*Sar Kheng Warns of 'Trouble' if Negotiations Stall*
By Hul Reaksmey <http://www.cambodiadaily.com/author/hul-reaksmey/> -
August 6, 2013




http://www.cambodiadaily.com/elections/sar-kheng-warns-of-trouble-if-negotiations-stall-38401/


 ------------------------------
 *From:* seila prum <>
*To:* cancambodia <>
*Sent:* Tuesday, August 6, 2013 12:05 PM
*Subject:* [CAN] The way for the Nation (មាគ៌ាដើម្បីជាតិ)

Dear all fellow CAN members,

This morning I have come across an insightful writing/analysis about
Cambodia situation today. The writing was done by anonymous who called
himself Khunming (the most brilliant person in the Three Kingdoms).

Though it is a bit long but I promise this is the special one. I hope
both parties listen to this advices.

Note: He used a lot of metaphors in this writing so we need to be
critical in comparison some words.


មាគ៌ាដើម្បីជាតិ

សត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ សត្វស្រុកត្រូវតែរស់នៅជាមួយអ្នកស្រុក!
សត្វព្រៃរកស៊ីចិញ្ចឹមខ្លួន រស់នៅមិនទៀងទាត់ មានសេរីភាពម៉្យាង
ពិបាកម៉្យាង... សត្វស្រុករស់នៅនឹងនរ មានស៊ីស្រាប់ៗ តែពិបាកត្រង់ជីវិត
ត្រូវគេជាអ្នកកំណត់ គ្មានសេរីភាព! រីឯជីវិតមនុស្ស អាស្រ័យលើខ្លួនឯង
ថាចង់ដើរផ្លូវមួយណា? ព្រហ្មលិខិតអ្នកសម្រេច មនុស្សអ្នកធ្វើ
មនុស្សអ្នកលំបាក មនុស្សអ្នកចាញ់ មនុស្សអ្នកឈ្នះ... សុទ្ធតែត្រូវចាំមើលថា
ខ្លួនឯងមានសមត្ថភាពរស់នៅ ជាមួយនឹងព្រហ្មលិខិតយ៉ាងម៉េច?

សព្វថ្ងៃមានសភាពការគួរអោយចាប់អារម្មណ៏ គួរអោយភ័យខ្លាច គួរអោយចងចាំ
និងក៏គួរអោយពិចារណាថា ព្រោះដល់ពេលហើយ!

បញ្ហារបស់ខាងសង្គ្រោះជាតិ
ដែលមិនអាចចូលរួមដើរផ្លូវ១ដែលបង្កើតដោយបក្សប្រជាជនបាន គឺដោយសារតែផ្លូវនោះ
មានផ្សែងអ័ព្ទ រកមើលទិសដៅមិនឃើញ។ លរតែ ដើរតាមលម្អានចាស់
ចូលស៊ងដកខ្លួនមិនរួច។

ក/. បើចូលហើយនិងធ្វើអោយមានវិបត្ត ៣ធំៗ៖

១. បើចូលផ្លូវដែលគេបង្កើតនោះ យ៉ាងច្រើនបានសម្លេងកើនឡើងបន្តិច
តែបំបាក់ទឹកចិត្តប្រជាជនដែលកំពុងពុះកញ្រ្ជោលនោះអស់១ភាគ

២. បើចូលហើយ គេនិងអោយសំណែនខ្លះ ជាតំណែងតួរនាទីក្នុងជួរមន្ត្រី
នោះនិងបំបាក់ការជឿទុកចិត្ត លើឆន្ទះរបស់សង្គ្រោះជាតិអស់១ភាគទៀត

៣. បានតំណែងហើយ ធ្វើការមិនកើត ដោយសារខ្វះរិះគល់តាំងពីជាង៣០ឆ្នាំមុនផង
ដោយសារក្បាលម៉ាស៊ីនធំទទួលយកសំណើរមានកំណត់ ដោយសារបរិស្ថានបំពុល
ឧត្តមគតិងាករេរ ចឹងនិងធ្វើអោយរាស្រ្តគាំទ្រអស់សង្ឃឹម១ភាគទៀត

