វៀតណាម​ពិនិត្យ​សំណុំ​រឿង​សម្លាប់​យុវជន​ខ្មែរ​ក្រោម​២​នាក់
ដោយ សុខ សេរី
2010-09-19

នគរបាល​វៀតណាម​នៅ​ក្នុង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន
យ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន​ជា​ប្រទេស​វៀតណាម បាន​កោះ
ហៅ​ឪពុក​របស់​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ឈ្មោះ ចៅ ណែត បាន​ស្លាប់​កន្លង
មក​នោះ ក្នុង​ជម្លោះ​ជា​មួយ​ជន​ជាតិ​វៀតណាម ទៅ​ឆ្លើយ​បំភ្លឺ ធ្វើ​កំណត់
ហេតុ និង​រៀបចំ​ពាក្យ​បណ្ដឹង ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​ឃាតកម្ម កាល​ពី
ដើម​ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ។
ខ្មែរ​កម្ពុជា​ក្រោម​ ឈ្មោះ ចៅ ណែត អាយុ​២២​ឆ្នាំ ត្រូវ​វៀតណាម​កាប់
សម្លាប់​កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១០ នៅ​ខេត្ត​រោង​ដំរី (តៃនិញ)
កម្ពុជា​ក្រោម (http://preynokornews.blogspot.com)

ប្រភព​ពី​គ្រួសារ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នគរបាល​វៀតណាម​ចំនួន​ប្រមាណ​៥
នាក់ បាន​ចុះ​មក​ផ្ទះ​គ្រួសារ​ជន​រង​គ្រោះ​នោះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ
កញ្ញា ហើយ​បាន​ផ្ដល់​លិខិត​អញ្ជើញ ឬ​កោះ​ហៅ​ឲ្យ​ទៅ​ជួប​អាជ្ញាធរ​ស្រុក
ស្វាយ​ទង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

ឪពុក​របស់ ចៅ ណែត ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ប្រាប់​វិទ្យុ
អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា​ថា នគរបាល​វៀតណាម​បាន
ប្រាប់​លោក​ថា លោក​ត្រូវ​ទៅ​ឆ្លើយ​បំភ្លឺ ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង។

លោក​បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​នឹង​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន
រវាង ៥០​លាន​ដុង ទៅ​៦០​លាន​ដុង ស្មើ​នឹង​៣០០០​ដុល្លារ​អាមេរិក និង​ទាម
ទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទា​ទោស ៖ «ទៅ​ប្ដឹង
នៅ​ស្រុក​ស្វាយ​ទង​យើង។ គេ​សម្លាប់​យើង ដើម្បី​ឲ្យ​គេ​ដឹង​ឮ​យើង។ ថ្ងៃ
ក្រោយ​គេ​សង​យើង​អ៊ីចឹង​ណ៎ា»។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម ជា​អ្នក​ជិត​ខាង​គ្នា បាន​ថ្លែង​ថា​គ្រួសារ
ខ្មែរ​កម្ពុជា​ក្រោម​នានា ត្រូវ​ការ​យុត្តិធម៌ ៖ «ចង់​ឲ្យ​ចាប់​អ្នក​ដែល
ធ្វើ​ល្មើស​ច្បាប់។ អ្នក​ដែល​ស្លាប់ អា​ហ្នឹង​ស្រេច​តែ​រដ្ឋ​អំណាច​ជួយ
ដោះ​ស្រាយ ធ្វើ​ម៉េច​ឲ្យ​សម​រម្យ»។

កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា​កន្លង​ទៅ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម
ចំនួន​២​នាក់ បាន​រង​ការ​ព្រួត​វាយ​សម្លាប់ ដោយ​ប្រើ​កាំបិត និង​ដំបង ពី
សំណាក់​អ្នក​ភូមិ​វៀតណាម​រាប់​សិប​នាក់ នៅ​តំបន់​ចម្ការ​កៅស៊ូ​មួយ ក្នុង
ខេត្ត​រោង​ដំរី ឬ​ខេត្ត​តៃនិញ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ ខ្មែរ​កម្ពុជា
ក្រោម ១១​នាក់​ទៀត បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​នោះ ដែល​គេ​ចោទ​ថា
គឺ​បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​គ្នា និង​ការ​រើសអើង​ជាតិ
សាសន៍​ជា​ដើម នេះ​បើ​តាម​ការ​អះអាង​ពី​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម។

ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ ចៅ ណែត អាយុ​២២​ឆ្នាំ
មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​រលាំង ឃុំ​រលាំង ស្រុក​ស្វាយ​ទង ខេត្ត​អាន
យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក។ និង​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ ចៅ ផាត មាន
ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​បន្ទាយ​ស្វាយ ស្រុក​ស្វាយ​ទង ខេត្ត​អាន​យ៉ាង ឬ
ខេត្ត​មាត់​ជ្រូក។

គេ​នៅ​មិន​បាន​ដឹង​ថា តើ​អាជ្ញាធរ​នគរបាល​វៀតណាម​នៅ​ទី​នោះ មាន​គម្រោង
ការ​ដោះ​ស្រាយ​តាម​សំណើ​របស់​គ្រួសារ​រង​គ្រោះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ
ពេល​នេះ។

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី លោក យន្ត ថារូ ដែល​ជា​ខ្មែរ
កម្ពុជា​ក្រោម​ផង​ដែរ​នោះ  បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក សឺន សុង
សើង ជា​សមាជិក​មជ្ឈិម​បក្ស និង​ជា​អនុ​ប្រធាន​ចង្អុល​ទិស​ភាគ​និរតី​នៃ
ប្រទេស​វៀតណាម​ឲ្យ​ជួយ​ អន្តរាគមន៍ បើក​ការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជន
សង្ស័យ​ដើម្បី​ផ្ដន្ទា​ទោស។

លិខិត​នោះ​ត្រូវ​បាន​ផ្ញើ​តាម​រយៈ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស
កម្ពុជា ប៉ុន្តែ​មន្ត្រី​ស្ថានទូត​វៀតណាម មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ដាក់
ឬ​ទទួល​យក​លិខិត​នោះ​ទេ ហើយ​ក៏​គ្មាន​ផ្ដល់​ហេតុ​ផល​ដែរ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing

Reply via email to