Dong ChiChem Nhep(ស.ម):ជាម ញ្ញាប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា 
និង​ជា​សមាជិក​សភា
មណ្ឌល​ព្រៃវែង បាន​មានប្រសាសន៍ថា:  
បើសិនជាករី​ណ​សម្តេចសម​រង្ស៊ី ពុំ​អាច​ចូល​មក​ដឹកនាំ​គណបក្សសម្តេចសម​រង្ស៊ី  
ដើម្បី​ប្រកួតប្រជែង
ក្នុង​ការបោះឆ្នោត ឱ្យស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​បានទេ នោះ
ការបោះឆ្នោត នឹង​ពុំ​អាច​មាន​ភាពសេរី​យុត្តិធម៌​បាន​ទេ ហើយ​ប្រជាពលរដ្ឋ
អាច​នឹង​មាន​ទឹកចិត្ត​អាណិត​គណបក្សប្រឆាំង ជាងគណបក្ស​ប្រជាជន​កម្ពុជា 
ដូចដែល​មាន​ពិសោធន៍​កន្លងមក
ហើយក៏​ពុំ​អាច​និយាយថា អវត្តមាន​សម្តេចសម​រង្ស៊ី  នឹង​ធ្វើឲ្យ​គណបក្ស​ប្រឆាំង
មួយ​នេះ ចុះខ្សោយ​នោះឡើយ​។

----- Forwarded Message ----
From: Campatriot People Power CPP កម្លាំងអ្ <[email protected]>
To: [email protected]
Sent: Fri, 1 October, 2010 3:13:14 PM

-------------------------------------------------------------------------------------------------------------------------------------------------------



Subject: លោក ----- Forwarded Message ----
From: Campatriot People Power CPP កម្លាំងអ្ <[email protected]>
To: [email protected]
Sent: Fri, 1 October, 2010 3:13:14 PM

ភ្នំពេញ: ​គណបក្ស​សមរង្ស៊ី
បាន​និយាយ​ស្រដៀង​គ្នា​ថា បន្ទាប់ពី​លោក សម រង្ស៊ី ជាប់​បណ្តឹង​ជាច្រើន
នៅ​តុលាការ និង​ពុំ​មាន​សញ្ញា​ល្អ​ណា​មួយ សំរាប់​គណបក្ស​សម​រង្ស៊ី និង
គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​នោះ ទើប​មាន​គំរោង​ធ្វើ​ការជ្រើសរើស​ប្រធាន
គណបក្ស​ថ្មី​ជំនួស​លោក សម រង្ស៊ី ដែល​គេ​អាច​មើលឃើញ​លោកស្រី មូរ សុខ​ហួរ
និង​លោកស្រី ជូ​ឡុង សួ​មួ​រ៉ា ភរិយា​លោក​សម​រង្ស៊ី និង​ជា
អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។

 យោងតាម​ច្បាប់បោះឆ្នោត និង​តាម
បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​យោង​តាម​លក្ខន្តិកៈ​អ្នកតំណាងរាស្ត្រ នៃ
រដ្ឋសភា បាន​ចែង​ច្បាស់​ហើយ បើសិន​សមាជិក​សភា​ណា​ម្នាក់ មាន​សាលក្រម
ផ្តន្ទាទោស​ចូល​ជា​ស្ថាពរ​របស់​តុលាការ​កំពូល ហើយ​នោះ គឺ​ពុំ​អាច​ធ្វើ​ជា
អ្នកតំណាងរាស្ត្រ​បានទេ​។

លោក ជាម យៀប បាន​បន្តថា ចំពោះ​ករណី​លោក​សម​រង្ស៊ី បើសិនជា​សាលក្រម​របស់
តុលាការ​កំពូល ចូល​ជា​ស្ថាពរ​ហើយ នោះ​គឺ​លោក​សម​រង្ស៊ី នឹង​ត្រូវ​បាត់បង់
សិទ្ធិ​មក​ធ្វើ​នយោបាយ និង​ពុំ​អាច​ធ្វើជា​ប្រធាន​គណបក្ស​នយោបាយ​បាន​ឡើយ
។

លោក​បន្តថា លោក​សម​រង្ស៊ី និង​គណបក្ស​គាត់ បង្កើន​សកម្មភាព​ប្រឆាំង​ជាង
ពេល​មុន ដោយ​គ្មាន​មូលដ្ឋាន ហើយ​កំហុស​ផ្ទួនៗ​របស់​លោក​សម​រង្ស៊ី គឺ​មិន
អាច​អត់ឱន​ឱ្យ​បាន​ទេ​។ ដូច្នេះ​គណបក្ស​ប្រឆាំង ត្រូវ​ពិចារណា​រើស
មេគណបក្ស​ថ្មី​ដាក់​ជំនួស​លោក​សម​រង្ស៊ី​។

