្រាសាទ​ព្រះវិហារ​ខ្មែរ មួយ​ចំនួន​បាន​ធ្វើ​ការ​ទាម​ទារ
ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អនុស្សរណៈ​យោគ​យល់​ គ្នា​ឆ្នាំ​២០០០​ជាមួយ
កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ឆៃ​ឈីតឆប ប្រធាន​សភា​ស្ដី​បន្ទោស​ថា
ការ​ទាម​ទារ​នោះ​គ្មាន​អ្វី​សំខាន់​ទាល់​តែ​សោះ ហើយ​ការ​ស្រែក​ឡូឡា​បែប
នេះ​ដូច​ជា​មនុស្ស​មិន​ដឹង​ខ្យល់​អី​សោះ។

គួរបញ្ជាក់ថា របាយការណ៍​ប្រជុំ​សំងាត់​៣​ករណី​ដែល​គណៈកម្មាធិការ​កិច្ច
ការ ​សភា​បាន​ពិចារណា​រួច​ហើយ​ដាក់​ជូន​អង្គ​ប្រជុំ​ឲ្យ​ពិចារណានោះរួមមាន
​ខ្លឹម​សារ​ទី​១-របាយ​ការណ៍​លទ្ធផល​ពិចារណា ​ពី​របាយ​ការណ៍​កិច្ច​ប្រជុំ
សំងាត់​ពី​វារៈការ​ជជែក​គ្នា ដើម្បី ពិនិត្យ​និង​រៀប​ចំ​បង្គោល​ព្រំដែន
ផ្លូវ​គោក​ថៃ-កម្ពុជា​​រហូត​របៀប​វារៈ​ គណៈកម្មការ​ព្រំដែន​ថៃ-កម្ពុជា
JBC និង យន្ត​ការ​ដទៃៗ ក្នុង​កិច្ច​ប្រជុំ​សភា​លើក​ទី​៥ កាល​ពី​ថ្ងៃ​ទី
២៨ ខែ​តុលា ឆ្នាំ​២០០៨។

ខ្លឹម​សារ​ទី​២-របាយ​ការណ៍​លទ្ធផល​ពិចារណា ​ពី​របាយ​ការណ៍​កិច្ច​ប្រជុំ
សំងាត់​ស្ដីពី​វារៈ​ចរចា ​សំរាប់​ការ ពិនិត្យ​និង​រៀប​ចំ​បង្គោល​ព្រំដែន
ថៃ-ឡាវ ក្នុង​កិច្ច​ប្រជុំ​របស់​សភា​​កាល​ពី​ថ្ងៃ​ទី​២៤-២៥ ខែ​មីនា ឆ្នាំ
២០១០។

ខ្លឹម​សារ​ទី​៣-របាយ​ការណ៍​លទ្ធផល​ស្ដី​ពី ​ការ​ពិចារណា​ពិនិត្យ​មើល​របាយ
ការណ៍​កិច្ច​ប្រជុំ​សំងាត់​ រឿង ពង្រាង​វារៈ​ការ​ចរចា​ក្នុង​យន្ត​ការ​នៃ
កិច្ច​ប្រជុំ​គណៈកម្មការ​ជាយ​ដែន​ ថៃ-កម្ពុជា​​ ក្នុង​កិច្ច​ប្រជុំ
រដ្ឋសភា​លើក​ទី​២​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៩៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to