ក្នុង​មួយឆ្នាំៗ​ផ្ទះ​បុរាណ​ភូមិ​វត្ត​គរ ទាក់ទាញ​ភ្ញៀវ​បរទេស​រាប់ពាន់នាក់
cen.com.kh
ដោយ : មង្គល (ថ្ងៃទី 24 សីហា 2010)



​លោក​ទុយ រ៉ុង​ប្រធានការិយាល័យ​ទេសចរណ៍ ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា នៅ
តំបន់ ភូមិ​ទេសចរណ៍​សហគមន៍​​សង្កាត់​វត្ត​ចែកចេញជា​បី​ប្រភេទ​។ ប្រភេទ​ទី
១-​គឺ​ភូមិ​ទេសចរណ៍​ផ្នែក​ផ្ទះ​បុរាណ​ស្ថិតនៅ​ភូមិ​វត្ត​គរ​ មានផ្ទះ
បុរាណ​ចំនួន ២៩​ផ្ទះ​​ក្នុងនោះ​មាន​ប្រភេទ​ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះ​ក្រ
ជោ​ម ផ្ទះ​រុងដឿង ផ្ទះ​ខ​សង​ឬ​កឹង ផ្ទះរោងដោល​...​។​ផ្ទះ​បុរាណ​ទាំង ២៩
មាន​​អាយុកាល​ចាប់ពី ៧០​ឆ្នាំ រហូតដល់ ១២០​ឆ្នាំ ដូចជា​ផ្ទះ​របស់
អ្នកស្រី​យី ទ្បា​ហៀ​ង អាយុ ៧១ ឆ្នាំ រស់នៅ​សព្វថ្ងៃ​ដែលជា​កេរ្តិ៍មរតក
របស់​ជីដូន ជីតា​បន្សល់ទុក​ឱ្យមាន ៨​ខ្នង ជាប់​គ្នា​ចែកចេញជា ២​ប្រភេទ​។
ផ្ទះ​នៅ​ផ្នែក​ខាងក្រោយ​សង់​មុន មាន ៥​ខ្នង ជា​ប្រភេទ​​ផ្ទះ​ក្រ​ជោ​ម
សាងសង់​នៅ​ឆ្នាំ​១៨៩០ និង​ផ្ទះ​ខាង​មុខជា​ប្រភេទ ផ្ទះ​ខ​សង​ឬ​កឹង មាន ៣
ខ្នង សាងសង់​នៅ ឆ្នាំ​១៩០៧​។ ផ្ទះ​របស់​អ្នក​​ស្រី​ប៊ុន រឿង សាងសង់​នៅ
ឆ្នាំ​១៩២០ ជា​ប្រភេទ​ផ្ទះប៉ិត និង​មាន​គ្រឿង​សង្ហា​រឹម​បុរាណ​នៅក្នុង
ផ្ទះ​ជាច្រើន​ដែលជា​កេរ្តិ៍មរតក​​ របស់​បុព្វបុរស​ជំនាន់​មុន ដែល​សម្រាប់
ទុកឱ្យ​អ្នក​ចូលចិត្ត​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ជំនាន់​ក្រោយ ​។ ផ្ទះ
របស់​អ្នកស្រី​គី លំអង​​សាងសង់​ក្នុង ឆ្នាំ​១៩២០ ជា​ប្រភេទ​រុងដឿង។ ផ្ទះ
របស់លោក​ភឿង យិ​ត សាងសង់​ក្នុង ឆ្នាំ​១៩២០ ជា​ប្រភេទ​កន្តាំង​។ ផ្ទះ​របស់
​លោក​ពៅ អ៊ុក​សាងសង់ ឆ្នាំ​១៩២៧ ជា​ប្រភេទ​រោងដោល និង​មានផ្ទះ​បុរាណ
ជាច្រើន​ទៀត ដែលមាន​អាយុ​កាលពី​ជាង​៦០ ទៅ​៨០​ឆ្នាំ ទៀត​។ ផ្ទះ​បុរាណ
ទាំងនេះ​ពេល​ភ្ញៀវ​បរទេស​ចូលមក​ទស្សនា អាច​ជួល​ស្នាក់នៅ​ក្នុងផ្ទះ​ជាមួយ
ម្ចាស់ផ្ទះ រយៈពេល​ខ្លី​ឬ​វែង​ក៏បាន មានតម្លៃ​សមរម្យ ហើយ​អាចធ្វើ
ការស្រាវជ្រាវ​ពី​ប្រវត្តិ​នៃ​ផ្ទះ​បុរាណ​ទាំងនេះ ជាមួយ​ម្ចាស់ផ្ទះ​បាន