ខ/. តែបើមិនចូលនិងទទួលបានគុណសម្បត្តិ៣មកវិញ៖

១. មិនចូល អាចបង្ហាញពីឆន្ទះតវ៉ា
រម្ងាប់អារម្មណ៏អ្នកគាំទ្រដែលកំពុងតែពុះកញ្ជ្រោល
សភាពការណ៏ស្ថិតក្រោមការគ្រប់គ្រង

២. បើមិនទទួលយកតំណែង គឺបង្ហាញពីឧត្តមគតិ ភាពស្មោះត្រង់ដែលមានចំពោះរាស្រ្ត
អាចផ្តល់ទំនុកចិត្តដល់រាស្រ្តឡើងវិញ
ធ្វើអោយចិត្តរាស្រ្តនៅតែខ្លាហាននឹងចូលចលនារបស់ខ្លួន

៣. មិនដើរផ្លូវដែលគេបង្កើត គឺបានន័យថានៅតែដើរតួនាទីជាខ្លួនឯង
ម្ចាស់ការលើខ្លួនឯង ធ្វើការងារពិតប្រាកដ ដែលជាជំនាញរបស់ខ្លួនឯង
នោះនិងបង្កើនសម្លេងគាំទ្រកាន់តែច្រើន

រីឯខាងគណបក្សប្រជាជន បានបង្ហាញពីឆន្ទះរបស់ខ្លួនមួយ
ហើយជាឆន្ទះប្រវត្តិសាស្រ្តគួរកត់ត្រាទុក។
ការយល់ព្រមអោយបង្កើតផ្លូវមួយដើរទាំងអស់គ្នា
បង្ហាញច្បាស់ពីការសម្របសម្រួលមួយ តែរាស្រ្តក្រោមមេឃត្រូវយល់ថា
រាស្រ្តមានទោស ត្រូវទទួលទោសតាមរបៀបរាស្រ្ត! មន្រ្តីមានទោស
ក៏ត្រូវទទួលកំហុសតាមរបៀបរបស់មន្រ្តី!
ម៉េចនឹងអាចយកវប្បធម៌បស្ចឹមលោកផ្តេសផ្តាស
កែប្រែទម្លាប់គោរពរបស់នរគមួយនេះបាន?

ក/. បើមិនព្រមបន្ទន់ឥរិយាបថទេគឺមានវិបត្តិ៣ធំៗ៖

១. ចលនាប្រឆាំងពីមហាជនដែលកំពុងតែពុះកញ្ជ្រោលនោះ
នឹងអាចធ្វើសកម្មភាពផ្តេសផ្តាស អ្នកខាតបង់ប្រយោជន៏ធំគឺរាស្រ្តហើយ
តែមួយចំណែកធំទៀត គឺទ្រព្យសម្បត្តិខាងណាច្រើនជាងខាងណា?
ខាងបក្សប្រជាជនច្រើនជាង ឫខាងសង្គ្រោះជាតិច្រើនជាង?

២. កម្លាំងមហាជនកាន់តែខ្លាំង ធ្វើអោយមានចលាចលស្បៀងរាំងស្ទះ
របររកស៊ីរបស់ប្រជាជនត្រូវខាតបង់ តែបើប្រៀបធៀបរបររបស់រាស្រ្ត
និងរបររបស់បក្សប្រជាជន មួយណាធំជាង? តើពួកគាត់ សុខចិត្តស្ពាយបង្វិច
រត់ចោលស្រុក ទេ? ហើយលុយក្នុងបង្វិចនោះ អ្នកខ្លះលាងជ្រះអាចប្រើបាន
ចុះអ្នកលាងមិនជ្រះ ប្រើមិនបាន?!

៣. បើខ្លាមិនព្រមធ្វើដេក តើម៉េចនឹងអាចអោយកណ្តុររត់កាត់បាន?

