Thursday, September 22, 2011
សេរីភាពនិងភាពថ្លៃថ្លូរមិនអាចបានមកដោយការអង្វរករទេ<http://cambodianbrightfuture.blogspot.com/2011/09/blog-post_22.html>

ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ
បើយើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារយុវជនក្លាហាននេះ។


ប្រជាជនកម្ពុជាត្រូវគេបង្រ្កាបមិនអោយងើបឡើងតវ៉ាអ្នកមានអំណាចឡើយ។ មិនតែប៉ុណោ្ណះ
ប្រជាជនខ្មែរភាគច្រើនជឿទៅលើពាក្យបញ្ចុះបញ្ចូលថានៅអោយស្ងៀមដើម្បីសន្សំសុខ។

តើប្រជាជនខ្មែរបានទទួលសុខទេ? តើសិទ្ធិសេរីភាពរមែងបានមកដោយការអង្វរករ
ក្រាបលូនទទួចសុំឬទេ?

លោកប្រធានាធិបតេយ្យហ្រ្វែងគ្លិន បិន ប្រាប់យើងថា
អ្នកដែលបោះបង់សេរីភាពគ្រឹះដោយដូរយកសេរីភាព ដែលគេអោយបន្តិចបន្តួច
អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ។
They that can give up essential liberty to obtain a little temporary safety
deserve neither liberty nor safety. Ben Franklin

ករណីសួង សោភ័ណ្ឌទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរ
ទាំងអស់គ្នាជាពិសេសក្រុមយុវជន។

តែជនរងគ្រោះដូចសួង សោភ័ណ្ឌរមែងទទួលការបញ្ចើចបញ្ចើពីសំណាក់ជនទមិឡការពារ្
ជនផ្តាច់ការនិងការពារឈ្មួញជញ្ជក់ឈាមប្រជាជនខ្មែរ។

ពួកដែលសរសេរបញ្ចើចបញ្ចើអោយសោភ័ណ្ឌនៅទីនេះជាមនុស្សសត្វតិរច្ឆាន
មានភ្នែកឥតប្រស្រី មានក្បាលឥតខួរ និងមានជីវិតអន់ជាងសត្វឆ្កែរទៅទៀត។
សោភ័ណ្ឌត្រូវបានគេវាយស្ទើរស្លាប់ព្រោះតែជួយជនរងគ្រោះដ៏ទៃទៀត
តែត្រូវពួកតិរច្ឆានត្មិះតិះដៀលអោយ។

មានតែប្រទេសកម្ពុជាទេ
ដែលជនរងគ្រោះត្រូវបានគេយកមកប្រើប្រាស់ដើម្បីគំរាមដល់ជនរងគ្រោះដ៏ទៃ។
តែអ្វីដែលយើងមើលឃើញគឺជនរងគ្រោះទាំងឡាយខ្វះការជួយគ្នាក្នុងគ្រាមានអាសន្ន។
ចំណុចខ្សោយជាក់ ស្តែងគឺនៅពេលមានទុក្ខគេហៅសោភ័ណ្ឌអោយមកជួយ
តែពេលប៉ូលីសអន្តិរតីយ៍សំរុកវាយដំសោភ័ណ្ឌ អ្នកទាំងនោះឈរមើលធ្វើព្រងើយ។

តែចំណុចខ្សោយនេះ
អ្នកអាចបំពេញបានដោយបន្តប្តឹងតាមច្បាប់ដែលជាការប្រើថ្មវាយបំបែកថ្មបន្តទៅទៀត។

សុន ស៑ឿ អ្នកនិពន្ធចិននៃសិល្បៈនៃសង្គ្រាមនិយាយថា កំចាត់មួយរញ្ជួញមួយពាន់ or
kill one terrify a thousand តែផ្ទុយទៅវិញ ការពារមួយញ៉ាំងមួយលានអោយចូលរួម
protect one empower a million.

ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ
បើយើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារយុវជនក្លាហាននេះ។

ដោយសេចក្តីស្រឡាញ់និងរាប់អាន

ពីខ្ញុំខ្មែរយ៉ាំង *
* <http://cambodianbrightfuture.blogspot.com/2011/09/blog-post_22.html>

-- 
Cambodian Brighter Future depends on enduring conscience and tireless
strivings of Cambodian Younger Generation!
http://cambodianbrightfuture.blogspot.com

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to