ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គោរពជូនលោកប្រធានាធិបតីហ៊ូ ជិនតៅ
No. 2, Chaoyangmen Nandajie,
Chaoyang District, Beijing, 100701* *
*Phone*:  (8610) 88050813
*Fax*:    (8610) 63070900
Email: [email protected]

លោកប្រធានាធិបតីជាទីគោរព!

យើងខ្ញុំដែលជាយុវជនខ្មែរជំនាន់ក្រោយមានការតាមតានជាប្រចាំនូវ
មិត្តភាពនិងកិច្ចសហប្រតិបតិ្តការរបស់សាធារណរដ្ឋប្រជាមានិតចិន
និងព្រះរាជាណាចក្រកម្ពុជាដែលកិច្ចសហប្រតិបតិ្តការនេះមានមកជា
យូរយារណាស់មកហើយ។មេដឹកនាំសំខាន់ៗរបស់ប្រជាជនចិនបាន
យកចិត្តទុកដាក់ដល់កម្ពុជាតាំងពីការទាមទារឯករាជពីអាណានិគម
និងការឈ្លានពានរបស់បរទេសមកលើកម្ពុជាជាបន្តបន្ទាប់។

ជាក់ស្តែង ថ្ងៃ៧មករា១៩៧៩ នៅពេលដែលវៀតណាមឈ្លានពានកម្ពុជា
ទាហានដ៍អង់អាចក្លាហានរបស់ចិន បានបើកយុទ្ធនាការតបតដល់វៀតណាម
ដើម្បីអោយឃើញជាមេរៀន។ ចាប់ផ្តើមពីនោះមកចិននៅបន្តកិច្ចខិតខំប្រឹងប្រែង
ដើម្បីកុំអោយវៀតណាមលេបត្របាក់យកកម្ពុជាបាន។

តែជាអកុសលល្បិចកលវាតទីនិយមរបស់វៀតណាមនៅតែបន្តរហូតដល់សព្វថ្ងៃ។
នាងខ្ញុំ-ខ្ញុំបាទសូមទាញចំណាប់អារម្មណ៍លោកប្រធានាធិបតី ចំពោះបីចំណុចធំៗគឺ៖
១. វៀតណាមនៅបន្លំប្រើស្នៀតបន្លំភ្នែកមហាជន
ដោយបង្កប់ភ្នាក់ងាររបស់ខ្លួននៅក្នុងមន្រ្តី ជាន់ខ្ពស់របស់កម្ពុជា
ក៏ដូចជាមន្រ្តីនគរបាល ដោយក្លែងបន្លំខ្លួនថាជាជនជាតិខ្មែរ។
ពួកគេស្លៀកសំលៀកបំពាក់ខ្មែរនិងនិយាយភាសាខ្មែរ ប៉ុន្តែឧត្តមគតិនិងវិចារណញាណរបស់
គេគឺធ្វើការប្រឆាំងនឹងផលប្រយោជន៍ចិន
ព្រមទាំងធ្វើអោយកិច្ចប្រឹងប្រែងរបស់ចិនបរាជ័យ។
២. មន្រ្តីជាន់ខ្ពស់ខ្មែរភាគច្រើនគឺជាអតីតជំនាញការវៀតណាមនៅកម្ពុជា
ហើយពួកនេះធ្វើលេស ជាគាំទ្រចិន
តែធាតុពិតគឺបន្លំយកជំនួយចិនដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងធ្វើអោយសំរេចនូវ
នយោបាយវៀតណាមូបនីយកម្ម ដែលជាកំឡាំងសំខាន់ក្នុងការវាយបកចិនវិញ។
៣. ចិនមិនត្រូវមើលរំលងភ្នាក់ងារវៀតណាមទាំងអស់នោះទេ
ទោះបីពួកគេមិនហ៊ានចេញមុខជាចំហ ប្រឆាំងនឹងចិនក៏ដោយ
តែដោយកំបាំងពួកគេនឹងធ្វើបានសំរេចនូវសហព័ន្ធឥណ្ឌូចិន
ព្រមទាំងរួមកំឡាំងជាមួយសមាជិកអាស៊ានមួយចំនួន
និងប្រទេសមហាអំណាចខ្លះដើម្បីវាយបកចិន នូវរឿងជំលោះផ្សេងៗ
ជាពិសេសជំលោះម្តុំកោះស្បាតលី។

យើងខ្ញុំជាកូនខ្មែរជំនាន់ក្រោយ
មើលឃើញការបន្លំភ្នែករបស់ភ្នាក់យួនទាំងអស់នេះថាជាគ្រោះ
ថ្នាក់សំរាប់កម្ពុជាផងនិងសាធារណរដ្ឋប្រជាមានិតចិនផង។

យើងខ្ញុំសង្ឃឹមជឿជាក់ថា
លោកប្រធានាធិបតីនឹងមានវិធានការផ្សេងៗសំរាប់ភ្នាក់ងារយួនដែលកំពុង
បន្លំភ្នែកចិនក្នុងកិច្ចបំផ្លាញផលប្រយោជន៍ចិននៅកម្ពុជានេះ។

សេចក្តីគួរពុំគួរ សូមមេត្តាខន្តីអភ័យទោស។

ធ្វើនៅភ្នំពេញ​ ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០១១

៚ខែ្មរ យ៉ាំង៚
[តំណាងនៃយុវជនខ្មែរ]

-- 
Cambodian Brighter Future depends on enduring conscience and tireless
strivings of Cambodian Younger Generation!
http://cambodianbrightfuture.blogspot.com

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to