ខ/. បើព្រមអោយបង្កើតផ្លូវតាមបែបសង្រ្គោះជាតិនោះ ក៏នឹងជួបវិបត្តិ៣៖

១. ចិត្តមន្ត្រីរង្គោះរង្គើរ ច្បាស់ជាផ្អើលអស់ពួកទុច្ចរិត
ត្រៀមលក្ខណៈដើម្បីទប់ទល់នឹងរដ្ឋបាលថ្មី
ដែលគ្រោងនឹងកម្ទេចឫសគល់មន្ត្រីពុករលួយចោលអោយអស់នោះ

២. ក្របខណ្ឌអន្តរជាតិនឹងមិនបណ្តោយអោយឧក្រិដ្ឋជនទាំងអស់រួចខ្លួនទេ
ហើយសំនុំរឿងនោះ ជាសំនុំរឿងធំ។ សួរថា តើអ.ស.ប សុខចិត្តបិទសំណុំរឿងត្រឹម
គ.ជ.ប ទេ? បើមិនព្រម ចឹងសួរថា តើគេឈរស្ងៀមអោយប៉ូលីសមកចាប់គេទេ?
ដល់ពេលមានគ្រោះ តើអ្នកណាបានលាភ?

៣. ក្បាលម៉ាស៊ីនធំ នឹងចាប់ផ្តើមធ្វើការភ្លាម!
គ្រប់កម្លាំងបង្កប់របស់គេដែលដាក់មករាប់ឆ្នាំហើយនោះ នឹងចាប់ផ្តើមបញ្ឆេះ
ចលនាមួយដែលផ្ទុះឡើងមិនគួរអោយជឿនឹងកើតមានភ្លាម។

គ/. បើព្រមថយ១ជំហានទៀត តែមិនអោយអន្តរជាតិលូកដៃ នោះនឹងបានគុណសម្បត្តិ៣៖

១. បង្ហាញឆន្ទះពិតប្រាកដ ពីការបង្រួបបង្រួម ផ្សះផ្សារជាតិមែន
ធ្វើអោយចិត្តរាស្រ្តស្ងប់បាន១ភាគ

២. ដំណាក់កាលនេះ ជាដំណាក់កាលសាងគុណសម្បិត្ត លុបលាងទោសកំហុស
ជម្រះក្អែលអតីតកាលជាង២០ឆ្នាំនោះអោយបានស្អាតបន្តិច លើកស្ទួយប្រទេសជាតិ

៣. មិនត្រឹមតែមិនមានឈ្មោះស្អុយក្នុងប្រវិត្តិសាស្រ្ត
ថែមទាំងអាចបំបែកក្រឡាដែលជាប់រាប់សិបឆ្នាំនោះ រំលាយក្បួនចង
បង្កើតក្បួនបង្រ្កាបបាន អាស្រ័យលើមួយគ្រានេះហើយ។

តែបើនិយាយទៅ ភាគីទាំងសងខាង សុទ្ធតែមានចំនុចខ្លាំងនិងខ្សោយរៀងខ្លួន។
តាមគំនិតតិចតួចរបស់ខ្ញុំ ខុងមីងខ្ញុំយល់ថា
អាវុធដែលសង្គ្រោះជាតិមានក្នុងដៃ គឺភ្លើងឆន្ទះ និងឧត្តមគតិរបស់រាស្រ្ត
រីឯអាវុធរបស់បក្សប្រជាជនគឺស្បៀងពេញឃ្លាំង ដាវលំពែងពេញដៃ។
ត្បិតតែកម្លាំងទាំង២មានរៀងខ្លួន តែមិនអាចយកមកប្រយុទ្ធបាន ដូច្នេះហើយ
វាមិនអាចមានសង្គ្រាមធំកើតឡើងទេ យ៉ាងច្រើនប៉ះគ្នាតិចតួច។
ធ្វើដូច្នេះសង្គ្រោះជាតិអាចបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន
បក្សប្រជាជនមិនធ្វើអោយ “គេ” មើលឃើញថាខ្លួនបាក់កម្លាំងពេកដែរ។
ចាំដល់ពេលឆន្ទះកំពុងពុះកញ្រ្ជោលនោះ ធ្លាក់ពី១០០អង្សា មកត្រឹម៦០អង្សា
ចាំចាប់ផ្តើមចរចារ។ ចឹងហើយមុនចូលមុនថយ
សុទ្ធតែត្រូវរម្ងាប់ចិត្តអ្នកគាំទ្រខ្លួនរៀងៗខ្លួនសិន។

