សាកល្បង 2010/9/19 Campatriot People Power CPP កម្លាំងអ្នកស្នេហាជាតិ <[email protected]>: > ខ្មែរក្រោមនៅភ្នំពេញជួបជុំដើម្បីបង្កើតមិត្តសមាគមឡើងវិញ > ដោយ គឹម ពៅ > 2010-09-19 > > មិត្តសមាគមខ្មែរក្រោម ដែលជាសមាគមខ្មែរក្រោមដំបូងគេបំផុត បង្កើត > ឡើងដោយឧកញ៉ា ឡាំ ឯម នៅក្នុងទឹកដីកម្ពុជាក្រោម នាឆ្នាំ១៩៣៧ មក > ដល់ពេលនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមដែលរស់នៅទីក្រុងភ្នំពេញ > រៀបចំប > ឥស្សរជននយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើននាក់ នៅ > ថ្ងៃអាទិត្យ ទី១៩ កញ្ញា បានជួបជុំគ្នានៅវត្តសាមគ្គីរង្សី ក្រុង > ភ្នំពេញ ក្នុងសន្និបាតមួយ ដើម្បីរៀបចំមិត្តសមាគមខ្មែរក្រោមឡើង > វិញ ក្រោយពីសមាគមនេះ បានបាត់ឈ្មោះអស់ជាង៦០ឆ្នាំ។ > > ប្រធានសមាគមមិត្តសមាគមខ្មែរក្រោម បានឲ្យដឹងថា ការរៀបចំសមាគម > នេះឡើងវិញ គឺដើម្បីបន្តឆន្ទៈនៃសមាគមនេះតទៅទៀត ក្នុងប្រយោជន៍ > ជួយប្រជាពលរដ្ឋខ្មែរក្រោមផ្នែកសង្គមកិច្ច និងវប្បធម៌។ លោក ថាច់ > សាង ប្រធានមិត្តសមាគមខ្មែរក្រោមរៀបរាប់ដូច្នេះ ៖ «គោលដៅរបស់យើង > ខ្ញុំគឺថា មួយចង់អភិវឌ្ឍផ្នែកវប្បធម៌ អក្សរសាស្ត្រ ហើយនិង > ប្រពៃណី ចង់បង្ហាញនូវអត្តសញ្ញាណខ្មែរកម្ពុជាក្រោម ជាពូជសាស្ត្រ > ខ្មែរឈាមជ័រខ្មែរ»។ > > ប្រភពដដែលបានអះអាងថា មិត្តសមាគមខ្មែរក្រោម ដែលមានសញ្ញារាហូលេប > ព្រះច័ន្ទ ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ឡាំ ឯម នៅក្នុងខេត្ត > ឃ្លាំង ឬហៅជាភាសាវៀតណាមថា សុកត្រាំង ដែលជាទឹកដីខ្មែរក្រោម > កំពុងកាន់កាប់ដោយវៀតណាម ឬហៅថាវៀតណាមខាងត្បូង។ > > ក្រោយមកក៏បានផ្លាស់ប្ដូរទីតាំងមកកម្ពុជាវិញ ក្រោយពីមានការ > បង្ក្រាបពីអាជ្ញាធរវៀតណាម។ លុះដល់ឆ្នាំ១៩៧៩ ក៏បានបាត់មុខមួយ > រយៈ ហើយក៏បានបង្កើតជាថ្មីនៅទឹកដីកម្ពុជា នៅឆ្នាំ១៩៩៣ តែពុំ > សូវមានសកម្មភាពឡើយ។ > > លោក ថាច់ សាង ប្រធានសមាគមនាពេលបច្ចុប្បន្ន បានបញ្ជាក់ថា ពួកគេនឹង > ប្រឹងប្រែងសម្រួលជាមួយអាជ្ញាធរខ្មែរ ឲ្យគិតគូរជាចម្បងទៅក្នុង > ការជួយពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួនមកពីវៀតណាម ឲ្យមាន > អត្តសញ្ញាណប័ណ្ណ និងគិតគូរក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ > ក្រោម។ > > លោក តាំង សារៈ តំណាងសហព័ន្ធខ្មែរក្រោម នៅទីក្រុងភ្នំពេញបានសុំ > មិត្តសមាគមគិតគូរបន្ថែមទៀតដូច្នេះ ៖ «បើ សិនជាសមាគមមានលទ្ធភាព > ទី១ អាចស្រោចស្រង់ប្រជាពលរដ្ឋខ្មែរពីកម្ពុជាក្រោម ដែលគាត់បាន > ភៀសខ្លួនឲ្យមានលទ្ធភាពផ្នែកជីវភាព ទី២ ផ្នែកនារី នៅឯវៀតណាម បើ > រៀនបានតែភាសាវៀតណាម រីឯភាសាខ្មែររៀនមិនបានជ្រៅជ្រះទេ គឺថា > បើសិនជាមិត្តសមាគមអាចបង្កើនការយល់ដឹងដល់នារីបានប្រសើរឡើង»។ > > លោក យន្ត ថារ៉ូ តំណាងរាស្ត្រគណបក្សប្រឆាំងថ្លែងថា ៖ «យើងខ្ញុំ > គិតថា បើសិនជាមិត្តសមាគមខ្មែរក្រោម បានពង្រឹងនូវរចនាសម្ព័ន្ធ > ឡើងវិញ ខ្ញុំគិតថាកិច្ចការងារនេះ ជាការល្អ ត្រឹមត្រូវ ហើយផល > ប្រយោជន៍នឹងដល់ខ្មែរកម្ពុជាក្រោម បើសិនជាមិត្តសមាគមធ្វើត្រឹម > ត្រូវ»។ > > មកដល់ពេលនេះ មានសមាគមខ្មែរក្រោមសរុបចំនួន ១៣សមាគម ហើយដែលកំពុង > មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សមាគមខ្លះបានធ្វើការងារផ្ដោត > ទៅលើការជួយជ្រោមជ្រែងខ្មែរក្រោម លើផ្នែកសិទ្ធិមនុស្ស និងខ្លះ > ទៀតបានធ្វើការងារផ្ដោតទៅលើការបណ្ដុះបណ្ដាលកូនចៅខ្មែរ ក្រោម > ដោយផ្ដល់ឲ្យមានអាហារូបករណ៍ជាដើម។ > > មន្ត្រីសមាគមខ្មែរក្រោមដែលធ្វើសកម្មភាពការពារសិទ្ធិខ្មែរក្រោម > បានធ្លាប់ត្អូញថា សកម្មភាពរបស់ពួកគេក្នុងការតវ៉ាដើម្បីមានការ > គោរពសិទ្ធិខ្មែរ ក្រោមនៅកម្ពុជា តែងតែជួបការលំបាកដោយមានការ > រាំងខ្ទប់ពីអាជ្ញាធរខ្មែរ។ > > ហើយជាមួយគ្នានេះដែរ កាលពីខែកក្កដាកន្លងទៅ នៅក្នុងកិច្ច > ប្រជុំធំមួយ រវាងគណៈប្រតិភូវៀតណាម និងមន្ត្រីខ្មែរ មន្ត្រីជាន់ > ខ្ពស់នគរបាលវៀតណាមបានស្នើឲ្យកម្ពុជាចាត់ការចំពោះ អង្គការសមាគម > ខ្មែរកម្ពុជាក្រោម ដែលធ្វើសកម្មភាពប្រឆាំងនឹងវៀតណាម នៅលើទឹកដី > កម្ពុជាផងដែរ៕ >
-- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