យ៉ាង​ងាយស្រួល​​ផង​។​លោក​ទុយ រ៉ុង​បាន​បន្តថា ប្រភេទ​ទី​២-​គឺជា​ភូមិ
ទេសចរណ៍​ដំណាំ​ហូប​ផ្លែ ស្ថិត​ក្នុងភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ដែល
សម្បូរ​​ទៅដោយ​ដំណាំ​ហូប​ផ្លែ ដូចជា​ផ្លែក្រូច​ខ្លុង ផ្លែ​ល្មុត ផ្លែ​មៀន
ចេកពងមាន់ ចេកណាំវ៉ា ចេកអំបូង ល្ហុង ខ្នុរ ដូង​៘​ចំណែក​ភូមិ​ទេសចរណ៍​ទី
៣-​គឺ​ភូមិ​ទេសចរណ៍​បង្កបង្កើនផល ដែលមាន​ស្រូវ​ស្រែ​ខៀវស្រងាត់
ស្ថិតក្នុង​ភូមិ​កំពង់​សីមា​សង្កាត់​វត្ត​​គរ និង​មាន​រទេះ​បុរាណ សំរាប់
ឱ្យ​ភ្ញៀវ​ជួល​ជិះ​លេង ហើយ​ភ្ញៀវជាតិ​ក៏​អាច​ជួល​ជិះ​លេង​បានដែរ​។

​លោក​អ៊ុយ រី អភិបាលក្រុង​បាត់ដំបង មានប្រសាសន៍ថា ដោយមាន
កិច្ចសហប្រតិបត្តិការ​ពី​សហគមន៍​អឺរ៉ុប​តាមរយៈ​​គម្រោង​ នគររូបនីយកម្ម
អាស៊ី​ទី​៣ ព្រមទាំង​ដៃគូ​ដទៃទៀត​។​សាលាក្រុង​បាត់ដំបង បាន​បង្កើត​ទ្បើង
នៅ​ភូមិ​ទេសចរណ៍វប្បធម៌​មាន​៣​ភូមិ​ក្នុង​សង្កាត់​វត្ត​គរ ​ត្រូវ
បានប្រកាស​ជា​ផ្លូវការ តាំងពី​ខែសីហា ឆ្នាំ​២០០៦ ។ គោលបំណង​នៃ​ការបង្កើត
ភូមិ​ទេសចរណ៍​​សហគមន៍​នេះ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ យើង​ចេះ​ធ្វើ​សេវា
ទេសចរណ៍​មើល​សក្តានុពល មាន​ស្រាប់​ដែល​ភូមិ​នីមួយៗ​មាន​ក្នុង​ផ្នែក
វប្បធម៌ និង​ធម្មជាតិ​ដើម្បី​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍
សេដ្ឋកិច្ច ការបង្កើត​ការងារ ការបង្កើន​ចំណូល​និង​ការ​​កាត់បន្ថយ
ភាពក្រីក្រ​របស់​ប្រជាជន​។ ការចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន
ចូលក្នុង​ហោប៉ៅ​របស់​ប្រជាជន​ក្នុង​សហគម​​ន៍​ភូមិ​ទាំងអស់​។

​លោក​អ៊ុយ រី បាន​បញ្ជាក់ថា ភូមិ​ទេសចរណ៍​សហគមន៍​ទាំង​៣ នេះ​បាន​ទាក់ទាញ
ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ ឆ្នាំ​២០០៧ចំនួន​២,១៧៥​នាក់ ក្នុងនោះ
ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១,២១០​នាក់​។ ឆ្នាំ​២០០៨ ចំនួន​៣,១៧១​នាក់
ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​​ចំនួន​១,៧១៥​នាក់​។ ឆ្នាំ​២០០៩​ភ្ញៀវ
