សម្តេច ជា ស៊ីម៖ ព្រឹទ្ធសភា គ្មានសិទ្ធិអំណាច ដើម្បីអន្តរាគមន៍លើ រឿង សម រង្ស៊ី ទេ
cen.com.kh ដោយ : លីហូវ (ថ្ងៃទី 18 កញ្ញា 2010) ភ្នំពេញ: សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានប្រកាសថា សម្តេចគ្មានសិទ្ធិអំណាចអ្វី ដើម្បីអន្តរាគមន៍ ទៅតុលាការ និងទៅកាន់រដ្ឋសភា លើសំណុំរឿងប្តឹងផ្តល់លោក សម រង្ស៊ី ទេ ។ សេចក្តីប្រកាសនេះ ជាការឆ្លើយតបទៅនឹងសំណើរបស់លោក គង់ គាំ ប្រធាន គណៈកម្មការទី៧ របស់ព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសមរង្ស៊ី។ ក្នុងលិខិតចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១០ ជូនចំពោះលោក គង់ គាំ, សម្តេច ជា ស៊ីម បានលើកឡើងថា ស្ថាប័នព្រឹទ្ធសភា មិនអាច អន្តរាគមន៍ទៅរាជរដ្ឋាភិបាល ដើម្បីដកពាក្យបណ្តឹង និងអន្តរាគមន៍ទៅ រដ្ឋសភា ដើម្បីប្រគល់អភ័យឯកសិទ្ធិជូនលោក សមរង្ស៊ី បានទេ។ ការបដិសេធដូច្នេះ ត្រូវបានសម្តេច ជា ស៊ីម ពន្យល់ថា សំណុំរឿង របស់លោក សមរង្ស៊ី កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលជា អំណាចត្រូវបានបែងចែកដាច់ពីអំណាចនីតិប្រតិបត្តិ និងអំណាច នីតិបញ្ញត្តិ ដូចដែលបានបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុង រដ្ឋធម្មនុញ្ញ ក៏បានកំណត់ច្បាស់ថា អំណាចតុលាការ គឺជាអំណាចឯករាជ្យ។ អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាល ផង។ អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្តី គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។ សម្តេច ជា ស៊ីម ក៏បានបន្ថែមថា មាត្រា ១៣០ ថ្មី នៃរដ្ឋធម្មនុញ្ញ ក៏បានចែងដែរថា គ្មានអង្គការណាមួយ នៃអំណាចនីតិប្បញ្ញត្តិ ឬ នីតិប្រតិបត្តិ អាចទទួលអំណាចតុលាការអ្វីបានឡើយ។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០ លោក គង់ គាំ ប្រធាន គណៈកម្មការទី៧ របស់ព្រឹទ្ធសភា និងជាប្រធានស្តីទីគណបក្សសមរង្ស៊ី បានដាក់សំណើលិខិតមួយច្បាប់ជូនសម្តេច ជាស៊ីម ដើម្បីស្នើសុំឲ្យ សម្តេច ជួយពិនិត្យ និងអន្តរាគមន៍ទៅកាន់រដ្ឋាភិបាល ដើម្បីដក ពាក្យបណ្តឹង និងទៅរដ្ឋសភា ដើម្បីប្រគល់អភ័យឯកសិទ្ធិជូនលោក សមរង្ស៊ី ។ លោក សមរង្ស៊ី ដែលអះអាងថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានរំលោភចូលក្នុងទឹកដីកម្ពុជា សព្វថ្ងៃ កំពុងនិរទ្ទេស ដោយខ្លួនឯង រស់នៅក្រៅប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួនដាក់ពន្ធនាគារ ក្នុង រឿងព្រំដែនកម្ពុជា-វៀតណាម។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវតុលាការខេត្តស្វាយរៀង កាត់ទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ក្នុងរឿងដកតម្រុយព្រំដែនកម្ពុជា -វៀតណាម។ ក្នុងរឿងព្រំដែននេះ តុលាការរាជធានីភ្នំពេញ បានបើក សវនាការផ្តន្ទាទោសលើលោក សមរង្ស៊ី ក្នុងរឿងក្លែងបន្លំឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មាន មិនពិត កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០។ សាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដែលអាចនឹងត្រូវជាប់ពន្ធនាគារ ពីជាង ៥ ឆ្នាំ ទៅ ១៨ ឆ្នាំ លើសំណុំរឿងផែនទីក្លែងក្លាយនេះ នឹងត្រូវ តុលាការសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១០៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

