លោករម្យទម, ចំពោះរឿងចុះហត្ថលេខាលើញត្តិទៅកាន់ អ.ស.ប. នេះធ្វើឲ្យខ្ញុំបាទនឹកឃើញកាលធ្វើញត្តិទៅ អ.ស.ប. រឿងកាត់ទោសខ្មែរក្រហម។ កាលនោះខាង អ.ស.ប. គេប្រាប់ថាគេទទួលតិចតួចបំផុត។ ហើយគេឲ្យដឹងថាគេគ្រាន់តែទទួលទុកជាសំណុំរឿង សម្រាប់រឿងកាត់ក្ដីហ្នឹងតែប៉ុណ្ណោះ ឲ្យគេយកទៅធ្វើអីហួសពីនេះក៏មិនអាចធ្វើបានឡើយ។
រឿងវិវាទកម្មខាងការបោះឆ្នោតនៃប្រទេសមួយដូចជា អ.ស.ប. ធ្វើអន្ដរាគមន៍អីមិនកើតទេ ព្រោះ អ.ស.ប. ជាអង្គការមានសមាជិកជារដ្ឋ។ ប្រសិនបើគ្មានសេចក្ដីសម្រេចចិត្តចេញពីសាលមហា សន្និបាតឬចេញពីក្រុមប្រឹក្សាសន្ដិសុខនៃ អ.ស.ប. ទេ ដូចជាមិនងាយមានប្រតិកម្មទេ។ គប្បីចាំថា អ.ស.ប. មិនមែនជាអង្គការប្រជាធិបតេយ្យឬជាអង្គការបង្គាប់បញ្ជាប្រជាធិបតេយ្យឬសិទ្ធិមនុស្ស ឡើយ។ ប្រសិនបើ អ.ស.ប. អាចធ្វើអ្វីបាននោះ អង្គការនេះបង្កើតប្រជាធិបតេយ្យនៅប្រទេសសៅអូឌីអារ៉ាប៊ីយ៉ា, កូវ៉េត, អារ៉ាប់រួម, និងប្រទេសជាច្រើនដែលគ្មានគោលការណ៍សង្គមស៊ីវិលបាត់ទៅហើយ ដោយមិនបន្សល់ទុកប្រទេសជាង ១០០ ក្នុងលោកនេះឲ្យរស់ក្រោមអំណាចជិះជាន់រហូតមកទេ។ នេះមកពី អ.ស.ប. អត់ធ្មេញ។ ជាការពិត ប្រទេសកម្ពុជាបានក្លាយជាលេខីលើអនុសញ្ញាមួយចំនួនរួមទាំងសេចក្ដីថ្លែងជាសោកលនៃសិទ្ធិមនុស្ស តែអ្វីបាននិងកំពុងកើតនៅកម្ពុជាចាត់ទុកថាជាការវិវត្តន៍ពីសភាពការណ៍អាក្រក់ មកកាន់សភាពការណ៍គ្រាន់បើជាងមុន ពោលគឺចាប់បោះឆ្នោតឆ្នាំ១៩៩៣មកដល់សភាពការណ៍បោះឆ្នោតឆ្នាំ២០១៣ គេឃើញថាបានគ្រាន់បើជាងពេលមុនៗទាំងអស់។ ដូច្នេះ អ.ស.ប. គ្មាន សិទ្ធិវិនិច្ឆ័យថាអ្នកនេះចាញ់ឬឈ្នះនោះទេ។ ចំណុចខ្សោយរបស់បក្សសង្គ្រោះជាតិគឺលោកប្រធានបានវាយប្លង់ចាញ់ចាប់ពីដើមដៃមក ដូចខ្ញុំបាទលើកឡើងញឹកញយរួចមកហើយថាលោក សម រង្ស៊ី វាយប្លង់ប្រុងនឹងចាញ់។ កាលណាគ្មាន ប្រតិភូ អ.ស.ប. ទៅសង្កេតការណ៍បោះឆ្នោត, គ្មានប្រតិភូជាមិត្តនិងបក្សសង្គ្រោះជាតិចូលទៅសង្កេតការណ៍បោះឆ្នោត, រួចមានតែមិត្តភក្ដិរបស់បក្សស៊ីភីភីជាអ្នកសង្កេតការណ៍ ខាងបក្សសង្គ្រោះជាតិ ចាញ់ប្រៀបខាងបក្សស៊ីភីភីរួចជាស្រេចហើយ។ តើឲ្យ អ.ស.