អន្តរជាតិ​ចំនួន​២,៦០១​នាក់ (​ស្រី​២២៧​នាក់​) និង​៦​ខែ​ដើម ឆ្នាំ​២០១០
នេះ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១,២៤១​នាក់ (​ស្រី​៦០៧​នាក់​) ។ ដោយ
មើលឃើញ​ពី​ប្រសិទ្ធភាព​សហគមន៍​ទេសចរណ៍​មូលដ្ឋាន ផ្តើមចេញពី​ភូមិ​ទាំង​៣
នៃ​សង្កាត់​វត្ត​គរ​នេះ លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត បាន​អនុញ្ញាតិ​ឱ្យ
សាលាក្រុង​បាត់ដំបង ធ្វើ​កិច្ចសហការ​ជាមួយ​សាលា​ស្រុក​ឯក​ភ្នំ និង
សាលាស្រុក​បាណន់ បង្កើ់ត​នូវ​ប្រធានបទ​មួយ​ថ្មី​ទៀត​មាន​ឈ្មោះថា “​វិថី
ទេសចរណ៍​” ដោយ​ផ្សាភ្ជាប់​គ្នា​ពី​សាលាក្រុង​បាត់ដំបង ទៅ​រមណីយដ្ឋាន
ទេសចរណ៍​នានា ក្នុងស្រុក​ទាំង ២​នេះ ក្នុង​គោលដៅ​ពង្រឹង​ទេសចរណ៍ វប្បធម៌
ធម្មជាតិ​មាន ការចូលរួម​ពី​សហគមន៍ អ្នកភូមិ​ដើម្បី​រក​និង​បង្កើត​ថែមទៀត
នូវ​រមណីយដ្ឋាន​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង
អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​ទ្បើង​។

​លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត បាន​បញ្ជាក់ថា ភូមិ​ទេសចរណ៍វប្បធម៌​នៅ
ខេត្តបាត់ដំបង ខុសប្លែក​ពី​ភូមិ​វប្បធម៌​នៅ​​ខេត្តសៀមរាប និង​បណ្តា
ប្រទេស​មួយចំនួន ដែល​ភាគច្រើន​គេ​រៀប​នៅ​កន្លែង​ថ្មី​មួយ​តែម្តង​គឺ​អ្វីៗ
ទាំងអស់​មនុស្ស​ជា ​អ្នកបង្កើត​ទ្បើង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ
កំសាន្ត​ហើយ​គេ​រៀបចំ​ ជា​ឈុត​ឆាក​សម្តែង​ទ្បើង​។ ឯ​ភូមិ​ទេសចរណ៍វប្បធម៌
នៅ​​បាត់ដំបង គឺ​យក​កន្លែង​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ នៃ​ភូមិ
ទាំង​៣ របស់​សង្កាត់​វត្ត​គរ ដោយ​គ្រាន់តែ​រៀបចំ​ឈុត​ឆាក​​ផ្សាភ្ជាប់
តែម្តង​ដូចជា​ផ្ទះ​បុរាណ ជាច្រើន​នៅសល់​ពី​ជំនាន់​មុន មាន​ចំការ​ផ្លែឈើ
រទេះ​បុរាណ​និង​ស្រែ​ស្រូវ​របស់​ប្រជាជន​​ដែល​កំពុង​បង្កបង្កើនផល ដោយ
គ្រាន់តែ​ផ្សាភ្ជាប​នឹង​សិល្បៈ​មួយចំនួន​ប៉ុណ្ណោះ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to