ឯ​លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល បាន​មានប្រសាសន៍ថា បន្ទាប់​ពី
សាលក្រម​តុលាការ​កំពូល ចូល​ជា​ធរមាន​ហើយ​នោះ គឺ​លោក​សម​រង្ស៊ី អាច​នឹង
បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​។ តែ​ពេល​នេះ សំណុំរឿង​របស់លោក សម រង្ស៊ី
កំពុងស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាលាដំបូង​នៅឡើយ​។

អ្នក​ឃ្លាំមើល​ការបោះឆ្នោត លោក គល់ បញ្ញា បាន​បន្ថែមថា ក្នុងករណី​មាន
សាលក្រម​ស្ថាពរ​តុលាការ​កំពូល នោះ​គឺ​លោក សម រង្ស៊ី បាត់បង់​សិទ្ធិ
ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។

ជាមួយគ្នា​នោះ លោក ទិត សុធា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង
ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ
ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សំរាប់​លោក​សម​រង្ស៊ី បើ​ចង់
បន្ត​ជីវិត​នយោបាយ​ឡើង​វិញ​នោះ គឺ​ត្រូវ​មក​ទទួលទោស​តាម​អំណាច​សាលក្រម
តុលាការ​ជាមុនសិន ហើយ​មាន​សំណុំរឿង​ច្រើន​ទៀត ដែល​ធ្វើឱ្យ​ជីវិត​នយោបាយ
របស់​លោក​សមរង្ស៊ី ត្រូវ​ចប់ បើ​ប្រៀបធៀប​ទៅនឹង​អាយុ​របស់​លោក​សម​រង្ស៊ី
ទៅ​នឹង​ទោស ដែល​គាត់​បាន​ទទួល តាមរយៈ​សាលក្រម​តុលាការ​។

លោក ទិត សុធា បាន​បន្ថែមថា គណបក្ស​សមរង្ស៊ី គួរតែ​ពិចារណា ជ្រើសរើស
ប្រធាន​គណបក្ស​ថ្មី ប្រសើរ​ជាង​ការរង់ចាំ​មេបក្ស ដែល​ជិត​ដាច់ខ្យល់
នយោបាយ​របស់​ខ្លួន នា​ពេល​ខាង​មុខ​នោះ​។

យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល បាន​បន្ថែមថា បើសិនជា
ករី​ណ​លោក​សម​រង្ស៊ី ពុំ​អាច​ចូល​មក​ដឹកនាំ​គណបក្ស ដើម្បី​ប្រកួតប្រជែង
ក្នុង​ការបោះឆ្នោត ឱ្យស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​បានទេ នោះ
ការបោះឆ្នោត នឹង​ពុំ​អាច​មាន​ភាពសេរី​យុត្តិធម៌​បាន​ទេ ហើយ​ប្រជាពលរដ្ឋ
អាច​នឹង​មាន​ទឹកចិត្ត​អាណិត​គណបក្សប្រឆាំង ដូចដែល​មាន​ពិសោធន៍​កន្លងមក
ហើយក៏​ពុំ​អាច​និយាយថា អវត្តមាន​លោក សមរង្ស៊ី នឹង​ធ្វើឲ្យ​គណបក្ស​ប្រឆាំង
មួយ​នេះ ចុះខ្សោយ​នោះឡើយ​។

នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១០ ពុំ​អាច​ទំនាក់ទំនង​សុំ
សេចក្តីពន្យល់​បានទេ ជុំវិញ​ព័ត៌មាន ដែល​ថា​គណបក្ស​កំពុង​ពិចារណា រើស
បេក្ខជន​ប្រធាន​គណបក្ស​ថ្មី ជំនួស​លោក​សម​រង្ស៊ី​នាពេល​ខាងមុខ​នេះ​។

កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០ ​តេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន
មានប្រសាសន៍​បញ្ជាក់​ច្បាស់​ថា កូនសោរ​សម្រាប់​សម​រង្ស៊ី ចូល​ស្រុក​វិញ
គឺ​ស្ថិតនៅក្នុង​ដៃ ហ៊ុន សែន ហើយ​គ្មាន​តុលាការ​ណា​ហ៊ាន​ធ្វើ​អី ហ៊ុន សែន
នោះទេ សូម្បី​តែ​តុលាកា​អាមេរិក​។

សម្តេច បានបញ្ជាក់​ថា ឆ្កែ​ខាំ​ជើង​ខ្ញុំ ខ្ញុំ​មិន​ខាំ​ឆ្កែ​វិញ​ទេ តែ
ខ្ញុំ​យក​ជើង​ទាត់​តែម្តង​។ លោក សម រង្ស៊ី ស្ទើរភ្លើង​ណាស់​ជា​អ្នកនយោបាយ
។ ការលើកលែង​ទោស​ឱ្យ​ពេលនោះ គឺ​ឱ្យ​មក​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ទ​។ បើ
ស្គាល់ ហ៊ុន សែន មិន​ច្បាស់ ត្រូវ​រៀន​ស្គាល់​បន្ថែមទៀត​...៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc 
Learn more - http://www.cambodia.org


      

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to