នៅស្រុកខ្មែរមានបណ្ឌិតយ៉ាងច្រើន ដែលកាន់អំណាចសព្ធថ្ងៃនេះ។ ដូចជាហុនសែនមានសញ្ញាប័ត្របណិ្ឌតជិតដប់សាកលវិទ្យាល័យ នេះយើងមិននិយាយពីសញ្ញាបត្រប័ណិ្ឌតទិញនោះទេ។ ហេតុអ្វីបានជាការពារស្រុកមិនបាន? គឺមកពីឆន្ទៈមិនព្រមការពារ ដោយទៅពឺងយួនឲ្យរក្សាអំណាចឲ្យខ្លួន គង់តែយួនមករំលោភលើខ្មែរយ៉ាងដូចម្តេចក៏ដោយ។ កុំបន្ទោសខ្មែរថាគ្មានចំណេះវិជ្ជា បានគ្មានមធ្យោបាយការពារស្រុក។ នេះមកពីអ្នកដឹកនាំ មិនចង់រៀបចំការពារស្រុក គឺគិតតែពីការពារអំណាចខ្លួនឯងតែប៉ុណ្ណោះ។ លេសអស់នេះឃើញតែមនុស្សដដែលៗ ដែលគាំទ្រគណបក្សប្រជាជនលើកមក ដើម្បីបំភ័ន្តមតិមហាជនតែប៉ុណ្ណោះ។ ល្មមឈប់បំភ័ន្តមតិមហាជនទៀតទៅ គួរតែឆ្លុះកញ្ចក់សួរខ្លួនឯងមើល ដែលបំរើពួកផ្តាច់ការ និង យួននោះបានអ្វី? ឬមួយដើម្បីអរគុណយួនដូចអ្នកខ្លះសារភាពនោះ។
លិម គិម យ៉ា > Message du 07/05/13 18:49 > De : "Sos Kem" > A : "James Sok" , "Camdisc" , "Sithan Hin" , "Supharidh Hy" , "kok sap" , > "Thida Khus" , "[email protected]" , "[email protected]" , > "[email protected]" , "[email protected]" , "Gaffa Peangmeth" , > "[email protected]" , "[email protected]" , "[email protected]" , > "[email protected]" , "[email protected]" , "[email protected]" , "Chao > Lok Ta" , "thavro phim" , "Rithy" , "[email protected]" , > "Khmer-Air-Force" , "Kim-Ya Lim" , "[email protected]" , "Sakou Samoth" , > "[email protected]" > Copie à : > Objet : Re: Indochina State, Concept and opposition (1) > > ធម្មតា កាលណាយើងមានផ្ទះ យើងស្រឡាញ់ផ្ទះយើង កាលណាយើងស្រឡាញ់ យើងតែងតែការពារ ដើម្បីនឹងការពារបាន យើងត្រូវមានមធ្យោបាយ។ ខ្ញុំគិតថាមធ្យោបាយមកពីចំណេះវិជ្ជា។ ខ្ញុំគិតទៀតថាចំណេះវិជ្ជាមកពីការសិក្សារៀនសូត្រ។ > បើខ្មែរចំនួន៩០ភាគរយនៃប្រជាពលរដ្ឋ១៥លាននាក់បានរៀនចប់មធ្យមសិក្សា ហើយចំនួន៣៥ភាគរយនៃខ្មែរ១៥លាននាក់នោះ បានរៀនចប់បានសញ្ញាប័ត្រសាកលវិទ្យាល័យ ដូចជា Bachelor's degree, Master's, ឬជាពិសេស Ph.D ជាដើម ដែលទទួលស្គាល់ដោយអន្តរជាតិ ខ្មែរនឹងមានមធ្យោបាយការពារស្រុកបាន។ Best regards > > > > Sos Kem > > > > > From: James Sok > To: Camdisc ; Sithan