កម្ពុជា​បានដាក់​ពាក្យ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ
ពិភពលោក​សំរាប់​ឆ្នាំ​២០១២
cen.com.kh
ដោយ : សុភ័ក្រ (ថ្ងៃទី 21 កញ្ញា 2010)

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក
ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា បានដាក់​ពាក្យ
ជា​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សំរាប់​ នៅក្នុង
កិច្ចប្រជុំ​លើក​ទី​៣៦ ដែល​ប្រព្រឹត្ត​ទៅក្នុង​ឆ្នាំ​២០១២ រួចរាល់​ហើយ ។

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​អ្នក
សារព័ត៌ មាន​បន្ទាប់ពី​ជំនួប​នោះ​ថា នៅក្នុង​ជំនួប​នោះ លោក សុខ អាន បាន
ជម្រាបជូន​លោកស្រី ម៉ា​កា​រ៉េត អាដាម​សុន (MARGARET ADAMSON)
ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី​នៅក្នុង​ឱកាស​គោរព​ជម្រាបលា​កាលពី
ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក​បន្តថា លោក សុខ អាន បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ប្រទេស
អូស្ត្រាលី ដែល​បាន​គាំទ្រ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​អង្គការ
យូ​នី​ស្កូ និង​អង្គការ​បេតិកភណ្ឌ​ពិភពលោក ។ លោក​បាន​បន្តថា ប្រទេស
កម្ពុជា បាន​ក្លាយជា​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​នៅ
ឆ្នាំ​២០០៩ និង​បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ
ពិភពលោក​នៅ​ ឆ្នាំ​២០១០ ហើយ​កម្ពុជា ក៏បាន​ដាក់ពាក្យ​ជា​ផ្លូវការ​រយៈពេល
១០ ខែ​មកហើយ ជា​បេក្ខភាព​ប្រធាន​អង្គការ​បេតិកភណ្ឌ​ពិភពលោក​សំរាប់​ឆ្នាំ
២០១២ ។ លោក​បាន​បន្តថា កម្ពុជា​បាន​ត្រៀម​រៀបចំខ្លួន​បាន​រួចរាល់​ក្នុង
ការទទួល​កិច្ចប្រជុំ​លើក​ ទី​៣៦ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក
នៅក្នុង​ខេត្តសៀមរាប ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ហេតុអ្វី​បានជា​កម្ពុជា ចង់​ឲ្យ
មាន​កិច្ចប្រជុំ​នៅក្នុង​ខេត្តសៀមរាប ពីព្រោះ​ដើម្បី​អបអរសាទរ​ចំពោះ​ខួប
ទី​២០ ឆ្នាំ នៃ​ការចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​ប្រាសាទអង្គរវត្ត ។
ជាមួយគ្នា​នោះ​ក៏មាន​ការរៀបចំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេវាកម្ម និង​ទីលាន
ចត​រថយន្ត ដែល​ស្ថិត​នៅមុខ​ប្រាសាទ​អង្គរ សំរាប់​បំរើ​ឲ្យ​ភ្ញៀវ​ដែល​មក
ទស្សនា​ប្រាសាទ​អង្គរ ដែលមាន​ស្តង់ដារ​អន្តរជាតិ​ប្រកបដោយ​បរិស្ថាន ។

លោកស្រី​ទូត​បាន​សំដែង​ការគាំទ្រ​ចំពោះ​ប្រទេស​កម្ពុជា លោកស្រី​បាន
បន្តថា ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ
កម្ពុជា អូស្ត្រាលី នៅពេលនេះ​មាន​លក្ខណៈ​យ៉ាង​ល្អប្រសើរ ។ លោកស្រី​ទូត
បាន​មានប្រសាសន៍​ថ្លៃ​ង​អំណរគុណ​ច​ចំពោះ លោក សុខ អាន ដែល​បាន​ផ្តល់នូវ
ការគាំទ្រ ចំពោះ​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅក្នុង​ប្រទេស​កម្ពុជា
បាន​ដោយ​ជោគជ័យ និង​អរគុណ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​គាំទ្រ​ធ្វើ​ឲ្យ
ប្រទេស​អូស្ត្រាលី​មាន​តួនាទី​នៅក្នុង សមាគម​អាស៊ាន និង​អាស៊ី​ខាងកើត និង
ស្ថាប័ន​អន្តរជាតិ​ដទៃទៀត ។

លោកស្រី​ទូត​បាន​បន្តថា ទោះបី​កិច្ច​សហ​ប្រ​តុ​ប​ត្តិ​ការ​រវាង
អូស្ត្រាលី និង កម្ពុជា កំពុងតែ​ប្រព្រឹត្ត​យ៉ាង​ល្អប្រសើរ ហើយក៏​ដោយ​តែ
អូស្ត្រាលី​នៅតែ​ប្តេជ្ញាចិត្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ
កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to