You can get a 2-seater for $5K.  It’s quite a bit more than the Indian
Tata, but its specs pack with high tech/high touch electronics.  It claims
to have emotion (I will call it an e*mo-car, a word I am applying for a
patent*), which will let you know its feeling of your driving or the
conditions of the roads.



http://www.microsofttranslator.com/BV.aspx?ref=IE8Activity&a=http%3A%2F%2Fwww.rfa.org%2Fkhmer%2Findepth%2Fcam_car_factory_being_built-01062011022010.html

*រោងចក្រ​ផលិត​រថយន្ត​អង្គរ​ចាប់​ផ្ដើម​សាងសង់​នៅ​ក្នុង​ខេត្ត​កណ្ដាល***

*ដោយ ខែ សុណង***

*2011-01-06*

ក្រុមហ៊ុន ហេង អភិវឌ្ឍន៍
បាន​បោះ​ទុន​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​មក​ពី​ប្រទេស​អាល្លឺម៉ង់
នូវ​ទឹក​ប្រាក់ ២០​លាន​ដុល្លារ
ដើម្បី​សាង​សង់​រោងចក្រ​ផលិត​រថយន្ត​ធុន​តូច​ប្រើ​អាគុយ ឈ្មោះ​ថា រថយន្ត​អង្គរ
ដែល​ជា​ស្នាដៃ​របស់​បុរស​ខ្មែរ​អ្នក​ស្រាវជ្រាវ​វ័យ​ជាង ៥០​ឆ្នាំ​ម្នាក់។

[image: Description:
http://www.rfa.org/khmer/indepth/cam_car_factory_being_built-01062011022010.html/cam_car305.jpg]

RFA/Khe Sonorng

លោក ញាន ផល្លិក និង​រថយន្ត​ដែល​លោក​ផលិត

ដោយសារ​តែ​ការ​កោត​សរសើរ​នូវ​ស្នាដៃ​របស់​លោក ញាន ផល្លិក ដែល​គេ​ស្គាល់​ថា
គាត់​គឺ​ជា​អ្នក​ដែល​អាច​បង្កើត​រថយន្ត​មួយ​រូប​ដោយ​ខ្លួន​ឯង​នោះ
ក្រុមហ៊ុន​ក្នុង​ស្រុក
និង​ក្រៅ​ស្រុក​មួយ​បាន​សហការ​គ្នា​ដាក់​ទុន​វិនិយោគ​ចំនួន
២០​លាន​ដុល្លារ​ជា​ជំហាន​ដំបូង
សម្រាប់​ការ​សាកល្បង​ផលិត​រថយន្ត​ធុន​តូច​ដោយ​ប្រើ​អាគុយ​នៅ​កម្ពុជា។

លោកស្រី សៀង ចាន់ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍
ដែល​បាន​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នេះ
បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចាប់​ផ្ដើម​ឈូស​ឆាយ​​​ផ្ទៃ​ដី
២០​ហិកតា សាង​សង់​រោងចក្រ​ក្នុង​ខែ​មករា​​នេះ
ដែល​គ្រោង​ធ្វើ​ឲ្យ​រួច​រាល់​ជា​​ស្ថាពរ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ក្រោយ។
លោកស្រី​សង្ឃឹម​ថា រោងចក្រ​ផលិត​រថយន្ត​ថ្មី​នេះ
នឹង​អាច​ផលិត​រថយន្ត​លក់​ចូល​ទៅ​កាន់​ទីផ្សារ​បាន​ជា​សក្តានុពល​ទាំង​នៅ
ក្នុង​ប្រទេស
និង​ក្រៅ​ប្រទេស។

