ជំរាបសួរ,

ខ្ញុំដូចជាពុំសូវយល់ស្របទាល់តែសោះ ចំពោះការនាំគ្នាប្រសេកប្រសាច 
លើកឡើងជជែកបែកពពុះមាត់រាងៗខ្លួន 
អំពីការមានទំនាក់ទំនងដោយសំងាត់​រវាងនាយករដ្ឋមន្រ្តីខ្មែរ និងលោក កឹម សុខា 
(តាំងពីឆ្នាំ២០០៧?មក) នោះ ។ ខ្ញុំមានអារម្មណ៍ថា គណៈបក្សទាំ២ (គណៈបក្ស សម រង្សី និង 
គណៈបក្ស​​សិទ្ធមនុស្ស) ហាក់បីដូចប្រាស់ចាកនូវគោលដៅយ៉ាងសំខាន់ 
គឺការឈានទៅរកការផ្លះផ្តូរនៃរបបសព្វថ្ងៃ ។ គណៈបក្សទាំង២នេះ 
ដែលតាំងខ្លួនជាអ្នក​ប្រកាន់យករបបប្រជាធិបតេយ្យ គោរពឆន្ទៈប្រជាជន 
ដែលភាគច្រើនចង់ឃើញអ្នកទាំង២ ចូលរួមអោយបានជាចលនាមួយ ដើម្បីតទល់ជាមួយរបប​សព្វ​ថ្ងៃ 
ហេតុដូចម្តេចក៍នាំគ្នាបោកចំបាប់គ្នាឯងយ៉ាងដូច្នេះ? ។ អស់លោកទាំងនេះ 
ឥតចេះមានការឯនខ្មាស់ទេឬអី? ។ 

សូមមេត្តាគឹតគូរអោយបានជ្រៅជ្រះផងទៅ!!! ។ បើអស់លោកនៅតែប្រកាន់មាយាទបែបនេះ 
គឺមានន័យថា អស់លោកជួយជំរុញប្រទេសខ្មែរអោយឆាប់​ធ្លាក់ទាំងស្រុង​ 
ទៅក្នុងកណ្តាប់ដៃយួនហើយ ! ។ មួយរយ (១០០) ឆ្នាំទៀត 
ក៍អស់លោកឥតមានសំណាងបានជួយដឹកនាំប្រទេសជាតិទៅរកផ្លូវត្រូវឡើយ ។ នេះ សូមយល់អោយច្បាស់ 
ផងទាន ។

ក្រាក់ម៉ូ

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to