ក្រុមហ៊ុន VSJMAXX សហរដ្ឋអាមេរិក បោះទុន ២០០០​លាន​ដុល្លារ សំរាប​វិនិយោគ
វិស័យ​កសិកម្ម​នៅ​កម្ពុជា
cen.com.kh
ដោយ : សេរី (ថ្ងៃទី 26 សីហា 2010)

ក្រុមហ៊ុន​ទាំង​២​បាន​ចុះហត្ថលេខា ព្រមព្រៀងគ្នា​កាលពី​ថ្ងៃទី
២៦ សីហា
ភ្នំពេញ: ក្រុមហ៊ុន​B.I.G ( Brothers Investment Group co.,ltd ) បាន
ចុះហត្ថលេខា​រួមគ្នា​ជាមួយ​ក្រុមហ៊ុន VSJMAXX មកពី​សហរដ្ឋអាមេរិក ដើម្បី
វិនិយោគ​លើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​ការដាំដុះ ការបង្កើត​រោងចក្រ​ផលិត
ចំណី​សត្វ និង​រោងចក្រ​កិនស្រូវ​ខ្នាត​អន្តរជាតិ​។

​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ក្រុមហ៊ុន​ទាំង​២ ធ្វើឡើង​កាលពី​រសៀល
ថ្ងៃទី ២៦ សីហា​នេះ នៅ​ក្រុមហ៊ុន B.I.G នា​រាជធានី​ភ្នំពេញ​។ មហិច្ឆតា​នៃ
ការ​វិយោគ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ ក្រុមហ៊ុន
ទាំង​២ មាន​គំរោង​នឹង​ប្រើប្រាស់​ឥណទាន​រហូតដល់ ២០០០​លាន​ដុល្លារ
សហរដ្ឋអាមេរិក​ប្រសិនជា​រាជរដ្ឋាភិបាល មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ
ផ្តល់​ដីស​ម្បា​ទាន​ដល់​ក្រុមហ៊ុន​នោះ​។

​កិច្ចព្រមព្រៀង​វិនិយោគ​ខាងលើ ចុះហត្ថលេខា​ដោយ​លោក​ឧកញ៉ា​ដេ​វិដ ឆាយ​ណា
វា នាយក​ក្រុមហ៊ុន B.I.G និង​លោកស្រី Culiffee judy ដែលជា​ម្ចាស់​ភាគហ៊ុន
នៃ​ក្រុមហ៊ុន VSJMAXX មកពី​សហរដ្ឋអាមេរិក​។ ជាការ​ចាប់ផ្តើម​វិនិយោគ
ក្រុមហ៊ុន​ទាំង​២ បាន​ដំណើរ​ការបង្កើត​ស្ថានីយ​ចិញ្ចឹម​ត្រី និង​រោងចក្រ
ផលិត​ចំណី​ត្រី និង​សត្វ ដែលមាន​ទីតាំងនៅ​ស្រុក​ស្អាង ខេត្តកណ្តាល ដោយ
ប្រើ​ទុន​ចំនួន ៥​លាន​ដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះ​ក្រុមហ៊ុន VSJMAXX
ចេញ​ទុន ៦០​ភាគរយ និង​ក្រុមហ៊ុន B.I.G មាន​ទុន ៤០​ភាគរយ​។ ការផលិត
រោងចក្រ​កិនស្រូវ​ដែល​ប្រើ​ថាមពល សូ​ឡា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន
ទឹកប្រាក់ ៣,២ លាន​ដុ​លា្ល​រ សហរដ្ឋអាមេរិក​។

​លោក​ឧកញ៉ា​ដេ​វិដ ឆាយ​ណា​វា​បានបញ្ជាក់​ឱ្យដឹងថា​:​ក្រុមហ៊ុន​ទាំង ២​និង
រួម​សហការគ្នា​វិនិយោគ​លើ​វិស័យ​កសិកម្ម ពិសេស​ផលិត​ស្រូវ​ក្នុង
ការនាំចេញ​។ ការវិនិយោគ​និង​ចេញដំណើរ​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ
បន្ទាយមានជ័យ សៀមរាប​និង​បាត់ដំបង​ទៅ​។ បានន័យថា ទីកន្លែង​ណា​មាន​ផ្ទៃដី
សំរាប់​ក្រុមហ៊ុន​អាច​វិនិយោគ​បាន​ក្រុមហ៊ុន​និង​ ធ្វើ​។ យើង​បង្កើត
ការផលិត​ស្រូវ​តាម​បច្ចេកទេស​ទំនើប ដោយ​មិនឱ្យ​កសិករ​ធ្វើ​ស្រូវ​ដោយ
ពឹងផ្អែក​ទៅលើ​មេឃ​ឡើយ ។ ក្រុមហ៊ុន​ផ្តល់​ទាំង​ពូជ​និង​បច្ចេកទេស​ក្នុង
ការដាំដុះ​ពិសេស​ការបង្កើត​ ប្រព័ន្ធធារាសាស្ត្រ ដែល​អាច​ផ្តល់​ទឹក​ដល់
កសិករ​គ្រប់គ្រាន់​ក្នុង​ការដាំដុះ ហើយ​ពេល​បាន​ផល​ក្រុម​និង​ប្រមូល​ទិញ
ពី​កសិករ ផលិត​ជា​អង្ករ​សំរាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស​។ ក្រុមហ៊ុន​ក៏
នឹង​វិយោគ​ទៅលើ ការចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ សំរាប់​តំរូវការ
ក្នុងប្រទេស​និង​នាំចេញ​ផងដែរ ។

​លោក មានជំនឿថា ការ​វិយោគ​លើ​វិស័យ​កសិកម្ម​នេះ នឹង​ទទួលបាន​ផ្លែផ្កា
ព្រោះ​ស្រប​ទៅ​និង​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន
នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​ជំរុញ​ការផលិត​ស្រូវ
សំរាប់​ការនាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ ផងដែរ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to