ប. ធ្វើអីកើតទៅ? ពឹងលើមហាអំណាច, សហភាពអឺរ៉ុប, អំណាចតំបន់, ឬប្រទេសខ្លះ?... ក៏លំបាកនឹងឲ្យគេជួយណាស់ ព្រោះផលប្រយោជន៍របស់គេគងលើហ្នឹង។ ឧទាហរណ៍, អាមេរិកកំពុងត្រូវគ្នាជាមួយវៀត-ណាម... តើអាមេរិកាំងនឹងជួយបក្សសង្គ្រោះជាតិឬ? បែបគ្មានផ្លូវទេ។ ព្រោះទំនាក់ទំនងលោកស្រី មូ សុខហួ និងបក្សប្រជាធិបតេយ្យអាមេរិកាំងមិនសំខាន់ជាងផលប្រយោជន៍រកស៊ីរបស់រដ្ឋា ភិបាលលោកអូបាម៉ាជាមួយវៀតណាមឡើយ។ សូម្បីតែលោករដ្ឋមន្ដ្រីការបរទេស ឃែរី ក៏ជាមិត្តភក្ដិវៀតណាមនិងលោក ហ៊ុន សែន ដែរ។ ចំណែកខាងអង្គការអឹនឌីអាយក៏ផ្ដល់ឱកាសឲ្យរដ្ឋា- ភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ដែរ។ សរុបមក អាមេរិកាំងគេនឹងបបួលឲ្យសម្របសម្រួលគ្នា។ សហភាពអឺរ៉ុប? គេនឹងសន្ទនាជាមួយអាស៊ាន ហើយអាស៊ានមានប្រទេសភាគច្រើនមិនចូលចិត្តលោក សម រង្ស៊ី ដោយគេចាត់ទុកថាលោកម្នាក់ហ្នឹងសន្សំរឿងដល់គេ។ ដូច្នេះអាស៊ានកាន់ជើង លោក ហ៊ុន សែន។ វាទាល់តែកាប់សម្លាប់ខ្លាំងទើបមានប្រតិកម្ម។ តើអាចទៅរួចឬទេ? ខ្ញុំបាទគិតថាទៅមិនរួចទេ។ ជប៉ុនមិនចូលចិត្តលោក សម រង្ស៊ី ទេ ព្រោះជប៉ុនជាមិត្តភក្ដិវៀតណាម។ ចិនរឹតតែមិនចូលចិត្តលោក សម រង្ស៊ី ព្រោះលោក រង្ស៊ី ចូលបក្សពួកខុសពីចិត្តរបស់ចិន។ ម្យ៉ាងទៀតចិនមិនត្រូវការមនុស្ស ណារត់ចុះរត់ឡើងទេ ជាពិសេសលោក រង្ស៊ី អត់មានគោលការណ៍ជាក់លាក់។ អូស្ដ្រាលី? តើប្រទេសមួយហ្នឹងអាចធ្វើអីកើត? ប្រទេសមួយហ្នឹងមិនសូវត្រូវគ្នាជាមួយអាស៊ានប៉ុន្មានទេ ហើយក៏ជា ប្រទេសដែលអង់ទីអាមេរិកាំង ទោះបីជាពួកស្បែកសដូចគ្នាតែជនអូស្ដ្រាលីមិនចូលចិត្តអាមេរិក។ តើអូស្ដ្រាលីមានឥទ្ធិពលអីទៅ? សរុបមកលោកអាចគិតដឹងថារបស់ដូចជាធ្វើញត្តិអីអស់ហ្នឹងគឺជារបស់ «ស្រាល»ៗ មិនមានប្រសិទ្ធភាពអីទេ។ ខាងលើនេះគឺជាការគិតពិចារណារបស់ខ្ញុំបាទ។ ជេម សុខ ________________________________ From: Rum Tum <[email protected]> To: "[email protected]" <[email protected]> Sent: Friday, August 16, 2013 1:45 PM Subject: Go to petition http://www.gopetition.com/petitions/democracy-justice-for-cambodia.html We need UN intervention for the fake result of election. Mr. Sam Raingsi is our new prime minister of Cambodia. UN’s mission is not a simple past tense in 1993, it is a present perfect. Our current situation is that we have no government since 28 July 2013. For the sake of our new government, we would like to invite United Nations officially to continue the plan of Cambodia redemption. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

