ខ្ញុំសូមជំរាប់សូរ លោក ជេម
បើលោកចងដឺងថា ការឃោសនារឿងយួន ពុករលួយ រឹបអូសដីធី្ល មិនបានសន្លឹកឆ្នោតនោះ។ 
សុមលោកមេត្តា
ជំរាប់លោក ហ៊ុន សែន ប្តូរគណៈកម្មការបោះឆ្នោត ដោយបញ្ជលសមាជិពីគណៈបក្សដែលមានអស្សនៈនៅ
ក្នុងសភាជាតិ និងអន្តរជាតិលាយចម្រុះគ្នា ហើយបញ្ឈប់លែងឧ្យពួកមេឃុំ 
ចុះឈ្មោះបោះឆ្នោតប្រជាជនក្នុង
ឃុំខ្លួនឯងទៀត។  សុមលោកសាកម្តងទៅ លោកនឹងឃើញលទ្ធផលហើយ ខ្ញុំគិតថា ប៉ាហ៊ុឆ្ពិនភ្នែក 
របស់
លោកអគ្គមហាសេនាដៃពួតដែកចេញទឺកនោះ ប្រហែលជាអស់មានប្រសិទ្ធិភាពទៀតហើយ។ 
         ក្នុងប៉ុន្មានសប្តាហ៍នេះ ខ្ញុំបានសង្កេតឃើញថា លោក ជេម 
កំពុងតែបង្ធែរប្រធានបទពីកាពារទឺកដី ទៅជា
ការសិក្សាប្រវត្តិសាស្រ្ត ភូម៌សាស្រ្តវិញ ដើម្បីទុកឱកាស់ឧ្យ លោក ហ៊ុន សែន 
ក្រឡុករាស្រ្តខ្មែរ និងបណ្តោយ
ឧ្យអាយួនហូរចូលក្នុងស្រកខ្មែរស្រេចនិងចិត្ត ។
          លោកនិយាយពី អ្នកទៅចាប់ត្រីនៅក្នុងបឺងមានម្ចាស់ 
ម្ចាស់បឺងឧ្យបងប្អូនគេចាប់ត្រីស្រេចនិងចិត្ត មិន
មែនបងប្អូនម្ចាស់បឹង គេឧ្យចាប់ត្រីតែពីរ។
           ឱទាហរណ៍ នៅក្នុងភូម៌មួយមានប្រជាជន      ៥០០នាក់
           មេឃុំគណៈបក្សប្រជាជនចុះខាងគាត់អស់្    ៣០០នាក់ 
គឹពួកអ្នកទទួលអំណោយបក្សប្រជាជន
           នៅសល់-------------------------------------------      ២០០នាក់ 
គណៈបក្សដ៏ទៃទៀតមកចុះរឺមិនមកចុះ
ដុច្នេះ គណៈបក្សប្រជាជន បន្ទាប់ពីចុះឈ្មោះហើយ គេដឹងពីលទ្ធផលបោះឆ្នោតហើយស្រេច ។
           ដូច្នេះបានជាពិភពលោកគេសុំស្នើឧ្យប្តូរគណៈកម្មការបោះឆ្នោត ហើយឧ្យបាន 
សេរី និងយុត្តីធម៌ផង។
                                   
ប្តូគណៈកម្មការបោះឆ្នោតទៅទាន់ពិភពលោកស្នើសុំឧ្យប្តូរ
                                                                                
            សូមអរគុណទុកជាមុន លោក ជេម សុខរហូត
                                                                                
         


