កុយ គួង៖ ការប្រកាសផ្តល់ជំនួយរបស់ថៃមិនមែនជាកត្តាធ្វើអោយ ទំនាក់ទំនងកម្ពុជា-ថៃល្អប្រសើរទេ bayontv.com.kh (25/08/2010 Time5:40pm)
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាការដែលកម្ពុជានិង ថៃមាន ទំនាក់ទំនងការទូតរវាងគ្នានិងគ្នាឡើងវិញ ព្រមទាំងមាន ការប្រកាសដោយរដ្ឋាភិបាលថៃស្តីពីការបន្តផ្តល់ជំនួយ ដល់ប្រទេស កម្ពុជាវិញនោះមិនមានន័យថា ជាកត្តាធ្វើអោយទំនាក់ទំនងរវាង ប្រទេសទាំងពីរបានល្អប្រសើរនោះទេ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ខែសីហា រដ្ឋមន្រ្តីក្រសួងការបរទេស ថៃលោកកាស៊ីត ភិរម្យ៉ាបានប្រកាសអោយឯកអគ្គរាជទូតរបស់ខ្លួនបន្ត កិច្ចការងារ ឡើងវិញនៅក្នុងប្រទេសកម្ពុជា បន្ទាប់មករាជរដ្ឋា ភិបាលកម្ពុជាក៏បានបញ្ជូនឯកអគ្គរាជទូតរបស់ ខ្លួនអោយទៅធ្វើ ការងារដូចដើមវិញនៅក្នុងប្រទេសដែរ។ លោកកាស៊ីតបានប្រាប់គេហទំព័រ The Nationចេញផ្សាយនៅរសៀលថ្ងៃទី២៥ ខែសីហានេះថា រាជរដ្ឋាភិបាលថៃបានសម្រេចផ្តល់ជំនួយដល់ប្រទេស កម្ពុជាឡើងវិញ។ ការប្រកាសរបស់ប្រមុខការទូតថៃនេះ បានធ្វើឡើបន្ទាប់ពីរ ដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកជំនួយ អភិវឌ្ឍន៍ណាមួយពី រដ្ឋាភិបាលថៃ ខណ:ដែលប្រទេសទាំងពីរកាន់តែមានសភាពតឹងតែងផ្នែក ប្រដាប់អាវុធតាម បណ្តោយព្រំដែននៃប្រាសាទព្រះវិហាររបស់កម្ពុជា ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឯកឧត្តមកុយ គួងបានប្រាប់ គេហទំព័របាយ័នថា ការប្រកាសផ្តល់ជំនួយឡើងវិញឬមិនផ្តល់ដោយ រដ្ឋាភិបាលថៃនោះ វាជាសិទ្ធរបស់ថៃ ដែលបញ្ហានេះកម្ពុជាមិនបាន សុំនោះទេ។ ឯកឧត្តមកុយ គួងបញ្ជាក់ថា «ការដែលរដ្ឋាភិបាលថៃប្រកាសផ្តល់ជំនួយ ដល់ប្រទេសកម្ពុជាវិញនោះ វាមិនមែនមានន័យថា ជាកត្តាធ្វើអោយ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានល្អប្រសើរនោះទេ »៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

