រដ្ឋសភា បើក​សម័យប្រជុំ​ឡើងវិញ បន្ទាប់​ពី​ឈប់សម្រាក ៣ ខែ​រួច​មក



ដោយ : លីហូវ (ថ្ងៃទី 28 កញ្ញា 2010)
ភ្នំពេញ: រដ្ឋ​សភា​កម្ពុជា នឹង​បើក​សម័យប្រជុំ​ពេញអង្គ លើក​ទី​៥ នីតិកាល
ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង
សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃ​សុក្រ ទី​១ ខែតុលា ឆ្នាំ​២០១០​។ នេះ​បើ​តាម
សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​២៨ ខែ
កញ្ញា ឆ្នាំ​២០១០​។

​    ​សេចក្តីជូនដំណឹង បានបញ្ជាក់​ថា ក្នុង​ពេល​រដ្ឋសភា​បើក​សម័យប្រជុំ
បន្ទាប់​ពី​ការ​ឈប់សម្រាក​រយៈពេល ៣ ខែ នៅ​ថ្ងៃ​ទី​១ ខែ​តុលា​ខាង​មុខ មាន
របៀបវារៈ ចំនួន ៤ រួមមាន​៖ ទី​១-​ព្រះរាជសារ​ព្រះករុណា​ព្រះបាទ
សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ជូន
សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៤​។ ទី​២-​របាយការណ៍​ស្តីពី
សកម្មភាព​របស់​រដ្ឋសភាច​ន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៤ និង​លើក​ទី​៥
នីតិកាល​ទី​៤​។ ទី​៣-​ការបោះឆ្នោត​ជ្រើសតាំង លោក សុខ សាយ ជា​សមាជិក
គណៈកម្មកា​រ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ
បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា និង​ទី​៤-
ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម
លើ​កិច្ចព្រមព្រៀង បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-
ណូវ៉ែល​ហ្សេ​ឡង់​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to