-----Original Message-----
From: James Sok <[email protected]>
To: Camdisc <[email protected]>; SOTHONN CHIM <[email protected]>; 
Karuna Heng <[email protected]>; Sithan Hin <[email protected]>; 
Dywanthan Sok <[email protected]>; kok sap <[email protected]>; Thida Khus 
<[email protected]>; chal.ou <[email protected]>; hoksavan 
<[email protected]>; aryasatya <[email protected]>; kenneth.aryasatya 
<[email protected]>; kuchlysr <[email protected]>; Gaffa Peangmeth 
<[email protected]>; khmeryoung <[email protected]>; peangmeth 
<[email protected]>; born-chhay.min <[email protected]>; 
chhoeurm.nouth <[email protected]>; pekthovtan <[email protected]>; 
prak_em <[email protected]>; rithy_komar <[email protected]>; pin.y 
<[email protected]>; khmerelibre <[email protected]>; penbona2 
<[email protected]>; Pangsokheoun <[email protected]>; Chao Lok Ta 
<[email protected]>; thavro phim <[email protected]>; Khmer-Air-Force 
<[email protected]>; Kim-Ya Lim <[email protected]>; nokoreach 
<[email protected]>; samothsakou <[email protected]>; dykareth 
<[email protected]>; rithkomar <[email protected]>
Sent: Fri, Nov 23, 2012 8:35 am
Subject: Why opposition party's political propaganda does not get vote?




ហេតុម្ដេចមិនបានសន្លឹកឆ្នោត?

            ក្នុងទស្សនៈមួយរបស់ខ្ញុំបាទចុះផ្សាយជូនលោកអ្នកកាលពីលើកមុននិយាយថា 
«ឃោសនារឿងយួន, ពុករលួយ, រឹបអូសដីធ្លី មិនបានសន្លឹកឆ្នោត»។ លោក លឹម គិម យ៉ា 
គិតថាខ្ញុំបាទនិយាយខុស ។ អញ្ចឹងសូម​ពិចារណាតទៅទៀតចំពោះរឿងទាំងនេះ។

1.   ចំពោះរឿងយួន, ខ្មែរក្នុងស្រុកលោកបានដឹង បានឃើញ និង 
លោកជាមនុស្សដែលទទួលផលចំពោះ​មុខពីបញ្ហានេះ។ ប្រជាជនលោក 
ក៏ស្ដាប់ពាក្យឃោសនារបស់បក្សជំទាស់ 
រួចហើយលោកក៏បានដឹងថា​រយៈកន្លងមកបក្សជំទាស់បានធ្វើនយោបាយក្នុងរដ្ឋសភាជាអស់ច្រើនឆ្នាំ
 ហើយបានធ្វើសកម្មភាពអីខ្លះ​ នេះប្រជាជនខ្មែរលោកក៏បានដឹង។ 
ដូច្នេះលោក​យល់​ច្បាស់ថានរណាក៏ដោយ ដែលឡើងកាន់អំណាច 
ជននោះដោះស្រាយរឿងបូរណៈភាព​ទឹកដីនិង និគមជន​បរទេសបានតែប៉ុណ្ណឹង 
គឺដោះស្រាយ​ស្រដៀង​គ្នាហ្នឹង មិនខុសគ្នាទេ 
ព្រោះស្ថាន​ភាព​កម្ពុជាគ្មានអីហួស​ពីហ្នឹងឡើយ។ 
នេះជាចំណុចដែល​ខ្ញុំបាទ​និយាយថាឃោសនារឿងយួនមិនបានសន្លឹកឆ្នោតទេ ។

2.   រឿងពុករលួយក្លាយជារឿងប្រចាំថ្ងៃរបស់ខ្មែរគ្រប់រូប ។ 
នរណាក៏ដឹងខ្លួនច្បាស់ដែរថាខ្លួនមានចំណែក​ទាំងខាងសតិអារម្មណ៍ និង អំពើពុករលួយ ។ 
វាគ្រាន់តែតិច និង ច្រើន ធំនិង តូច តែប៉ុណ្ណោះ ។ ម្លោះហើយ 
ប្រជា​ជនខ្មែរលោកគិតថាពុករលួយក៏ពុករលួយចុះ សុំតែចែកមកអ្នកក្រីក្រខ្លះផង។ 
រយៈ​កន្លង​មក ជនក្រីក្រ​មិនទាន់បានចំណែកពេញចិត្តទេ 
តែលោកក៏ដឹងថាសង្គមខ្មែរមិនខុស​ពីសង្គមមនុស្ស​ក្បែរៗលោកហ្នឹងទេគឺ​សុទ្ធតែមានអំពើពុករលួយទាំងអស់
 ។ ម្លោះហើយការឃោសនានយោបាយ​អំពី​អំពើពុករលួយ 
មិនធ្វើឲ្យ​ប្រជាជនលោកបោះឆ្នោតឲ្យឡើយផ្ទុយទៅវិញប្រជាជនខ្មែរលោកគិតថា​អ្នក​នយោបាយ​ណាម្នាក់​​
 ដែលមិនទាន់ពេញហោប៉ៅ អ្នកនយោបាយនោះ​ទំនង​ជានឹងប្រព្រឹត្តអំពើ​ពុករលួយ​​ 
ជាង​ជន​ដែលកំពុង​ប្រព្រឹត្តអំពើពុករលួយ​ នៅចំពោះមុខលោកទៅទៀត។ 
ម្លោះហើយ​ការ​ឃោសនានយោបាយ អំពីអំពើពុករលួយឥតបានសន្លឹកឆ្នោតឡើយ ។

