បើលោកថាស្តេចសីហនុក៏ចង់ការពារទឹកដីខ្មែរដែរ ខ្ញុំអត់ជឿទាល់តែសោះ។​ 
ខ្ញុំពឹងពាក់ទៅលើតែម្យ៉ាង គឺតាមគំហ៊ើញរបស់ខ្ញុំប៉ុណ្ណោះ។




________________________________
From: James Sok <[email protected]>
To: Camdisc <[email protected]>; "[email protected]" 
<[email protected]>; "[email protected]" <[email protected]> 
Sent: Thursday, November 1, 2012 12:05 PM
Subject: Roeung Lork Teuk Dey


តាមខ្ញុំបាទពិចារណា គ្មានខ្មែរណាម្នាក់ចង់បាត់បង់ទឹកដីឡើយ ។ 
ប្រសិនបើនិយាយចាប់តាំងពីរជ្ជកាល​​ព្រះជ័យជេដ្ឋាទី ២ មក (1618-1628) 
ទ្រង់មិនបានឲ្យដីទីយួនឡើយ ។ ក្នុងសម័យសាធារណៈរដ្ឋខ្មែរ (1970-1975) 
ជា​ការ​ឃោសនានយោបាយ គេនិយាយថាស្ដេចជ័យជេដ្ឋាទី ២ ធ្វើឲ្យបាត់ដី ។ 
កាលបើពិចារណា​លើ​ប្រវត្ដិសាស្រ្ដ ឃើញថាមិនអញ្ចឹងទេ ។ ចាប់ពីឆ្នាំ 1623 មក 
ខ្មែរបាត់បង់ទឹកដីទៅយួន
 ដោយសារខ្មែរបែកបាក់​គ្នា ឈ្លោះទាស់ទែងគ្នា ម្នាក់រត់ទៅពឹងសៀម ម្នាក់រត់ទៅពឹងយួន 
បណ្ដាលឲ្យបរទេសកាត់យកទឹកដីខ្មែរ យកធ្វើ​របស់ផងគេ ។ ពិចារណាឲ្យជាក់ ការបាត់បង់ទឹកដី 
បណ្ដាលមកពីយើងបែកបាក់គ្នា 
គ្មានរដ្ឋបាលលើទឹកដីមាំមួន​បណ្ដាលឲ្យពួកបរទេសកាត់កេងប្រវ័ញ្ញយក ។ 
            នៅខែមិនា 1970, គេចោទថាសម្ដេច សីហនុ លក់ដីឲ្យយួន ។ នេះជាឃោសនានយោបាយ 
ឯការពិត​មិន​មែនដូច្នោះឡើយ ។ សម្ដេច សីហនុ ចោទថាលោក លន់ នល់ 
ថាលក់ជាតិឲ្យអាមេរិកាំង ។ នេះក៏ជា​ឃោសនា​នយោបាយ ឯការពិតមិនដូច្នោះទេ ។ ទាំងសម្ដេច 
សីហនុ និង លោក លន់ នល់ សុទ្ធតែចង់ការពារ​ទឹកដីខ្មែរ ។ 
            មកដល់សម័យខ្មែរក្រហម (1975-1979) មានគេថា​បក្សកុម្មុយនីស្ដកម្ពុជា 
កើតពីយួន (1951-) បំរើយួន រហូតដល់កាប់សម្លាប់​មនុស្សអស់វាល់លាននាក់ 
ធ្វើយួនឆក់ឳកាសវាយលុកយកស្រុកខ្មែរ លេបទឹកដីខ្មែរ​រហូត​ដល់សព្វថ្ងៃ ។ 
រឿងនេះក៏មិនពិត ។ 
            មកដល់សម័យយួនបន្ដុបលោក ហេង សំរិន ជា ស៊ីម ហ៊ុន សែន ឲ្យកាន់អំណាច 
(1979-1991) គេថាលោកទាំងបី​ជា​អាយ៉ងយួន កាត់ដីឲ្យយួន ជាដើម ។ គេថាលោក ហ៊ុន សែន 
លក់កោះត្រល់ឲ្យយួន (1982) ។ ទាំងអស់នេះក៏មិន​ផ្អែក​លើការពិតទេ 
វាគ្រាន់តែជាវិភាគនយោបាយ ។ ព្រោះលោកទាំងបីហ្នឹង​ធ្វើអ្វីៗតាម​យួនបង្គាប់ 
មិនមែនដោយ​ចិត្ដឯងទេ ។ រីឯចិត្តលោកទាំងបី​ពិត​ជាក់លាក់នោះ
 គ្មាននរណាបានដឹងនៅ​ឡើយ ។ 
            ដល់មកសម័យឆ្នាំ 1993-2012 នេះវិញ មានសន្ធិសញ្ញាបន្ថែមឆ្នាំ 2005 
លើរឿងព្រុំដែនគោក ។ គេចោទ​ថាលោក ហ៊ុន សែន លក់ដីឲ្យយួន ។ 
ត្រង់នេះក៏នៅមិនទាន់ច្បាស់លាស់ទេ ព្រោះមានភាគីដ៏ទៃចូល​រួម​ទាំងតោកទាំងហ៊ឹង ។ 
ត្រង់ស្ថានការច្បាស់លាស់មិនទាន់ដឹងទេ ។
                                                                                   
 សូមអរគុណ
                                                                                   
 ជេម ស. សុខ-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org/

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to