កងទ័ពកម្ពុជាត្រូវបានបង្រៀនអោយចេះប្រើប្រព័ន្ធនិយាមកា(DPS) bayontv.com.kh (10/09/2010 Time12:00pm)
ភ្នំពេញ៖ មន្រ្តី ក្រសួងការពារជាតិបានអោយដឹងថា កងទ័ពកម្ពុជា ត្រូវបានបង្រៀនអោយចេះមើលភូមិសាស្រ្តនិងប្រព័ន្ធ និយាមកាដើម្បី ងាយស្រួលក្នុងការកំណត់ទីតាំងនៃប្រតិបត្តិការសិក ។ រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ផាន់ ងួនបានអោយ ដឹងនៅព្រឹកថ្ងៃទី១០ខែកញ្ញា នៅក្រសួងការពារជាតិថា នៅឆ្នាំ ២០១០នេះក្រសួងការពារជាតិបានបញ្ជូនក្រុមគ្រូចល័ត ចុះហ្វឹកហ្វឺន សេនាធិការផែនទីដល់កងឯកភាពមួយចំនួន ក្នុងនោះរួមមានបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស យោធភូមិភាគទី៣,ទី៤,ទី៥និង កងពលធំអន្តរាគមលេខជាដើម ដើម្បីបង្រៀនពីប្រព័ន្ធនិយាមកា។ នាយឧត្តមសេនីយ៍ផាន់ ងួនបានបន្តថា ក្នុងរយ:ពេល៣ខែនៃវ័គ្គហ្វឹក ហ្វឺន មានការសិក្សាទ្រឹស្តីក្នុងថ្នាក់ ការអនុវត្តន៍ជាក់ស្តែង ក្នុងទីលាន សិលធម៌ អត្តចរិក និងមានការប្រលងបញ្ចប់វ័គ្គយ៉ាង ហ្មត់ចត់ ធ្វើអោយសិក្សាមានសុក្រឹត្យភាព ទាំងចំណើដឹងនិងការ អនុវត្តន៍ជាក់ស្តែង។ នាយឧត្តមសេនីយ៍ផាន់ ងួនបានសម្តែងមោទនភាពចំពោះការសិក្សានោះថា ក្រុមសិក្ខាកាមទាំងនោះអាចប្រើប្រព័ន្ធនិយាមកាស្នើជ្រុងUTM ប្រើជាទូទៅក្នុងជួរកងទ័ព,និយាមកាប៉ូល ប្រើសម្រាប់បាញ់កាំភ្លើង ធំ ការចល័តទ័ព វាស់វែងកំណត់ព្រំដែន,និយាមកាភូមិសាស្រ្តប្រើ សម្រាប់ទ័ពអាកាស និងនាវាធំៗ ជាដើម៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

