ការពិតទៅការនិយមចូលចិត្តសម្បុរ «ស» ជាង​ «ខ្មៅ» នៅក្នុងសង្គមខ្មែរ 
គឺមិន​បញ្ជាក់​ពី​ការ​ប្រ​កាន់​​ពូជ​​សាសន៍ ឬ​ក៏លក្ខណៈ​សម្បត្តិរបស់​បុគ្គល 
​​​​អ្វី​នោះ​​ទេ 
វា​គ្រាប់​តែ​​ជា​ការ​​បង្ហាញ​​ពី​​ថ្នត់​​គំ​និត​​របស់​​បុថុជ្ជន 
ដែល​​មិន​ចេះ​ស្កប់​ស្កល់​និង​អ្វី​ដែល​ខ្លួន​មាន 
ចូល​ចិត្ត​ចង់​បាន​នូវ​អ្វី​ដែល​ខ្លួន​មិន​ទាន់​មាន តែ​ប៉ុណ្ណោះ។
 
នៅ​ក្នុង​ចំ​ណោម​មនុស្ស​ដែល​មិន​ទាន់​រំ​ដោះ​ខ្លួន​ឲ្យ​រួច​ចាក​ផុត​ពី​កិ​លេស​តណ្ហា
 គឺ​ស្ថិត​នៅ​ជាក់​ជំ​ពាក់​និង​ភាព​មិន​ចេះ​ស្កប់​ស្កល់​នេះ​ជា​ដ​រាប 
មិន​ថា​ជាតិ​សាសន៍​ណា សង្គម​ណា កម្រិត​វប្ប​ធម៌ ឬ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​បែប​ណា 
នោះ​ទេ។ ជា​ទូ​ទៅ មនុស្ស​ ស ​ចង់ ខ្មៅ មនុស្ស ​ខ្មៅ ចង់ ស អ្នក​មាន​សក់​រួញ 
ចង់​បាន​សក់​ត្រង់ អ្នក​មាន​សក់​ត្រង់
 ចង់​បាន​សក់​រួញ ។ល។ និង ។ល។ 
គឺ​​ថា​មិន​ចេះ​ស្កប់​ស្កល់​​និង​​អ្វី​​ដែល​​ខ្លួន​​មាន​ឡើយ។ នៅ​ស្រុក​ខ្មែរ 
អ្នក​ដែល​មាន​លុយ​ទៅ​កែ​សម្រស់ គឺ​​គេ​​ទៅ «ត្រាំ​ទឹក​ដោះ​គោ» ដើម្បី​ឲ្យ​ស្បែក​ស 
ផ្ទុយ​ទៅ​វិញ​នៅ​សហរដ្ឋ យើង​សង្កេត​ឃើញ​មាន​ហាងហូលីវូដ ធែន ជា​ច្រើន 
ដើម្បី​ជួយ​កែ​សម្រស់​ពួក​ស្បែក​ស ឲ្យ​ទៅ​ជា​ខ្មៅ (ស្រ​អែម)។

ចំណុចវិជ្ជមានមួយដែលខ្ញុំសង្កេតឃើញ ជាពិសេសនៅក្នុងចំណោមយុវតីខ្មែរ 
ទោះ​បី​ជា​ពួក​គេ​មាន​ទំ​នោរ​ចិត្ត​ចំ​ពោះ​សម្បុរ​ស 
ហើយ​មាន​អ្នក​ខ្លះ​ពោល​ពាក្យ​ដោយ​ត្រង់​ៗ ថា​ខ្លួន​ខ្មៅ​មិន​ស្អាត ដូច​គេ​ស ក្តី 
ក៏​ខ្ញុំ​មិន​ទាន់​ឮ​ថា​មាន​យុវតី​ណា​ម្នាក់​ធ្វើ​អត្ត​ឃាត​ដោយ​សារ​ទោមនស្ស 
និង​ខ្លួន​ឯង​មាន​សម្បុរ​មិន​ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ
 ខ្ញុំ​ជួយ​ព្រួយ​អ្នក​ដែល​មាន​លុយ ដែល​ខំ​ទៅ​ត្រាំ​ទឹក​ដោះ​គោ 
ដើម្បី​ឲ្យ​ស​ទាំង​នោះ មិន​ដឹង​ថា​ទៅ​ថ្ងៃ​មុខ​ទៀត 
នឹង​ប្រ​ឈម​មុខ​និង​ជម្ងឺ​អ្វី​ខ្លះ ដោយ​សារ​តែ​ជាតិ​គី​មី​ទាំង​នោះ​ទេ។

សរុបសេចក្តីឲ្យខ្លីទៅ ការលើកតម្លៃសម្បុរស នៅក្នុងសង្គមខ្មែរ 
មិន​គប្បី​ឲ្យ​យើង​យក​មក​វិ​ភាគ​ស៊ី​ជម្រៅ​ខ្លាំង​ពេក​ទេ។ 
នេះ​គ្រាន់​តែ​ជា​បញ្ហា​រួម​មួយ​របស់​បុថុជ្ជន​តែ​ប៉ុណ្ណោះ។  
ជា​ការ​ត្រឹម​ត្រូវ​ណាស់ ដែល​យើង​គួរ​ជួយ​ដាស់​ស្មារតី​កូន​ខ្មែរ ឲ្យ​ចេះ​ស្រ​ឡាញ់ 
និង​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង
 មិន​គម្បី​ជាប់​ជំ​ពាក់​នឹង​សំ​បក​រាង​កាយ​ខាង​ក្រៅ​របស់​មនុស្ស​នេះ​ពេក​ទេ។

ខ្ញុំសូមបញ្ចប់យោបល់ត្រឹមប៉ុណ្ណេះចុះ 
គួរពុំគួរសូមអស់លោកមេត្តាកុំចាប់កំហុសហួសដំណើរអ្វី។

ពីខ្ញុំ
ពៅ សង្ឃឹម
«អាតូចមិនឈ្នះអាធំ អាតូចប្រមូលផ្តុំ អាធំបះជើង»




________________________________
 From: Sambath Meas <[email protected]>
To: [email protected] 
Sent: Wednesday, December 12, 2012 12:28 AM
Subject: A travelogue: Light Skin, Dark Heart by Sambath Meas
 

Hi Readers,

Please check this out and comment. Thanks!
http://sambathmeas.blogspot.com/2012/12/light-skin-dark-heart-by-sambath-meas.html
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to