ក្រុមសភានិយាយភាសាបារាំង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើក កិច្ចប្រជុំលើកទី៥ នៅកម្ពុជា cen.com.kh ដោយ : លីហូវ (ថ្ងៃទី 9 កញ្ញា 2010)
ភ្នំពេញ: រដ្ឋសភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំលើកទី៥ នៃសភានិយាយភាសាបារាំងតំបន់អាស៊ី- ប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០ នៅ សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ កិច្ចប្រជុំសភានិយាយភាសាបារាំង ធ្វើការពិភាក្សាទៅលើប្រធានបទ សំខាន់ៗ ចំនួនពីរ គឺ ទី១-កិច្ចប្រជុំតុមូល និយាយពី គោលនយោបាយអភិវឌ្ឍ ន៍សេដ្ឋកិច្ច សង្គម ក្រោយពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការ ក្នុងបណ្តាប្រទេសនិយាយភាសាបារាំង ក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងកិច្ចប្រជុំតុមូលមួយទៀត និយាយពី ការអភិវឌ្ឍន៍វិស័យឧត្តមសិក្សា និងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងបណ្តាប្រទេសនិយាយភាសាបារាំង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ សមាជិកសភា មកពីប្រទេសបារាំង ប៊ែលហ្សិក ឡាវ និងវៀតណាម ព្រមទាំង ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតវៀតណាម និងឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍ មកពីអង្គការអន្តរជាតិនានា និង ក្រសួងស្ថាប័នរដ្ឋមួយចំនួនទៀត បានចូលរួមក្នុងកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនេះ ។ លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ កម្ពុជា អាប៉េអេហ្វ ( APF ) ដែលជាអធិបតី ក្នុងកិច្ចប្រជុំ បាន លើកឡើងថា កិច្ចប្រជុំសភានិយាយភាសាបារាំងនេះ មិនត្រឹមតែជម្រុញពី ការនិយាយភាសាបារាំងប៉ុណ្ណោះទេ តែក៏ចង់និយាយពីបញ្ហាថ្មីៗ ដែល កើតមាននៅក្នុងពិភពលោក ដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចសកល និងការងើប ឡើងវិញ ចេញពីវិបត្តិសេដ្ឋកិច្ច នៅអឺរ៉ុប អាហ្វ្រិក អាមេរិក និងនៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ លោក ងួន ញ៉ិល បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ថែមថា នៅកម្ពុជា មានការធ្វើប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋយើង បាន រៀនសូត្ររយៈពេល ៩ ឆ្នាំ ដោយមិនគិតថ្លៃ ហើយយើងអភិវឌ្ឍន៍នៅថ្នាក់ ឧត្តមសិក្សា សំដៅបង្កើតធនធានមនុស្ស ដែលមានចំណេះដឹង និងមានចំណេះធ្វើ ក្នុងពេលដែលកម្ពុជា កំពុងអភិវឌ្ឍន៍ប្រជាជាតិ មាតុភូមិ ។ អំពីបញ្ហាសេដ្ឋកិច្ចវិញ ក៏ត្រូវបានលោក ងួន ញ៉ិល គូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជា បានស្ទុះឡើងរហូតដល់ ១៣,៣% ប៉ុន្តែជាអកុសល ពេលមានវិបត្តិសេដ្ឋកិច្ច ក៏ធ្លាក់ចុះមកវិញ តែរដ្ឋាភិបាល បានដាក់ វិធានការទ្រទ្រង់ ដែលអាចឲ្យកំណើនសេដ្ឋកិច្ចយើង មាន ៥% និង កាត់បន្ថយភាពក្រីក្រ ក្នុង ១ ឆ្នាំៗ បាន ១% ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

