ខាងអ្នកគាំទ្របក្សសង្គ្រោះជាតិបានចេញផ្សាយលិខិតគាំទ្របក្សខ្លួន និងលិខិតថ្កោលទោស 
គ.ជ.ប. ចំពោះទំនាស់លទ្ធផលបោះឆ្នោតថ្ងៃទី ២៨ កក្កដា កន្លងទៅ។ ចំណែក 
ខាងបក្សស៊ីភីភីក៏មានចេញផ្សាយលិខិតគាំទ្រខាងបក្សគេដូចគ្នា។ 
រឿងដែលប្លែកគឺលិខិតរបស់បក្សសង្គ្រោះជាតិច្រើនចេញពីខ្មែរនៅបរទេស 
ចំណែកឯខាងបក្សស៊ីភីភីមាន ចេញផ្សាយពីខ្មែរក្នុងស្រុកផងនិងខ្មែរនៅបរទេសផង
 ម្យ៉ាងទៀតលិខិតចេញផ្សាយរបស់ស៊ីភីភីមានចុះហត្ថលេខាផ្ទាល់ចេញមុខ។

ខ្ញុំបាទសង្កេតមើលទៅគួរឲ្យអស់សំណើចណាស់។ 
ទាំងសងខាងកំពុងរាំចាក់ខ្បាច់ដាក់គ្នាបង្ហាញសាធារណៈជនខ្មែរឲ្យកាន់ជើងខាងខ្លួន។ 
លទ្ធផលរាប់សន្លឹកឆ្នោតមិន ទាន់ចេញមកទាំងស្រុងចប់សព្វគ្រប់ទេ 
អ្នកនយោបាយខិតខំរាំចាក់ត្លុកដើម្បីបញ្ឆោតប្រជាជនខ្មែរថាគេពិតជាប្រណាំងប្រជែងគ្នាសម្បើមណាស់។
 តាមការពិតពួកគេជាតួ ល្ខោនក្នុងរោងតែមួយមានថៅកែចូលហ៊ុនគ្នា។

សម្ដេច នរោត្តម សីហនុ និង លោក ហ៊ុន សែន ត្រូវគ្នាចែកអំណាចនៅកម្ពុជា។ លោក សម រង្ស៊ី 
ជាខ្នែងរបស់រាជានិយម ចំណែកលោក កឹម សុខា សុំតែមួយរស់។ 

ជេម សុខ

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.


Reply via email to