សម្តេចតេជោគាំទ្រគម្រោងទាំងឡាយនៅកម្ពុជា របស់មូលនិធិ DK FUNG bayontv.com.kh (19/08/2010 Time8:50am)
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការ គាំទ្រចំពោះគម្រោងការទាំងឡាយនៅក្នុងព្រះរាជា ណាចក្រកម្ពុជា របស់មូលនិធិ DK FUNG មកពីប្រទេសកូរ៉េខាងត្បូង ដែលជាគម្រោងផ្តល់ ប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសកម្ពុជានោះ ។ យោងតាមឯកឧត្តមអ៊ាង សុផល្លែតជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យដឹងថា គម្រោងទាំងនោះរួមមាន ការបង្កើតមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈនៅខេត្តព្រះសីហនុ ការផ្តល់អាហារូបករណ៍ដល់ និស្សិតក្រីក្រកម្ពុជា និងការសាងសង់សាលាពេទ្យផងដែរ ។ នៅក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ សីហានៅ ភូមិគ្រឹះក្នុងរាជធានីភ្នំពេញ លោក DONG KOO KIM ប្រធានមូលនិធិ DK FUNG ដែលអមដំណើរដោយលោកវេជ្ជបណ្ឌិត បុណ្ណ ច័ន្ទគ្រឹះស្នា ផងនោះ បាន ថ្លែងថា នៅពេលនេះលោកបានសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជា ដើម្បីជួយដល់ សិស្សនិស្សិត សម្រាប់ការផ្តល់អាហារូបករណ៍នេះ ព្រោះ ថា ប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជា ជាប្រទេសមួយដែលមាន ទំនាក់ទំនងល្អ ជាមួយប្រទេសជាច្រើន ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ និងមានសន្តានចិត្តល្អផងដែរ ។ ឯកឧត្តមអ៊ាង សុផល្លែតឱ្យដឹងបន្តទៀតថា លោក DONG KOO KIM បានថ្លែងថា មូលនិធិរបស់លោក ចាប់ផ្តើមតាំងពីឆ្នាំ ១៩៩៨ នៅសហរដ្ឋអាមេរិក ដែល ជាមូលនិធិផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅតាមប្រទេសនានា ហើយកន្លងមកក៏បានផ្តល់អាហារូបករណ៍ទៅឱ្យនិស្សិតក្រីក្រនៅសហរដ្ឋ អាមេរិក និងបានស្វែងរកប្រទេសជាច្រើន ដើម្បីផ្តល់អាហារូបករណ៍ជួយ ដល់និស្សិតក្រីក្រនេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

