លោកស្រី វ៉ិចធ័រៀល ណូឡេន បានថ្លែងប្រាប់ទីភ្នាក់ ងារ កាសែត The Associated Press 
ថា "ក្រុមអ្នកសង្កេតការណ៍ ដែលគួរឲ្យជឿជាក់បាន ចាត់ទុកថា សាលក្រមផ្តន្ទា 
ទោសលើលោកសមរង្ស៊ី គឺពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ"។
លោកស្រី ណូឡេន បានបញ្ជាក់ថា ការបង្ខំឲ្យលោក សម រង្ស៊ី ចេញទៅរស់នៅក្រៅ ប្រ ទេស 
នាំឲ្យ មាន ការចោទជាសំណួរអំពីភាពស្របច្បាប់ នៃដំណើរការលទ្ធិប្រជាធិប តេយ្យ 
នៅក្នុងប្រទេស កម្ពុជា។
Source: CEN 
ភ្នំពេញ: សហរដ្ឋអាមេរិក បានចាត់ទុកថា ការសម្រេចចិត្តរបស់តុលាការ ដែលបង្ខំឲ្យលោក សម 
រង្ស៊ី ត្រូវនិរទ្ទេសខ្លួន ទៅរស់នៅក្រៅប្រទេស ហើយមិនឲ្យលោក សម រង្ស៊ី 
ចុះឈ្មោះបោះឆ្នោត នៅខែ កក្កដា ឆ្នាំ២០១៣ គឺនឹងនាំឲ្យមានការចោទសួរ 
អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន The Associated 
Press បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន។


កាសែតរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី វ៉ិចធ័រៀល ណូឡេន ( 
Victoria Nuland ) បានថ្លែងកាលពីថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៣ ថា សហរដ្ឋអាមេរិក 
មានការខក ចិត្តជាខ្លាំង ចំពោះសេចក្តីប្រកាសរបស់ គ.ជ.ប. ក្នុងប្រទេសកម្ពុជា ដែលថា 
លោក សម រង្ស៊ី ត្រូវបាន លុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ហើយមេដឹកនាំគណបក្សប្រឆាំង 
ដែលកំពុងនិរទ្ទេសខ្លួន នៅ ក្រៅប្រទេស លោក សម រង្ស៊ី 
ក៏នឹងមិនត្រូវអនុញ្ញាតឲ្យឈរឈ្មោះ ជាតំណាងរាស្ត្រ សម្រាប់ចូលរួម ការបោះឆ្នោតជាតិ 
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឡើយ ពីព្រោះតែលោក ត្រូវបានតុលាការ ផ្តន្ទា 
ទោសកំបាំងមុខ ដាក់ពន្ធនាគារសរុប ចំនួន ១២ ឆ្នាំ ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី វ៉ិចធ័រៀល ណូឡេន 
បានថ្លែងប្រាប់ទីភ្នាក់ ងារ កាសែត The Associated Press ថា "ក្រុមអ្នកសង្កេតការណ៍ 
ដែលគួរឲ្យជឿជាក់បាន ចាត់ទុកថា សាលក្រមផ្តន្ទាទោសលើលោកសមរង្ស៊ី 
គឺពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ"។

លោកស្រី ណូឡេន បានបញ្ជាក់ថា ការបង្ខំឲ្យលោក សម រង្ស៊ី ចេញទៅរស់នៅក្រៅប្រទេស នាំឲ្យ 
មាន ការចោទជាសំណួរអំពីភាពស្របច្បាប់ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស 
កម្ពុជា។

សូមរម្លឹកថា អត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក ខាងលើនេះ 
ត្រូវបាន ធ្វើ ឡើង ភ្លាមៗ ខណៈដែលលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានប្រកាស 
ក្នុងសន្និសីទកា សែត កាលពីព្រឹកថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៣ ដោយបញ្ជាក់ជាថ្មី 
អំពីអវត្តមានរបស់លោក សម រង្ស៊ី ដែលសព្វថ្ងៃ ជាប្រធានគណបក្សសង្គ្រោះជាតិ 
គឺមិនអាចឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ អាណតិ្តទី៥ សម្រាប់ការបោះឆ្នោតជាតិ 
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានទេ។ មូលហេតុ មក ពីលោក សម រង្ស៊ី ជាអ្នកទោស 
ដែលត្រូវបានតុលាការ ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ សរុប ១២ ឆ្នាំ 
ក្នុងសំណុំរឿងក្តីដកតម្រុយព្រំដែនកម្ពុជា និងវៀតណាម ព្រមទាំងរឿងក្លែងផែនទី 
ចាប់តាំង ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩៕




 


-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to