លោកស្រី​បញ្ជាក់​ថា តាម​គម្រោង​ក្រុមហ៊ុន
រោងចក្រ​នេះ​នឹង​​ប្រើ​កម្លាំង​ពលកម្ម​សរុប​​​ប្រមាណ ៣០០​នាក់
ហើយ​នឹង​​អាច​​ផលិត​រថយន្ត​​ដើរ​ដោយ​ថាមពល​អាគុយ​បាន​ពី ៥០០​គ្រឿង ទៅ
១​ពាន់​គ្រឿង​នៅ​ឆ្នាំ​ដំបូង។ រថយន្ត​ដែល​ត្រូវ​ផលិត​ឡើង​​​នេះ​មាន​ពីរ​ប្រភេទ
គឺ​ប្រភេទ​ពីរ​កៅអី និង​បួន​កៅអី។

លោកស្រី សៀង ចាន់ហេង មាន​ប្រសាសន៍​បន្ថែម ៖ *«**ថវិកា​យើង​ក្នុង​ស្រុក​វា ៨០%
ហើយ​ក្រៅ​ប្រទេស ២០%។ គាត់​ជា​អ្នក​ហុងកុង​ទេ តែ​បច្ចេកវិទ្យា​អាល្លឺម៉ង់។
ការ​ដែល​យើង​រៀបចំ​គ្រោង​បោះ​ទុន​នេះ យើង​ថា មាន​ក្ដី​សង្ឃឹម​ហើយ
ដាក់​ទៅ​បាន​ជ័យជម្នះ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​យ៉ាង​ណា​នោះ
យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ដែរ**»*។

ជុំវិញ​គម្រោង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ធុន​តូច​ប្រើ​អាគុយ​ឈ្មោះ​ថា
រថយន្ត​អង្គរ​នេះ មន្ត្រី​ក្រសួង​ឧស្សាហកម្ម​បាន​ស្វាគមន៍។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម​នៃ​​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក
ហេង សោភ័ណ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ជំទាស់​ទេ​ចំពោះ​ការ​សាងសង់​រោងចក្រ
ពីព្រោះ​កម្ពុជា
​មិន​ធ្លាប់​មាន​ប្រវត្តិ​ផលិត​រថយន្ត​ប្រភេទ​ប្រើ​អាគុយ​ដូច​នេះ​ជា
លក្ខណៈ​ឧស្សាហកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​មុន​មក​ទេ។
លោក​ថា ការ​ផលិត​រថយន្ត​ដែល​​ដើរ​ដោយ​កម្លាំង​អាគុយ​នេះ
ពី​​ព្រោះ​វា​មិន​ត្រឹមតែ​អាច​កាត់​បន្ថយ​បាន​ការ​ចំណាយ​ខ្ពស់​ប៉ុណ្ណោះ​​ទេ
ប៉ុន្តែ​វា​ក៏​អាច​ជួយ​សម្រាល​បាន​នូវ​ការ​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​ផង​ដែរ។

លោក ហេង សោភ័ណ បន្ថែម​ថា ៖ *«**ក្រសួង​អត់​មាន​បាន​ឃើញ​ឯកសារ​ដែល​គាត់
ស្នើ​សុំ​នៅ​ឡើយ​ទេ។
ជា​ធម្មតា ជា​គោល​នយោបាយ​របស់​ក្រសួង​ឧស្សាហកម្ម
យើង​តែងតែ​គាំទ្រ​នូវ​ការ​បង្កើត​រោងចក្រ​ហ្នឹង​ហើយ ពីព្រោះ​ការ​បង្កើត​រោងចក្រ
ធម្មតា​វា​តែងតែ​នាំ​មក​ការ​វិនិយោគ​ដែល​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា
ច្រើន​ដល់​សេដ្ឋកិច្ច
និង​សង្គម​ជាតិ**»*។