តែបើមានចលាចលកើតឡើងមែន ខ្លាចតែដូចជា ហុចកាំបិតអោយគេចឹង!
កុំអោយការបន្លំខ្លួនរបស់អ្នកខ្លះកាលពីចលនាចូលព្រៃម៉ាគីវិលត្រលប់មកវិញ
រហូតមកទល់សព្វថ្ងៃ នៅតែមានសំនួរចោទសួរថា ខ្មែរសម្លាប់ខ្មែរ ឫ
អ្នកណាសម្លាប់ខ្មែរ? ព្រោះជនបង្កប់របស់គេ ក្បួនដែលគេរៀបចំ
សុទ្ធតែដើម្បីឱកាសនេះដែរ។ រដូវរំហើយមកដល់ សូមប្រយ័ត្នភ្លើងទៀន!...
សង្ឃឹមថា ខាងសង្គ្រោះជាតិ និងខាងបក្សប្រជាជនសុទ្ធតែនៅសល់ឆន្ទះ
ឧត្តមគតិជាខ្មែរខ្លះ បម្រុងទុករាល់ស្ថានការ ការពាររាល់ល្បិចខ្មាំង
ចាប់ដៃគ្នាប្រយុទ្ធនឹងសត្រូវសិន សឹមគិតរឿងផ្សេង។

មានតែធ្វើពិធីសម្រក់ឈាម បន់ស្រន់បូជាដល់ទេវតាដោយ ខ្ញុំសង្ឃឹមថា
ការគិតរបស់ខ្ញុំនឹងក្លាយជាការពិត។
បក្សប្រជាជនសុខចិត្តបន្ថយអសនៈបន្តិចទៀតបន្ទាប់ពីចរចាររួច
សង្គ្រោះជាតិសុខចិត្តទទួលយកអសនៈបន្ថែមទៀត ម្នាក់ដឹកនាំ ម្នាក់ប្រឆាំង!
អ្នកដឹកនាំស្តាប់សម្លេងអ្នកប្រឆាំង អ្នកប្រឆាំងការពារឆន្ទះរាស្រ្ត!
អ្នកដឹកនាំកសាងជាតិពិតប្រាកដ អ្នកប្រឆាំងជួយជ្រោមជ្រែង
រាស្រ្តក្រោមមេឃរស់នៅបានសុខ...

បើមួយៗសុទ្ធតែចង់ជាប់លេខ១ ចឹងអ្នកណាជាប់លេខ២?

ទំព័រប្រវត្តិសាស្រ្តនាពេលអនាគត នឹងចារជាប់មនុស្សក្នុងជំនាន់នេះ
ដែលបានងើបឡើងតស៊ូរើរបម្រាប់ តវ៉ាប្រឆាំងក្នុងស្មារតី
“សង្គ្រោះប្រជាជនកម្ពុជា ដោយស្មោះសរ និងស្ងប់ស្ងាត់បំផុត”។ ហើយទំព័រនេះ
នឹងក្លាយជាទំព័រដែលស្អាតជាងគេ ប្រជាជនជំនាន់នេះ
នឹងក្លាយជាបុព្វបុរសសម្រាប់កូនចៅជំនាន់ក្រោយ។
បង្កើតទំព័រថ្មីបន្ថែមពីលើសម័យកាលរុងរឿងដែលធ្លាប់មាន!

តើរស់នៅក្នុងមួយឆាកជិវិតនេះ ដើម្បីតែអ្វី?
សេចក្តីសុខសើចសប្បាយ ហូបអាហារជួបជុំគ្រួសារ ក្នុងមួយជីវិតមានប៉ុន្មានដង?

«ខុងមីង»

-- 
Prum Seila








-


-- 
"There's only one corner of the universe you can be certain of improving,
and that's your own self."
~ Aldous Huxley

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to