http://www.scmp.com/news/asia/article/1257111/cambodia-opposition-party-denounces-staged-rally-against-leader


2013/6/7 Kim ya LIM <[email protected]>

>
>
> *លោកជុំមី គោះជួងតែឯង*
>
> សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ (ក្សេមក្សាន្ត)
> បានធ្វើសេចក្តីថ្លែងការណ៌ កាលពី ១ មិថុនា ២០១៣ នៅភ្នំពេញ
> ក្រោមការសំរេចរបស់គណៈកម្មាធិការនាយក ដោយមានចុះហត្ថលេខា ដោយលោក ជុំមី ប្រធាន
> លោកជុំស៊ីរ៉ាត់ អនុប្រធានទី ១ និង លោកប៊ូម៉េង  អនុប្រធានទី ២។
> សេចក្តីប្រកាសថា៖
>
>  “សមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ (ក្សេមក្សាន្ត) ជាសមាគមដែល
> អព្យាក្រិត្យ ឯករាជ្យ មិនបំរើឲ្យអ្ននយោបាយ ឬ គណៈបក្សនយោបាយណាមួយឡើយ” ។
>
> “ អាស្រ័យដូចបានជំរាបជូនខាងលើនេះ​រាល់ការបញ្ចេញមតិនិង ទស្សនៈពាក់ពន្ធ័នឹង
> បញ្ហានយោបាយ របស់សមាជិក សមាជិកាគណៈកម្មការនាយកនៃ សមាគម ក្សេមក្សាន្ត
> កន្លងមកនេះ ជាសិទិ្ធផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ
> ក៏ប៉ុន្តែមិនត្រូវបានចាត់ទុកជាគោល ជំហររបស់សមាគម ក្សេមក្សាន្តនោះទេ”។
>
> ក្រោយភ្លាមនៅថ្ងៃដដែល លោកជុំមី គោះជួងប្រកាសជាឳឡារិកថា
> នឹងនាំមហាបាតុកម្មមហាជន ដ៏ធំមយយនៅក្នុងរាជធានីភ្នំពេញ។
>
> ពីរថ្ងៃក្រោយមក ទី ៣ មិថុនា លោកប៊ូម៉េង  អនុប្រធានទី ២ បានប្រកាសជំរាបដល់
> គ្រប់បណ្តាលផ្សាយពត៌មាន គ្រប់អង្គការក្រៅរដ្ឋាភិបាល និងសារធារណជន ថា “ ក្នុង
> ករណីដែលលោក ជុំមី ប្រកាសធ្វើបាតុកម្មប្រឆាំងលោកកឹមសុខានោះ គឺគាត់ធ្វើក្នុង
> នាមផ្ទាល់របស់គាត់ មិនមែនតាំងនាមសមាគមក្សេមក្សាន្តឡើយ។ (មើលសេចក្តីថ្លែងការណ៍
> សមាគមចុះថ្ងៃទី ១ ខែមិថុនា ២០១៣)។
>
> ក្នុងរឿងនេះទៀត ខ្ញុំបានប្រកាសហើយ ប្រកាសទៀត ថាខ្ញុំនៅអព្យាក្រឹត ហើយនិង
> មិនចូលរួមក្នុងបាតុកម្មនោះទេ។
>
> សមាគមយើងខ្ញុំ មានគោលការណ៍ផ្សះផ្សាជាតិ មិនមានគោលការណ៍បំបែកបំបាក់ជាតិ។
>
> ខ្ញុំសូមធ្វើសេចក្តីថ្លែការណ៍ ជាលាយលក្ខថ្ងៃនេះ ព្រោះអី
> ថ្វីបើខ្ញុំបានប្រកាសជាញឹកញយថា ខ្ញុំនៅអព្យាក្រិត នៅតែមានពាក្យចចាមអារាម
> ថាខ្ញុំនឹងចូលរួមធ្វើបាតុកម្មនោះដែរ។”
>
> នេះបញ្ចាក់យ៉ាងច្បាស់ថា លោក ជុំមី នឹងរៀបចំធ្វើបាតុកម្មដែលហ៊ុនសែនអះអាងថា
> គ្រាន់តែគោះជួង នឹងចាប់ផ្តើមបាតុកម្មគ្រប់ទីកន្លែង
> នឹងអត់មានសមាគមក្សេមក្សាន្តចូលរួមទេ។ លោក ជុំមី
> ក្នុងនាមខ្លួនជាប្រធានសមាគមនេះបានព្រមានជាច្រើនដងដល់លោក កឹមសុខា ដែលនៅពេលនោះ
> លោក ជុំមីអត់បានទទួលការយល់ព្រមពីសមាគមក្សេមក្សាន្តសោះទេ។
>
> បើតាមដំណឹង  បាតុកម្មនេះប្រហែលនឹងជួយរៀបចំដោយគណបក្សប្រជាជន ដូចជាការដាក់
> កំហិត តាម សាលាសាកលវិទ្យាល័យនានាត្រូវរៀបចំបាតុកម្មនៅមុខសាលារៀងៗខ្លួន ។
> ជាក់​ស្តែង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវរៀបចំក្រុមបាតុករ ៨០០នាក់
> សាលាតិចណូ ៨០០នាក់ សាកលវីទ្យាល័យបៀលប្រាយ ១០០នាក់ សាលាខេមរៈ ១០០នាក់
> ជារួមគឺគ្រប់សាលា ។ នៅតាមវត្តអារាមវិញក៏មានការបង្ខំព្រះសង្ឃ
> និស្សិតឲ្យចូលរួមបាតុកម្ម បើមិនចូលរួម ត្រួវបណ្តេញ​ចេញពីវត្ត ដូចជាវត្តបុទម
> ត្រូវត្រៀមបាតុករ ៣០០នាក់ ....។ល។
>
> ដំណឹងនេះប្រហែលជាពិតមែន ពីព្រោះកាលថ្ងៃទី ៣០ ឧសភា លោកហ៊ុនសែន
> ប្រកាសដូចជាមានការទំនាក់ទំនងជាមួយនឹងលោកជុំមី ពីការធ្វើបាតុកម្មនេះ។
>
> នេះជាសេរីភាពក្នុងការបញ្ចេញមតិ អ្នកដែលចូលរួមបាតុកម្មនេះ
> តើមធ្យោបាយក្នុងការរៀបចំ​ តើអង្កការណាមួយចេញ ? បើយកថវិការដ្ឋ ឬ
> ថវិកាក្រសួងអប់រុំ ឬ  ថវិកាក្រសួងធម្មកា​រ ឃើញថាខុសច្បាប់
> ហេតុនេះសុំឲ្យក្រសួងមានសម្ថកិច្ចតាមត្រួតពិនិត្យឲ្យបានម៉ត់ចត់។
>
> ហើយឧកាសជិតដល់ពេលឃោសនាបោះឆ្នោត ហេតុបើប្រសិនណាជាបាតុកម្មនេះបន្ត ហើយទៅរំខាន
> ដល់គណៈបក្សជំទាស់ក្នុងការឃោសនា នេះជាករណីយកិច្ចរបស់ គ ជ ប
> ការពារឲ្យមានរបៀបរៀបរយ និងសុវត្ថិភាពដល់មហាជន។
>
> លិម គិម យ៉ា
>
>
>  --
> --
> You received this message because you are subscribed to the Google Groups
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language.
> Thank you for your understanding. Peace among us and in Cambodia.
>
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to
> [email protected]
> For more options, visit this group at
> http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org
> ---
> You received this message because you are subscribed to the Google Groups
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to [email protected].
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to