Hin ; Supharidh Hy ; kok sap ; Thida Khus ; > "[email protected]" ; "[email protected]" ; > "[email protected]" ; "[email protected]" ; Gaffa Peangmeth ; > "[email protected]" ; "[email protected]" ; "[email protected]" ; > "[email protected]" ; "[email protected]" ; "[email protected]" ; Chao > Lok Ta ; thavro phim ; Rithy ; "[email protected]" ; Khmer-Air-Force > ; Kim-Ya Lim ; "[email protected]" ; Sakou Samoth ; "[email protected]" > ; Kem-Sos > Sent: Tuesday, May 7, 2013 12:09 PM > Subject: Indochina State, Concept and opposition (1) > > គំនិតបង្កើតរដ្ឋឥណ្ឌូចិននិងអ្នកប្រឆាំងគំនិតនេះដំបូងនៅកម្ពុជា ដូចបានជម្រាបរួចហើយ ថាអាណានិគមនិយមបារាំងជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតរដ្ឋឥណ្ឌូចិន ។ បារាំងបានយកសាសន៍យួនធ្វើជាដៃគូក្នុងការបង្កើតនេះ ហើយពួកយួនជាតិនិយមចាស់ថ្មីតែងចូលចិត្តគំនិតនេះណាស់ដោយហេតុថាគំនិតនេះត្រូវនិងបំណងរបស់សាសន៍យួន ដើម្បីក្ដោបក្ដាប់លើដែនដី អណ្ណាម តុងកឹង កូសាំងស៊ីន កម្ពុជា និង លាវ (៥ តំបន់) ។ នៅភាគខាងចុងនៃទសវត្សឆ្នាំ ១៨០០ បារាំងបានដាក់ផែនការឲ្យលាវនិងខ្មែរប្រើអក្សរឡាតាំងសម្រាប់សរសេរភាសាលាវនិងខ្មែរ ។ ផែនការនេះត្រូវបរាជ័យ ដោយក្រុមពុទ្ធសាសនានៅប្រទេសលាវនិងកម្ពុជាបានតស៊ូប្រឆាំងខ្លាំងក្លា ។ នៅកម្ពុជានាឆ្នាំ ១៨៧៥ បារាំងបានបំបែកក្រុមពុទ្ធសាសនាជាពីរ មួយក្រុមបបួលឲ្យគាំទ្រគំនិតសរសេរខ្មែរដោយអក្សរឡាតាំង ចំណែកមួយក្រុមទៀតបារាំងបានបង្អាប់ថាជា «ពួកស្វា» គឺជាក្រុមប្រកាន់ប្រើតួអក្សរខ្មែរ ។ បារាំងបាននាំឲ្យក្រុមចូលចិត្ដអក្សរឡាតាំងចាប់ផ្ដើមចងក្រង «សព្វវចនានុក្រមខ្មែរ» ដែលយករបៀបសរសេរតាមអក្សរឡាតាំង ។ តែដល់បង្កើតក្រុមជំនុំធ្វើការងារហ្នឹង ក៏ស្រាប់តែខាងប្រកាន់អក្សរខ្មែរមានប្រៀបជាងក្នុងកិច្ចការចងក្រង បណ្ដាលឲ្យបារាំងមិនពេញចិត្ត ក៏បង្ខំឲ្យរំសាយក្រុមជំនុំហ្នឹងចោលទៅ ។ នៅឆ្នាំ ១៨៧៧ មានការសាកល្បងបង្កើតពុម្ពអក្សរខ្មែរនៅឯក្រុងប៉ារីស ។ វណ្ណកម្មនេះត្រូវបានរដ្ឋការអាណានិគមនិយមបារាំងនៅកូសាំងស៊ីនសំដែងការមិនចូលចិត្ត ។ រហូតដល់ខែ កញ្ញា ឆ្នាំ ១៨៨៥ ទើបលោក Governor of Cochinchina, ថមសុន