fyi-
ក្រុមហ៊ុនទទួលបញ្ញើរបស់អាមេរិករិៈគន់អំពើពុករលួយនៅកម្ពុជា អង្គារ 12 កក្តដា 2011 9:17 AM | មាស មុន្នី<http://www.fpmonline.net/archives/tag/%e1%9e%98%e1%9e%b6%e1%9e%9f-%e1%9e%98%e1%9e%bb%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b8> ក្រុមហ៊ុនទទួលបញ្ញើ ធំជាងគេរបស់សហរដ្ឋអាមេរិក FedEx បានសម្ដែងប្រតិ្តកម្ម ជាសាធារណៈចំពោះអំពើពុករលួយ ដ៏រីករាលដាលនៅ កម្ពុជា ដែលសំដៅទៅលើការទារសំណូក របស់ភ្នាក់ងារគយ និងកាំកុងត្រូលជាថ្នូរ នឹងការសម្រួល ទំនិញ។ <http://www.fpmonline.net/wp-content/uploads/2011/07/Q101.jpeg> ការិយាល័យក្រុមហ៊ុនទទួលបញ្ញើរបស់អាមេរិកFedEx មូលហេតុនេះបានធ្វើឲ្យ FedEx ដាក់កម្រិតចំពោះបញ្ញើដែលនាំពីកម្ពុជាមានតម្លៃច្រើនជាង៣០០រយ ដុល្លារ ហើយបានទាមទារឲ្យមាន ការផ្ដន្ទាទោសអ្នកប្រព្រឹត្តិ តាមច្បាប់ថ្មី របស់ម្ពុជា ដែលហាមឃាត់ការសូកប៉ាន់មន្ត្រីធារណៈ។ ក្រុមតំណាងរបស់ក្រុមហ៊ុន FedEx បាននិយាយប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន កាលពីម្សិលមិញថា ក្រុមហ៊ុនបាន ធ្វើការសម្រេចចិត្ត កម្រិតប្រតិបត្តិកា របស់ខ្លួននៅក្នុង ប្រទេស កម្ពុជា ដើម្បីធានា ឲ្យបានថា”ភ្នាក់ងាររបស់ខ្លួននិងអន្តរការី គយរបស់ភ្នាក់ងារខ្លួន គោរពបានពេញលេញតាមច្បាប់ របស់កម្ពុជា ហើយថាគ្មានការបង់ប្រាក់សម្រួល ទៅឲ្យក្រុមមន្រ្តីគយកម្ពុជា ទៀតឡើយ”។ ក្រុមហ៊ុននេះ បានបន្តទៀតថា”ការបង់ប្រាក់បែបនេះ ជាធម្មតាត្រូវបានតម្រូវដោយមន្ត្រីគយនិងកាំកុងត្រូល សម្រាប់ការចំណាយលើដំណើរការត្រួតពិនិត្យទំនិញផ្ញើ ដែលមានតម្លៃខ្ពស់។ប៉ុន្តែយ៉ាងណាក៏ដោយ FedEx បានបញ្ជាក់ថា នយោបាយបែបនេះ នឹងមានការកែប្រែនៅពេលណាអាជ្ញាធរកម្ពុជាធ្វើទំនើបកម្មលើដំណើរ ការ ត្រួតពិនិត្យទំនិញតាមរយៈ ការចុះអត្រា និងការគិតថ្លៃសម្រាប់ ការចំណាយលើដំណើការ ត្រួតពិនិត្យទំនិញ ការធ្វើវិក្កយបត្រត្រឹមត្រូវហើយប៉ុណ្ណោះ។ ការលើកឡើងបែបនេះរបស់ FedEx ក៏បានទាក់ទាញឲ្យមានការបញ្ចេញប្រតិកម្ម ប្រហាក់ប្រហែលគ្នានេះដែរ ពីបណ្ដាក្រុមហ៊ុន បរទេសផ្សេងៗទៀត ដែលបំរើសេវ៉ាទទួល បញ្ញើក្នុង នោះមានដូចជាក្រុមហ៊ុន DHLនិងក្រុមហ៊ុន UPSជាដើម។ លោក Peter Hooi តំណាងក្រុមហ៊ុន UPSបាននិយាយថាក្រុមហ៊ុននានាដែលស្ថិតនៅក្រោមច្បាប់អំពើពុករលួយ ត្រូវការឲ្យអាជ្ញាធរ កម្ពុជាចេញ វិក្កយបត្រទុកជា ភស្តុតាងបង្ហាញថា ខ្លួនមិនអាចបន្តបង់ប្រាក់សម្រួល នោះទៀត ឡើយ។ គួបញ្ជាក់ថា តាមច្បាប់ប្រឆាំងអំពើពុក រលួយរបស់ប្រទេសកម្ពុជា ដែលបានអនុម័ត កាលពីឆ្នាំមុនការបង់ថ្លៃសម្រួល ទៅឲ្យមន្រី្តរដ្ឋាភិបាល គឺត្រូវមានទោស ជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំទៅ១០ឆ្នាំ។ប៉ុន្តែបើទោះ ជាដូច្នេះ ក្ដីកាលពីឆ្នាំទៅយ៉ាងហោចណាស់ មានមន្រ្តីពន្ធដារ ជាង៣០នាក់ ត្រូវបានរកឃើញដោយអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលថា បានប្រើប្រាស់តួនាទីរបស់ខ្លួនជម្រិតទាលុយបន្ថែមពីអ្នកទិញ សន្លឹកពន្ធផ្លូវយានយន្តដែលតាមការរកឃើញ របស់សង្គមស៊ីវិលថា បានធ្វើឲ្យបាត់បង់ប្រាក់រហូតជាង១លានដុល្លារ តែគ្មានអ្នកណាម្នាក់នៃ ក្រុមមន្រី្តទាំងនោះ ត្រូវបានគេដាក់ទោសតាមច្បាប់ឡើយ៕ http://www.fpmonline.net/archives/7831 -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

