ខ្ញុំបាទចូលចិត្តស្ដាប់ទស្សនៈអស់លោកអ្នកប្រាជ្ញខ្មែរអំពីរឿងនេះណាស់។ ចាប់តាំងពីបានឯករាជ្យឆ្នាំ១៩៥៣មក ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាមិនសូវមាននយោបាយការបរទេសប្រសិទ្ធិភាព ទេ។ សម័យសម្ដេច សីហនុ លោកដឹកនាំប្រទេសតូចកំសត់នេះទៅជល់នឹងយក្សអាគាំង។ លោកឈ្លោះនឹងយួនខាងត្បូងផង លាវផង សៀមផង។ កម្ពុជាជាប់ក្នុងដង្កៀបបរទេសរហូត។ រឿង នេះមុននឹងបន្ទោស ទាល់តែខ្មែរយើងពិភាក្សាគ្នាឲ្យបានច្រើនសឹន សឹមកាត់សេចក្ដីថាខុសឬត្រូវ ព្រោះថារឿងនេះយើងខ្សោយទាំងអស់គ្នា។
សព្វថ្ងៃនេះ មានខ្មែរមួយចំនួនបន្ទោសលោក សែន ថាជាអាយ៉ាងយួន។ រឿងនេះក៏ត្រូវសន្ទនាគ្នាឲ្យជាក់លាក់ ថាប្រសិនបើមានមេដឹកនាំខ្មែរណាមិនមែនជាអាយ៉ងយួន ហើយកាន់អំណាច បច្ចុប្បន្ន តើលោកគិតធ្វើម៉េចដែរ? (ឯករាជ្យភាព, អធិបតេយ្យភាព, បូរណៈភាពដែនដី, បក្សសម្ព័ន្ធ, សេដ្ឋកិច្ច, និងជំនួញ ជាដើម។ល។)។ ក្រឡេកមើលលោក រង្ស៊ី លោកមិនទាន់បានកាន់អំណាចផង លោកមានបរទេសមិនចូលចិត្តលោកជុំទិស។ នេះមកពីនយោបាយការបរទេសរបស់លោក រង្ស៊ី ខ្វះខាតឬ? ត្រង់នេះគប្បីយក មកពិចារណាសិន។ ងាកទៅវៀតណាម គេមិនព្រមនិយាយចូលលោក សូម្បីតែលោកបានទៅដល់ស្រុកយួននិយាយជាមួយគេ ក៏គេមិននិយាយរក។ ព្រោះអ្វី? ប្រហែលជាលោកគ្មានឋានៈ គ្រប់គ្រាន់ឲ្យគេទាក់ ចិត្តដឹតអារម្មណ៍ឬ? (យួនគេដឹងថាសម្ដេច សីហនុ ជាចៅហ្វាយលោក រង្ស៊ី)។ ងាកទៅថៃឡង់ គេស្អប់មិនមើលមុខលោក រង្ស៊ី ទេ សៀមចាត់ទុកលោកជាមនុស្សរមឹលគុណនិងជាមនុស្សបង្កបញ្ហាឲ្យគេ។ សៀមគេមិនចាប់អារម្មណ៍ ក៏មកពីគេដឹងថាលោកជាខ្នែងរបស់ រាជានិយមខ្មែរ។ ងាកទៅជប៉ុន គេចូលចិត្តយួន សៀម លាវ និងលោក សែន។ គេមិនត្រូវការលោក រង្ស៊ី ទេ។ ងាកទៅចិន គេខឹងនឹងលោក រង្ស៊ី ទៅដើរជាមួយតៃវ៉ាន់ ម្យ៉ាងទៀតគេមិនចូលចិត្តស្ទីលនយោ បាយរបស់លោក។ ងាកទៅសឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភូមា គេវាយតម្លៃរួចស្រេចថាលោក រង្ស៊ី គ្មានអនាគតកាន់អំណាចនៅកម្ពុជាឡើយ។ ដូច្នេះគេជាពួកអាស៊ាន គេដើរតាមគ្នាគ្នីគេ។ ងាកទៅកូរ៉េខាង ត្បូងវិញ គេចាប់ផ្ដើមមិនស្បាយចិត្តហើយ ដែលលោក រង្ស៊ី ទៅសកម្មភាពនយោបាលើទឹកដីគេ។ ទាំងអស់នេះជាដានជើងពិចារណា។ មានមនុស្សមិនពេញចិត្តនយោបាយការបរទេសរបស់លោក សែន ដែរ។ ក្នុងនាមជាមេដឹកនាំកម្ពុជា មិនអាចធ្វើឲ្យគេចូលចិត្តទាំងអស់នោះទេ។ អញ្ចឹងលោក សែន ក៏ដោយ លោក រង្ស៊ី ក៏ដោយ អស់លោកអ្នកប្រាជ្ញខ្មែរដទៃទៀតក៏ដោយគប្បីគិតពិចារណាបញ្ចេញទស្សនៈចែកទានផង។ ជេម សុខ ________________________________ From: PuppyXpress <[email protected]> To: camdisc <[email protected]> Sent: Monday, August 19, 2013 7:29 PM Subject: កម្ពុជាត្រូវប្រកាន់យកគោលនយោបាយការបរទេសពហុទិស ថ្ងៃអង្គារ, 20 សីហា 2013មើលនិងស្តាប់កម្មវិធីវីអូអេ កម្ពុជា កម្ពុជាត្រូវប្រកាន់យកគោលនយោបាយការបរទេសពហុទិស http://khmer.voanews.com/content/cambodia-under-china-and-us/1732550.html -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out. -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

