លោកពូក្រាក់ម៉ូ!
ឧបមាថា  របងនៅជុំវិញផ្ទះរបស់លោក  ត្រូវបាក់រលើងដោយសារទឹកជំនាន់  ។ ក្រោយមក
លោកត្រូវដាំបង្គោលរបងសារជាថ្មីវិញ   ។ តើ​លោកត្រូវ ធ្វើយ៉ាង
មេច ដើម្បីដាំបង្គោលអោយចំខណ្ឌសីមាវិញ  ?
ខ្ញុំសូមឆ្លើយជំនួស ទៅចុះ ​ !  គឺគេត្រូវការប្លង់ដី ។
ដូច្នេះ ការដែលរដ្ឋាភិបាលខ្មែរ​​បានយកប្លង់ផែនទី
ដែលតម្កល់ទុកនៅឯអង្គការសហប្រជាជាតិនោះ មកធ្វើជាគោលនោះ  តើវាទាស់ត្រង់ណា  ?
ឬមួយបើតាមពួកលោក ​  ៗ គេអាចដាំបង្គោលព្រំដែនសារជាថ្មី   ដោយមិនបាច់មើលប្លង់  ?

សូមជ្រាបថា  ហេតុដែល
គេមិនត្រូវការអ្នកបច្ចេកទេសអន្តរជាតិក្នុងកិច្ចចរចារស្វែងរកបង្គោលព្រំដែន
ចាស់ៗ  ដែលបាត់បង់ទៅនោះ ​ព្រោះ
ថា ខាងភាគីខ្មែរនិងភាគីយួន  ពួកគេមានអ្នកឯកទេសរៀងៗខ្លួនគ្រប់គ្រាន់ហើយ  ។
ហើយបញ្ហាព្រំដែនខ្មែរយួននេះសោធទៀត  គឺវាមិនជាចាំបាច់ តម្រូវអោយមាន
បរទេសមកធ្វើជាអាជ្ញារកណ្ដាលឡើយ  ព្រោះថា កាចរចាកន្លងមក បានប្រព្រឹត្តទៅ
យ៉ាងរលូន  ដោយគ្មានការវិវាទឡើយ  ហើយវាមិនមែនជារឿងជម្លោះឯណា   ។  ណាមួយទៀត
ក្នុងរឿងនេះ !  បើអោយ
ប្រទេសដទៃមកធ្វើជាអាជ្ញារកណ្ដាលនោះ  សូមសួរថា តើខ្មែរយើងជឿទុកចិត្តប្រាកដ
ដែរឬទេ ថាប្រទេសនោះៗ
  ពិតជាធ្វើជាអាជ្ញារកណ្ដាល ដោយមិនមានភាពលំអៀង ?
ដូច្នេះគេមិនត្រូវទុកចិត្តអ្នកដទៃជាជាងខ្លួនឯងឡើយ  ។

ខ្ញុំធ្លាប់ឮលោកវ៉ាគិមហុង មានប្រសាសន៍ថា មុនអំឡុងពេល
ដែលសន្ធិសញ្ញាព្រំដែនខ្មែរយួននេះ ត្រូវបានចុះហត្ថេលខា និងអនុម័តយល់ព្រម
ក្នុងរដ្ឋសភា     សំណុំរឿងព្រំដែននេះ  គឺលោក
តែងតែលើកយកមក រាយការណ៍ក្នុងរដ្ឋសភា ដោយប្រគល់អោយរដ្ឋសភាពិនិត្យ
នូវរបាយការណ៍នេះ ជាច្រើនលើក ។ តែរាល់ពេល ពួកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី
មិនដែលអើពើ ជួយពិនិត្យមើលឡើយ។ ​ពួកគេតែងតែទន្ទិញពាក្យច្រំដែល ៗ ដោយបានចោទថា
សំណុំរឿង
នេះ​​  វាខុសពីអនុសញ្ញាទីក្រុងប៉ារីស ប្លាៗៗៗៗ  អាយ៉ង​  ប្លាៗៗៗៗ   ជាដើម ....។

សរុបមក គណបក្សសមរង្ស៊ីបានចាប់ច្បិចយកអទិភាព នៃការចុះសន្ធិសញ្ញាព្រំដែនខ្មែរ
យួននេះ ​មកធ្វើជាឧបករណ៍ សម្រាប់ចំណេញផ្នែកនយោបាយតែប៉ុណ្នោះ  ។ព្រោះថា
គណបក្សសមរង្ស៊ីដឹងច្បាស់ណាស់  អំពីចំណុចខ្សោយរបស់ពលរដ្ឋខ្មែរ
។​ដោយសារថាខ្មែរយើងមួយភាគធំ តែងតែមានអារម្មណ៏មិនល្អ ជាមួយយួន។

មកពីអចឹងហើយ បានជាឆ្នាំមុននេះ  លោកសមរង្ស៊ី បានធ្វើរឿងព្រំដែនខ្មែរយួននេះ
អោយមានការកម្រើកមេឃ កម្រើកដី ម្ដងទៀត
​គឺដើម្បីអោយពលរដ្ឋខ្មែរមានអារម្មណ៏ក់មកលើរូបគាត់។
 ព្រោះថា  នៅម្ខាងទៀត ជម្លោះនៅប្រាសាទព្រះវិហារ  ពេលហ្នុង
បានធ្វើអោយប្រជាប្រិយរបស់លោកហ៊ុនសែន
ឡើងដល់កប់ពពក ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
    • ... Bury Chau
    • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
  • ... kangaroo

Reply via email to