ផ្ដល់ឳវាទដល់លោក បេដង់ តំណាងបារាំងនៅកម្ពុជាអំពីគំនិតចង់ផ្ដួចផ្ដើមឲ្យមានរោងពុម្ពអក្សរខ្មែរមួយនៅកម្ពុជា ។ លោក ថមសុន គិតថាការបង្កើតរោងពុម្ពអក្សរខ្មែរមួយនេះ អាចជាធ្នាក់ទាក់ទាញចិត្តពួកខ្មែរ ជាពិសេសក្រុមអភិរក្សខ្មែរ ឲ្យចូលចិត្តអាណានិគមនិយមបារាំង ។ ក្រៅពីមូលហេតុនេះ លោក ថមសុន ក៏គ្មាននឹកចង់ទំនើបកម្មអ្វីដល់ខ្មែរទេ ។ នៅខែ មករា ឆ្នាំ ១៨៨៦ លោក បេដង់ បានកុម្ម៉ង់ត៍ប្រដាប់ប្រដារៀបចំរោងពុម្ពអក្សរខ្មែរតូចមួយនៅកម្ពុជាតាំងនៅម្ដុំវត្ដភ្នំ ។ រោងពុម្ពនេះបានដំណើរបោះពុម្ពក្រដាសស្នាមរាជការ និង សៀវភៅណែនាំមួយចំនួន សំរាប់រាជការ តែគេមិនបានបើកចំហរធំដុំជាសាធារណៈសម្រាប់សេវាបោះពុម្ពឡើយ ។ នៅឆ្នាំ ១៩០២ រោងពុម្ពអក្សរខ្មែរមួយទៀតបានអនុញ្ញតឲ្យរៀបចំឡើង ។ នេះគឺជារោងពុម្ពអក្សរខ្មែរទី ២ បង្កើតនៅកម្ពុជា ។ ដល់មកឆ្នាំ ១៩១០ បារាំងសុខចិត្តឲ្យបង្កើតក្រុមជំនុំចងក្រងវចនានុក្រមខ្មែរ ។ តែក្នុងរយៈវេលា ៥ ឆ្នាំក្រុមជំនុំនេះបានចងក្រងរួចនូវសំណៅដើមនៃ «សព្វវចនានុក្រមខ្មែរ» ។ សំណៅនេះបានទទួលការអនុញ្ញាតឲ្យបោះពុម្ពផ្សាយ តែដល់បានបោះពុម្ពរួចហើយបំរ៉ុងនឹងចែកផ្សាយ ស្រាប់តែមានបញ្ហាកើតឡើងឲ្យបញ្ឈប់ការចែកផ្សាយ រួចបានយកច្បាប់បោះពុម្ពរួចហ្នឹងទៅដុតចោលវិញ ។ ក្រុមជំនុំឆ្នាំ ១៩១០ ក៏ត្រូវបញ្ឈរជើង ។ នៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩១៥ រាជការចេញប្រកាសបង្កើតក្រុមជំនុំបង្កើតវចនានុក្រមខ្មែរ ។ ក្រុមជំនុំលើកនេះ មានសុទ្ធតែមនុស្សបារាំងចូលចិត្ត ។ ទោះបែបនេះក៏ដោយក៏បារាំងមិនទាន់ពេញចិត្តបោះបង់ទាំងស្រុងនូវគំនិតឲ្យខ្មែរប្រើអក្សរឡាតាំងដែរ ។ បរាជ័យរបស់បារាំង ក្នុងបំណងឲ្យខ្មែរសរសេរឡាតាំង គឺជាបរាជ័យផ្នែកសមាហរណកម្មខាងវប្បធម៌មួយសំខាន់ ក្នុងគោលបំណងរួមអនុវត្តនូវនយោបាយបង្កើតរដ្ឋឥណ្ឌូចិន ។ អ្នកដែលប្រកាន់ជាប់នូវគំនិតរក្សាវប្ប-ធម៌ខ្មែរគឺក្រុមពុទ្ធសាសនា ។ ទោះបីមានការបំបែកបំបាក់យ៉ាងណាក៏ដោយ ក៏ភិក្ខុអ្នកបួស លោកអាចារ្យ និង សិស្សគណក្នុងពុទ្ធសាសនា បានប្រឹងប្រែងធ្វើការតស៊ូស្ងប់ស្ងៀម quiet struggle to preserve and protecting Khmer culture ដើម្បីការពារនិងទប់ទល់គំនិតបង្កើតឥណ្ឌូចិនរបស់បារាំងដែលមានយួនជាដៃគូ ។ ជេម សុខ > > -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

