ខ្មែរធ្វើបាតុកម្មជាមួយលាវប្រឆាំងហ៊ុនសែននៅបែលហ្សិក ដោយ សុខ សេរី 2010-10-03
ក្រុមអ្នករៀបចំបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ ក្នុងទីក្រុងប្រ៊ូសសែល (Brussel) ប្រទេសបែលហ្សិក (Begium) បានឲ្យដឹង ថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរនគរបាល ប្រទេសបែលហ្ស៊ិកមិនអនុញ្ញាតឲ្យធ្វើ បាតុកម្មប្រឆាំងលោក ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលនឹងចូលរួមក្នុង មហាសន្និបាតអាស៊ី-អឺរ៉ុប (ASEM) នៅថៃ្ងទី៤-៥ ខែតុលា។ ប្រភពអ្នករៀបចំធ្វើបាតុកម្មនោះបានឲ្យដឹងថា មូលហេតុនៃការហាម ឃាតនោះ គឺដោយសារតែការដាក់ពាក្យធ្វើបាតុកម្ម គឺនៅកៀកនឹងថ្ងៃ ធ្វើមហាសន្និបាត ដែលមិនអាចសម្រេចបានភ្លាមៗ នៅក្នុងពេលវេលាខ្លី ពេក។ អ្នករៀបចំធ្វើបាតុកម្ម បានរៀបចំលិខិតនៅថៃ្ងទី២៩ ខែកញ្ញា ហើយ បានដាក់ពាក្យសុំធ្វើបាតុកម្មនោះ នៅថៃ្ងទី៣០ ខែកញ្ញាថ្មីៗនេះ នៅគ្រាដែលមហាសន្និបាតអាស៊ី-អឺរ៉ុប នៅថៃ្ងទី៤ ខែតុលា ដល់ថៃ្ងទី ៥ ខែតុលា សប្តាហ៍ខាងមុខនេះ។ អ្នករៀបចំធ្វើបាតុកម្មម្នាក់ នៅក្នុងចំណោម ៤នាក់ នៅក្នុងទីក្រុង ប្រ៊ូសសែល ប្រទេសបែលហ្សិក ឈ្មោះ ជាតិ ជា អាយុ៦៥ឆ្នាំ បានថ្លែងប្រាប់ វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ក្រុមរបស់លោកនឹងលើកបាដាមួយ ចំនួន នៅក្នុងចំណោមក្រុមបាតុករជនជាតិលាវ ដែលទទួលការអនុញ្ញាត ធ្វើបាតុកម្មនៅថ្ងៃទី៤ ខែតុលាឆាប់ៗនេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

