ប្រសិនជាដំណឹងខាងក្រោមនេះជាការពិត (ត្រូវតាមដានបញ្ជាក់) លោក សម រង្ស៊ី ទំនងជាជួយលោក ហ៊ុន សែន ស្ងាត់ៗដោយពន្យាពេលធ្វើបាតុកម្មក្នុងស្រុកខ្មែរ ហើយ លោកក៏នៅត្រេតត្រតឯបរទេស។
ចំណែករឿងលោក រង្ស៊ី ដឹកនាំបាតុកម្មឬដង្ហែរអីនៅក្រុងនីវយ៉កឬនៅក្រុងវ៉ាស៊ីងតោន ដូចជាមិនសូវទំនងទេ ព្រោះថាវាគ្មានប្រយោជន៍ឡើយ ព្រោះគ្មាននរណាគេស្ដាប់ ឡើយ គ្មានមន្ដ្រីរដ្ឋការឬតំណាងរាស្ដ្រអាមេរិកាំងណាគេយកចិត្តទុកដាក់អីទេ ចំណែកឯក្រុងនីវយ៉កវិញក៏មិនប្លែកដែរ យ៉ាងច្រើនមានមន្ដ្រីជាន់ទាប់ពី អ.ស.ប. គេមក ទទួលលិខិតប៉ុណ្ណឹងវាឥតបានការអីទេ។ ហេតុម្ដេចបានជាដូច្នោះ? ព្រោះថាអាមេរិកគេមានបញ្ហារាប់ម៉ឺនជំពូកធ្ងន់ធ្ងរជាងរឿងខ្មែរឆ្ងាយណាស់ តើគេទៅឈឺក្បាលនិងរឿងខ្មែរ ដែលមិនសូវមានខ្មែរណាចូល ចិត្តគេផងនោះកើយដែរ? ខ្មែរ-អាមេរិកាំងមិនសូវបោះឆ្នោត មិនសូវជួយខាងនយោបាយអាមេរិកាំង តែចង់ឲ្យអាមេរិកាំងជួយ តើគេជួយឬទេ? ចំណែក អ.ស.ប. វិញជាអង្គការមានសមាជិកជារដ្ឋ វាមិនមែនសម្រាប់បំរើការឯកជននោះទេ។ សកម្មភាពរបស់ អ.ស.ប. ទាល់តែមានសេចក្ដីសម្រេចចិត្តពីយក្ស ទាំង ៥ គឺអាមេរិក អង់គ្លេស បារាំង ចិន និង រូស្ស៊ី។ លោកអគ្គលេខាធិការនៃ អ.ស.ប. ជាអាយ៉ងមហាយក្ស លោកមិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើមហាយក្សទាំង ៥ មិនត្រូវ គ្នា។ ជេម សុខ Wednesday, 14 August 2013 19:19 ដោយៈ ដើមអម្ពិល(DAP)ID-067 ភ្នំពេញៈ យោងតាមមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ជាច្រើនរូប បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ នេះថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រោង នឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅក្រោយថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣នេះ ។ ប្រភពពីមន្ត្រីជាន់ខ្ពស់ទាំងអស់នោះក៏បានបន្តឲ្យដឹងថា លោកសម រង្ស៊ី នឹងមិនវិលមកនៅថ្ងៃទី១៥ ខែសីហា នោះទេ ពោលគឺរូបលោករង់ចាំដឹកនាំក្បួនបាតុកម្ម នៅទីក្រុងញូយ៉ក និងទីក្រុងវ៉ាស៊ីនតោន នាសហរដ្ឋអាម៉េរិក ឲ្យរួចរាល់សិន។ ដោយឡែកគម្រោងធ្វើបាតុកម្មនានា នៅក្នុងប្រទេសកម្ពុជាគណបក្សប្រឆាំង ដែលកើនចំនួន អាសនៈដ៏ច្រើននាអាណត្តិទី៥នេះ មិនទាន់បានគិតនៅឡើយទេ ពោលគឺរង់ចាំកិច្ចចរចា ក្នុងការបង្កើត គណៈកម្មការចំពោះកិច្ច ក្នុងការដោះស្រាយ ភាពមិនប្រក្រតីនានា ដែលកើតមានឡើង ក្នុងអំឡុង ពេលបោះឆ្នោតសិន។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១២ ខែសីហា បានប្រកាសជំហរបស់ ខ្លួន មិនទទួល ស្គាល់លទ្ធផលបោះឆ្នោត ដែលប្រកាសដោយ គ.ជ.ប នោះទេ គឺនៅតែទាមទារឲ្យគ.ជ.ប បង្កើតគណៈកម្មាការ ពិសេសមួយដែលមានសមាសភាព មកពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល គជ.ប និងអង្គការសហប្រជាជាតិ ធ្វើជាអ្នកសង្កេតការណ៍ដើម្បី ពិនិត្យមើលភាមមិនប្រក្រតីនានា ដែលកើតមាន នៅថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ៕ -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

