ប្រសិនបើដំណឹងខាងក្រោមនេះពិតដូច្នោះមែន លោក កឹម សុខា ពិតជាគិតពិចារណាដោយប្រុងប្រយ័ត្នមែន។ លោក សុខា ឥតមានប៉ាសព័រសំរាប់រត់ចេញទៅរស់នៅឯបរទេសទេ លោកដឹងថា លោករស់នៅកម្ពុជា ហើយលោកត្រូវរួមរស់ជាមួយប្រជាជនខ្មែររាប់លាននាក់ ដូច្នេះលោកដឹងថាកម្ពុជាពិតជាត្រូវការអ្វី?
លោក សុខា ដឹងថាកម្ពុជារស់នៅក្នុង «មិត្ដភាពពិសេស» មានវៀតណាមនិងលាវជាសមាជិក។ នយោបាយកម្ពុជាទាក់ទងនិងសន្ធិសញ្ញាសន្ដិភាពមិត្ដភាពនិងសហប្រតិបត្តិការចុះហត្ថលេខាថ្ងៃទី ១៨ កុម្ភៈ ១៩៧៩។ ក្រោយអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសចុះថ្ងៃទី ២៣ តុលា ១៩៩១ មក រដ្ឋាភិបាលកម្ពុជាមាន នរោត្ដម រណ្ណឬទ្ធិ និង ហ៊ុន សែន ជាសហនាយករដ្ឋមន្ដ្រីបានបន្ដទទួលស្គាល់ សុពលភាពនៃរាល់សន្ធិសញ្ញាស៊ីញ៉េជាមួយវៀតណាមរហូតមក។ លោក សុខា ដឹងថាការឃោសនាប្រឆាំងនឹងស៊ីភីភី គឺគ្រាន់ជាលេសបោកបញ្ឆោតប្រជាជនខ្មែរឲ្យមើលឃើញថាស៊ីភីភីមានកំហុស ដែលការពិតក្រុមរាជានិយមដឹកនាំដោយ នរោត្តម សីហនុ បាន បន្ដទទួលស្គាល់រាល់កិច្ចព្រមព្រៀងជាមួយវៀតណាមរហូតមក។ លោកក៏អាចកាត់ស្មានដឹងថានយោបាយចងសម្ព័ន្ធមិត្ដរវាងក្រុមរាជានិយមនិងស៊ីភីភីបានកើតឡើងហើយដែរ។ ពិសោធន៍ការងារនយោបាយរបស់លោក សុខា ជាមួយនិងបក្សសឺនសាន, ហ្វុនស៊ីនប៉ិក, រហូតដល់មកសព្វថ្ងៃនេះជាមួយបក្សសមរង្ស៊ី ក៏រឹតតែធ្វើឲ្យលោកបានយល់ដឹងអំពីជម្រៅនយោបាយពិត ប្រាកដនៅកម្ពុជា។ ត្រង់នេះក្លាយជាសតិអារម្មណ៍របស់លោក សុខា ដែលកំពុងបើកភ្នែកមើលលោក រង្ស៊ី រត់ចុះឡើងចាក់ក្បាច់ដាក់លោក សែន ដែលរឹតតែមានទំនាក់ទំនងជាមួយលោក រង្ស៊ី រឹតតែច្រើនឡើង។ លោក សុខា អាចកំពុងគិតពិចារណាថា «ពេលគេអស់សង្ឃឹមគេត្រូវការអញ, តែពេលណាគេត្រូវគ្នាគេទម្លាក់អញចោល», នេះហើយពួកស្ដេចរាជានិយម ពួកអ្នកស្រុកបារាំង ពួកអ្នកគិតថាគេ ជាមនុស្សសមនឹងធ្វើអ្នកដឹកនាំ។ ជេម សុខ Thursday, 15 August 2013 19:56 ដោយៈ ដើមអម្ពិល(DAP)ID-067 ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ នៅក្នុងវេទិកាជួប ជាមួយប្រជាពលរដ្ឋ ក្រោយថ្ងៃបោះឆ្នោត នៅទីស្នាក់ការបក្ស ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់បី ខណ្ឌទួលគោក រាជធានីភ្នំពេញ ថា គ្មានគម្រោងធ្វើបាតុកម្ម នៅថ្ងៃទី២០ ខែសីហា នោះទេ។ លោកបានបន្តថា បាតុកម្មជាជម្រើស ចុងក្រោយបំផុតរបស់គណបក្ស ប្រសិនបើមិនមានដំណោះស្រាយ។ គណបក្សសង្គ្រោះជាតិ មិនចង់មានអំពើហិង្សានោះទេ ហើយតែងតែទទូចឲ្យខ្មែរមានការដោះស្រាយដោយ សន្តិវិធី។ ហើយលោកក៏មិនចង់ធ្វើវាឡើងដែរ ដោយសារតែបាតុកម្មនេះ គឺនាំមកនូវសោកនាដកម្មដល់ពលរដ្ឋ ប៉ុន្តែលោកថា នេះជាជម្រើសចុងក្រោយ។ នៅក្នុងឱកាសនោះ លោកលើកឡើងម្តងហើយម្តងទៀតថា គោលបំណងរបស់គណបក្សសង្រ្គោះជាតិ គឺចង់ ឲ្យមានការចរចារវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីរកដំណោះស្រាយ ក៏ដូច ជាយន្តការផ្សេងទៀត ក្នុងការនាំមកនូវសន្តិភាពជូនប្រទេសជាតិ។ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្នដែលបានប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺលោកទាមទារឲ្យមានការរកយុត្តិធម៌ជូនប្រជារាស្រ្តជាម្ចាស់ឆ្នោតជាមុនសិន មុននឹង ឈានចូលទៅក្នុងការប្រជុំសភា។ មួយវិញទៀត ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចង់បង្កើតរដ្ឋាភិបាល តែឯងនោះលោកថា នឹងអំពាវនាវទៅកាន់អន្តរជាតិ កុំឲ្យទទួលស្គាល់ផងដែរ។ លោកបានសង្កត់ធ្ងន់ថា ដាច់ខាតត្រូវរកយុត្តិធម៌ជូនប្រជាពលរដ្ឋ គឺគ្មានការចែកកៅអី ឬអំណាចគ្នានោះទេ៕ -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

