ខ្មែរនៅទ្វីបអឺរ៉ុបធ្វើបាតុកម្មប្រឆាំងនឹងសម្តេចហ៊ុន សែន
ដោយ : ស៊ីអ៊ីអិន (ថ្ងៃទី 1 តុលា 2010) ភ្នំពេញ: ពលរដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប បានអំពាវនាវឲ្យ ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុយ សែល ប្រទេសប៊ែល ហ្សិក នៅថ្ងៃទី៤ តុលា ២០១០ ដើម្បីជំទាស់ទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេច តេជោហ៊ុន សែន អំពីករណីគ្រប់គ្រងប្រទេសផ្តាច់ការ ពុករលួយ និងរំលោភ សិទិ្ធមនុស្ស ។ លោកទិត សុធា អ្នកនាំពាក្យ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងរិះគន់ប្រឆាំងជំទាស់វិញថា សហគមន៍ខ្មែរមានបំណងធ្វើបាតុកម្មប្រឆាំង នឹងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោហ៊ុន សែន គឺជាផ្នែកមួយតូចបំផុត នៅក្នុងសហគមន៍ពលរដ្ឋ ខ្មែរប៉ុណ្ណោះ ។ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានហៅគម្រោង ធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបថា គឺជាផ្នែកមួយនៃ ការប្រើសិទ្ធិស្របទៅនឹងច្បាប់អន្តរជាតិ ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

