មេធាវីអៀងសារី និងនួនជា គ្រោងប្ដឹងឧទ្ធរណ៍ ដោយ យន់ សាមៀន 2010-09-17 rfa មេធាវីរបស់លោក អៀង សារី និងលោក នួន ជា គ្រោងនឹងធ្វើបណ្ដឹងឧទ្ធរណ៍ ប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រម ស៊ើបអង្កេតតុលាការខ្មែរ ក្រហម ដោយក្រុមមេធាវីយល់ឃើញថា កូនក្ដីរបស់ខ្លួនគ្មានកំហុសដូច ការចោទប្រកាន់របស់តុលាការនោះទេ។
សហចៅក្រមស៊ើបអង្កេតតុលាការខ្មែរក្រហម គឺចៅក្រម យូ ប៊ុនឡេង និង ចៅក្រមអន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) នៅថ្ងៃទី១៦ កញ្ញា បានសម្រេចលើដីកាដំណោះស្រាយក្នុងសំណុំរឿង០០២ ដោយបានបញ្ជូន អៀង សាវី, អៀង ធីរិទ្ធ, ខៀវ សំផន និង នួន ជា ទៅជំនុំជម្រះ។ សហចៅក្រម ស៊ើបអង្កេតក៏បានលើកលែងការចោទប្រកាន់ចំពោះអតីតប្រធាន មន្ទីរ ស-២១ ឬគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង០០២។ អតីតមេដឹកនាំខ្មែរក្រហម អៀង សាវី, អៀង ធីរិទ្ធ, ខៀវ សំផន និង នួន ជា ត្រូវបានសហចៅក្រមស៊ើបអង្កេតតុលាការខ្មែរក្រហម បានសម្រេចចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, អំពើបំពារបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដូចជាការ ធ្វើទារុណកម្ម ការធ្វើបាបដោយអមនុស្សធម៌ និងអំពើប្រល័យពូជសាសន៍ ទៅលើជនជាតិចាម និងជនជាតិវៀតណាម។ មេធាវីរបស់លោក អៀង សារី គឺលោក អាង ឧត្ដម មានប្រសាសន៍នៅថ្ងៃសុក្រ ទី១៧ ឲ្យដឹងថា លោកកំពុងសិក្សាទៅលើដីកាដំណោះស្រាយរបស់តុលាការ ខ្មែរក្រហម ហើយលោកនឹងប្ដឹងឧទ្ធរណ៍ចំពោះការចោទប្រកាន់នេះ។ ចំណែកសហមេធាវីអន្តរជាតិជនជាតិហុល្លង់របស់ នួន ជា គឺលោក ម៉ៃឃើល ផេសមេន (Michael Pestman) ក៏បានប្រកាសថា នឹងប្ដឹងឧទ្ធរណ៍ចំពោះការ ចោទប្រកាន់កូនក្ដីលោកផងដែរ។ លោក ឌឹម សុវណ្ណារុំ មន្ត្រីទទួលបន្ទុកការងារព័ត៌មានផ្នែកកិច្ចការ សាធារណៈតុលាការខ្មែរ ក្រហម មានប្រសាសន៍នៅថ្ងៃសុក្រ ឲ្យដឹងថា មេធាវីរបស់ជនត្រូវចោទទាំង ៤នាក់ និងសហព្រះរាជអាជ្ញា មានរយៈពេល មួយខែ ដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ ហើយបន្ទាប់មក អង្គបុរេជំនុំជម្រះនឹងពិនិត្យទៅលើបណ្ដឹងទាំងនោះ។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍នៅថ្ងៃសុក្រ ដែរថា ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត មានលក្ខណៈសមស្រប ចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្នុងរបបខ្មែរ ក្រហម។ សហចៅក្រមស៊ើបអង្កេតក៏បានសម្រេចឲ្យជនជាប់ចោទ អៀង សាវី, អៀង ធីរិទ្ធ, ខៀវ សំផន និង នួន ជា ត្រូវរក្សាឲ្យជាប់ឃុំខ្លួនបណ្ដោះ អាសន្ន រហូតដល់ពេលចូលបង្ហាញខ្លួននៅមុខអង្គជំនុំជម្រះសាលា ដំបូង៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