លោក ញាន ផល្លិក ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​នេះ
និង​បច្ចុប្បន្ន​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា
តួ​រថយន្ត​នេះ​មាន​ទម្ងន់​សរុប ៧០០ ទៅ ៨០០​គីឡូក្រាម
បំពាក់​ដោយ​កម្មវិធី​កុំព្យូទ័រ មាន​សំឡេង ៣​ភាសា គឺ​ខ្មែរ ចិន និង​អង់គ្លេស
សម្រាប់​ប្រាប់​ទៅ​កាន់​អ្នក​ប្រើប្រាស់​​ដែល​មិន​មែន​ជា​ម្ចាស់​រថយន្ត​ផ្ទាល់។
រថ​យន្ត​នេះ​​អាច​បើក​បាន​ក្នុង​ល្បឿន ៦០ ទៅ ៨០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង
ហើយ​​ពេល​សាក​ថ្ម​ម្តង​អាច​ជិះ​បាន​​ចម្ងាយ ៥០០​គីឡូម៉ែត្រ។
ចំ​ពោះ​រថយន្ត​កៅ​អី ៤​​វិញ អាច​រត់​បាន​ក្នុង​ល្បឿន​ពី ​១២០ ទៅ
១៦០​គីឡូម៉ែត្រ​ក្នុង​​មួយ​ម៉ោង។

លោក ញាន ផល្លិក មាន​ប្រសាសន៍​បន្ថែម ៖ *«**សម្ភារៈ​ដែល​ខ្ញុំ​យក​មក​ដំឡើង​ហ្នឹង
គឺ​យើង​បាន​កុម្ម៉ង់​ពី​បរទេស​មក តែ​យើង​ដំឡើង​នៅ​ក្នុង​ស្រុក​ទាំង​មូល។
សម្ភារៈ​ហ្នឹង​គឺ​យើង​យក​តែ​ពុម្ព​យក​តែ​ដែក​យក តែ​សម្ភារៈ​មួយ​ចំនួន
ដែល​យើង​គ្មាន​លទ្ធភាព​ធ្វើ​បាន យើង​យក​មក​វា​បោះ​ពុម្ព​ធ្វើ​នៅ​ស្រុក​ខ្មែរ**»
*។

លោក​បន្ត​ថា ក្រៅ​ពី​ការ​រចនា​ម៉ូត​រថយន្ត​ថ្មី​នេះ
លោក​នឹង​ផលិត​ឡើង​ទៅ​តាម​គំរូ​រថយន្ត​ដែល​លោក​ធ្លាប់​បាន​សាក​ល្បង​ផលិត
ក្នុង​ពេល​កន្លង​​មក
ដោយ​មាន​ទ្វារ​អាច​ស្គេន​ក្រយៅ​ដៃ​មនុស្ស ដើម្បី​ជា​ការ​សម្គាល់​បាន​ចំនួន
៦០​នាក់ ហើយ​ប្រើ​អេធីអឹម ជំនួស​សោ ដើម្បី​បញ្ជា​ម៉ាស៊ីន។
រថយន្ត​នេះ​ត្រូវ​បាន​លោក​ផលិត​​ដោយ​ដៃ​លើក​ដំបូង​នៅ​កម្ពុជា។
រី​ឯ​នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​វិញ
លោក​ផលិត​ឡើង​ដោយ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ផ្សេង​ទៀត​សម្រាប់​ទាក់ទាញ​អ្នក​ជិះ។

លោក ញាន ផល្លិក មាន​ប្រសាសន៍​ទៀត​ថា ៖ *«**កាត​នេះ​ដូច​គ្នា​បេះបិទ
ក្មួយ​ឃើញ​ទេ**? **ទាំង​ទំហំ ទាំង​កម្រាស់
ពណ៌​សម្បុរ​នៅ​ពេល​ដែល​ដាក់​កាត​ហ្នឹង​ចូល​ទៅ មិន​មែន​កាត​គាត់​អត់​ចេញ​ទេ។
នេះ​ជា​ប្រអប់​បញ្ជា​អេឡិចត្រូនិក ខុស​ពី​ឡាន​ជប៉ុន ឡាន​អាមេរិក
នៅ​ពេល​ស្តាប់​ចម្រៀង​ស្រួល​ណាស់​គឺ​ជា **MP3»*។

