លទ្ឋផលប្រលងបាក់ឌុបចេញជាប់ ៨១.៩០ ភាគរយ cen.com.kh
ភ្នំពេញ: សិស្សានុសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ចំនួន៨៧.៥៦១ នាក់បានប្រលងជាប់ ក្នុងចំណោមបេក្ខចូលរួមប្រលងសរុប ១០៦.៩០៨នាក់ ធ្វើឱយមន្ត្រីអប់រំមើ លឃើញគុណភាពនៃការអប់រំប្រសើរ ទ្បើង ។ លោកអ៊ូ អេងអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជន និងកីទ្បា បានមានប្រសាសន៍ឱយដឺងនាល្ងាចថ្ងៃសុក្រ ទី២០ សីហា កន្លងមកថា បេក្ខជនចូលរួមូប្រលងឆ្នាំនេះ ជាប់បាក់ឌុបសរុបចំនួន ៨១.៩០ភាគរយ ធៀបនឺង៧៧.៧៩ភាគរយកាលពីឆ្នាំមុន ។ លោកបន្តថា សិស្ស ជាប់ និទ្ទេស A មានតែម្នាក់ ជាបេក្ខជនមកពីខេត្តសៀមរាប ។ ចំនែកអ្នកជាប់ និទ្ទេស B មានចំនួន ៦៦៥នាក់ ពួកគេទាំងនោះនឺងទទួលបានអាហារូបករណ៍ ពី សាកលវិទ្យាល័យនានាដោយស្វ័យប្រវត្តិ ។ លទ្ឋផលនៃការប្រលងនេះ ក្រសួងអប់រំបានរៀបចំនិទ្ទេសចាប់ពី A ដល់ E អាស្រ័យលើពិន្ទុដែលអ្នកប្រលងទទួលបាន ពីវិញ្ញាសារដែលពួកគេ ដោះស្រាយបាន ។ លោកអ៊ូ អេង បានមានប្រសាសន៍ស្វាគមន៍ចំពោះលទ្ឋផលដ៏ល្អនេះ ដោយ មានប្រសាសន៍ថា “ វាបញ្ជាក់ពីគុណភាពអប់រំមានភាពប្រសើរទ្បើង ដោយយើង រកឃើញថា សិស្សានុសិស្សប្រ លងទាំងអស់ដោះស្រាយ វិញ្ញាសារបានល្អស្ទើរ គ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាគីមីវិទ្យាដែល សិស្សានុសិស្ស ដោះស្រាយមិនសូវបានច្រើន ” ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