3.   រឿងរឹបអូសដីធ្លី ។ រឿងនេះចេះតែមានតិចទៅៗ មិនមែនចេះតែរីករាលដាលធំឡើងទេ។ 
ប្រសិន​បើ​រីក​រាលដាលធំឡើងៗ នោះអ្នកកាន់អំណាចនឹងប្រញាប់ដោះស្រាយមិនខាន 
ព្រោះគេខ្លាចធ្លាក់ពីអំណាចដូច្នេះរឿងរឹបអូសដីធ្លីនេះ 
ក្លាយជារឿងគ្មានប្រសិទ្ធភាពចំពោះបក្សជំទាស់ទៅវិញ ។ 
ម្យ៉ាងទៀត​ការ​ដែល​ទទួលការគាំទ្រពីមនុស្សឥតដីនៅឥតផ្ទះសម្បែង 
ក៏ក្លាយជាមនុស្សដែលត្រូវគេគៀសចេញមិនឲ្យ​បោះ​ឆ្នោតបាន 
(disenfranchised)ម្លោះហើយមិនមានសន្លឹកឆ្នោតឲ្យបក្សជំទាស់ទេ ។

មានករណីយ៍មួយចំនួនធ្លាប់បានកើតឡើងក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យ។ នៅឯអាមេរិក 
ក្នុងសម័យបោះ​ឆ្នោតទើបកន្លងផុតទៅនេះ 
បង្ហាញថាសេចក្ដីសន្និដ្ឋានអំពីទឹកចិត្តអ្នកបោះឆ្នោតក្លាយជាខុសស្រឡះទៅវិញ ។ 
ជន​ជាតិអាមេរិកាំងនិយាយមិនពិតអំពីទឹកចិត្តខ្លួនទេ ។ 
អ្នកសម្រង់មតិនិងវិភាគបានសន្និដ្ឋានខុសធ្ងន់ណាស់ ដោយ​គេយល់ថា 
ជនជាតិអាមេរិកាំងចូលចិត្តនយោបាយរបស់បក្សគេ តែដល់លទ្ធផលចេញមកគឺចាញ់បះជើង។ 
នេះ​ហើយជាជំនឿនយោបាយ ដែលតែងតែត្រូវគិតពិចារណាជារឿយៗ 
មិនមែនស្លាប់ក្រឡានិយាយដដែលៗ​ដូច​គណបក្សជំទាស់ខ្មែរបានធ្វើនោះទេ។ ម្យ៉ាងទៀត 
ទឹកចិត្តប្រជាជនខ្មែរនៅច្របូកច្របល់ខ្លាំងណាស់ 
រួមទាំង​សភាពការណ៍អ្នកបោះឆ្នោតស្រុកខ្មែរជាសភាពការណ៍បោះឆ្នោតប្លុក 
ដូច្នេះទាល់តែសិក្សាមហាជនឲ្យច្បាស់​អំពីអ្វីដែលមហាជនចូលចិត្តមិនមែនអ្វីដែលគណបក្សនយោបាយចូលចិត្តនោះទេ
 ។

                                                                                
    សូមអរគុណ

                                                                                
    ជេមស. សុខ


-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org"; group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
 

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to