ក្រៅ​ពី​លក្ខណៈ​ពិសេស​ដូច​ដែល​លោក​បាន​រៀបរាប់​នេះ លោក​ថា
រថយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជិះ​មាន​អារម្មណ៍​រីករាយ ប្លែក
និង​អស់​សំណើច​ពី​សំឡេង​ផ្សេងៗ​នៅ​ក្នុង​ពេល​បញ្ជា​រថយន្ត​ផង​ដែរ ៖
*«**ពេល​ដែល​យើង​បិទ​ទ្វារ​ខ្លាំង​វា​ស្រែក
បើក​ឡាន​រលាក់​ខ្លាំង​ក៏​វា​ស្រែក​ដែរ។
ខ្ញុំ​ធ្វើ​ហ្នឹង​ដើម្បី​ទាក់​ទាញ​អារម្មណ៍​ផង
ចង់​ឲ្យ​អស់​សំណើច​សើច​នៅ​ពេល​ដែល​ឮ​សំឡេង ហើយ​អាច​ប្ដូរ​ទៅ​ជា​ភាសា​អង់គ្លេស
ឬ​សំឡេង​ស្ដី​ឲ្យ​ក៏​បាន​ដែរ**»*។

តែ​ទោះ​ជា​យ៉ាង​ណា លោក ញាន ផល្លិក បាន​រំឭក​ថា ទម្រាំ​ផលិត​បាន
និង​ធ្វើ​ការ​ច្នៃ​ម៉ូត​ដូច្នេះ លោក​ថា ពុំ​មែន​ជា​ការងារ​ងាយ​ស្រួល​នោះ​ទេ។
ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក លោក​បាន​ផលិត​រថយន្ត​ប្រភេទ​នេះ​បាន
៣​គ្រឿង​ហើយ​ក្រោយ​ពី​លោក​សម្រាក​រយៈ​ពេល ៥​ឆ្នាំ​មក​នោះ ៖ *«**តាម​ពិត
ទៅ​ពិបាក​ណាស់
ហួស​ពី​ការ​ស្មាន។ បើ​សិន​ជា​ការងារ​ហ្នឹង​ស្រួល ខ្ញុំ​ជឿ​ថា ប្រជាជន​ខ្មែរ​ជាង
១០​លាន មាន​អ្នក​ធ្វើ​ច្រើន​ហើយ តែ​គ្មាន​ទេ
ពីព្រោះ​ការងារ​នេះ​វា​ពិបាក​ស្មុគស្មាញ​បំផុត ដែល​គេ​យល់​ថា
ជា​ការងារ​ដែល​ធ្វើ​ដោយ​ដៃ​បំផុត**»*។

ទន្ទឹម​គ្នា​នេះ លោក​សង្ឃឹម​ថា
នឹង​អាច​ផលិត​វា​លក់​បាន​យ៉ាង​ច្រើន​នៅ​ថ្ងៃ​អនាគត
ហើយ​មាន​ការ​គាំទ្រ​នូវ​ផលិតផល​ជា​ស្នាដៃ​ខ្មែរ។

រថយន្ត​ដែល​ក្រុមហ៊ុន​ផលិត​ត្រូវ​បាន​ផ្សំ​ឡើង​ដោយ​​សម្ភារៈ
និង​បរិក្ខារ​ដែល​នាំ​យក​​មក​ពី​ប្រទេស​អាល្លឺម៉ង់ ជប៉ុន និង​ហុងកុង។
ឈ្មោះ​រថយន្ត​អង្គរ​នេះ នៅ​ឆ្នាំ​២០១២
ក្រុមហ៊ុន​នឹង​ចេញ​លក់​​​នៅ​លើ​ទីផ្សារ​​ក្នុង​ប្រទេស ក្នុង​​​តម្លៃ​ប្រមាណ
៥​ពាន់​ដុល្លារ​​ក្នុង​​មួយ​គ្រឿង៕











--

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to