ចង់និយាយថាម៉េចក៏បានដែរ តែចាប់តាំងពីខ្ញុំបាទកើតធំដឹងក្ដីមកដល់ថ្ងៃនេះ មិនទាន់បានឃើញអ្នកកាន់អំណាចនៅស្រុកខ្មែរចាកចេញពីដំណែងដោយសន្លឹកឆ្នោតនៅ ឡើយទេ។ ប្រូតិកតូរ៉ាបារាំងបានអនុញ្ញាតឲ្យខ្មែរមានរដ្ឋាភិបាលទំនើបចាប់ពីឆ្នាំ១៩៤៥មក។ រួចហើយឲ្យខ្មែររៀនអនុវត្តកិច្ចការសភាប្រឹក្សា។ បន្ទាប់មកទៀតក៏ឲ្យរៀន ប្រើរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៤៧។
រដ្ឋាភិបាលខ្មែរក្រោមហ្លួងសីហនុ (ឆ្នាំ១៩៤១-ឆ្នាំ១៩៥៥) រហូតដល់សម័យលោកធ្វើជាប្រមុខរដ្ឋ (ឆ្នាំ១៩៥៥-ឆ្នាំ១៩៧០) មិនដែលបានចប់អាណត្តិឡើយ។ ហេតុដែល ត្រូវដួលនេះប្រហែលជាជើងកបទេដឹង? ឬក៏មកពីខ្មែរមិនទាន់ចេះគ្រប់គ្រងខ្លួនឯង? ឬក៏មកពីចរឹតខ្មែរ? ឬមកពីអ្វី? មកដល់សម័យសាធារណៈរដ្ឋ (ឆ្នាំ១៩៧០-ឆ្នាំ១៩៧៥) ក៏គ្មានរដ្ឋាភិបាលណាបានធ្វើកិច្ចការចប់អាណត្តិដែរ អំណាចយោធាត្រួតត្រារហូតដល់ពេលខ្មែរក្រហមលុក ស្រុកនៅខែមេសាឆ្នាំ១៩៧៥។ ក្នុងសម័យខ្មែរក្រហមក៏ដដែល គ្មានរដ្ឋាភិបាលកាន់អំណាចទេ មានតែបក្សកុម្មុយនីស្ដកម្ពុជា តែបក្សហ្នឹងទៀតក៏កាប់សម្លាប់គ្នាវិនាស ខ្លួនទៅ។ ដល់វៀតណាមវាយចូលកាន់កាប់ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨២ រដ្ឋាភិបាលមានតែឈ្មោះ អំណាចនៅលើសេនាធិការរបស់ ឡេ ដឹកថូ និង ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ កម្ពុជា។ ក្នុងរវាងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ តើផ្លាស់ប្ដូរដោយសារអ្វី? គឺដោយសារវៀតណាមចាប់ វៀតណាមដេញចោល និងកែប្រែនយោបាយ។ គ្មានរដ្ឋាភិបាល ណាបានធ្វើកិច្ចការចប់អាណត្តិឬដោយសុខស្រួលទេ។ សម័យព្រះរាជាណាចក្រទី២ អាណត្តិទី១ បាញ់គ្នារត់ចោលស្រុក, អាណត្តិទី២ កាប់សម្លាប់គ្នាប្លន់អំណាចនិងចុងកាណុង, អាណត្តិទី៣ បង្កើតអំណាចដោយស៊ីសស៊ូស គ្នាហែកហួរដ្ឋធមនុញ្ញ, ដល់អាណត្តិទី៤ ស្រាកស្រាន្ដបន្ដិច។ មកដល់បោះឆ្នោតអាណត្តី៥នេះ សភាពការណ៍គ្រាន់បើជាងមុន សង្ឃឹមថាគ្មានការកាប់សម្លាប់។ ប្រសិន បើដំណើរការទៅមុខស្រួល អាចចាត់ទុកថាខ្មែររួចពីជើងកបបន្ដិចម្ដងហើយ។ តែបើមិនបានសុខវិញ នោះត្រូវសែនព្រេនខ្មោចតទៅទៀត។ ជេម សុខ ________________________________ From: Mr. Kuch Ly គុជ លី <[email protected]> To: "[email protected]" <[email protected]> Sent: Wednesday, August 21, 2013 12:29 PM Subject: គណបក្សCPPបានចាញ់ឆ្នោតហើយ ប៉ុន្តែបុគ្គល ហ៊ុន សែន មិនបានប្រគល់អំណាចទេ ! !! គណបក្សCPPបានចាញ់ឆ្នោតហើយ ប៉ុន្តែបុគ្គល ហ៊ុន សែន មិនបានប្រគល់អំណាចទេ ! !! កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៥ គណបក្សCPPរបស់លោក ហ៊ុន សែន បានចាញ់ឆ្នោតយ៉ាងអាម៉ាស់មុខ ប៉ុន្តែCPPនិងគ.ជ.ប បានប្រើល្បិចកលលួចបន្លំសន្លឹកឆ្នោតបំពានលើឆន្ទៈពលរដ្ឋខ្មែរដោយគ្មានសេចក្តីអៀនខ្មាសឡើយ ។ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បានធ្វើឱ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេសថ្កោលទោសយ៉ាងខ្លាំងក្លា ហើយទម្លាក់ការទទួលខុសត្រូវទៅលើ គ.ជ.ប ទាំងស្រុង នៅពេលដែលមានអស្ថិរភាពនយោបាយ និងវិបត្តិសង្គមកើតឡើង។ ដូច្នេះទាំង គ.ជ.ប និងលោក ហ៊ុន សែន ត្រូវគោរពតាមឆន្ទៈពលរដ្ឋខ្មែរ ហើយលោក ហ៊ុន សែន ត្រូវហ៊ានទទួលស្គាល់ថាគណបក្សCPPទទួលបរាជ័យក្នុងការបោះឆ្នោតត្រូវចុះចេញពីអំណាចដោយសន្តិវិធី។ លោក ហ៊ុន សែន មិនគួរខិតខំប្រើល្បិចក្រាញអំណាច ដោយខ្វះសតិសម្បជញ្ជៈ និងឥតអៀនខ្មាសនោះទេព្រោះពលរដ្ឋខ្មែរបានបោះឆ្នោតបណ្តេញគណបក្សCPPចេញពីអំណាចរួចទៅហើយ។ អ្នកសង្កេតការណ៍ឯករាជ្យ ក៏ដូចជាពលរដ្ឋខ្មែរទូទៅបានវាយតម្លៃថាប្រសិនបើគណបក្សCPPឈ្នះឆ្នោត គឺពុំមានហេតុផលអ្វីត្រូវបដិសេធសំណើរបស់គណបក្សCNRPដែលទាមទារឱ្យមានការបង្កើតគណៈកម្មការចម្រុះដែលមានអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល ដើម្បីពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតឱ្យបានត្រឹមត្រូវនោះទេ។ គ.ជ.ប និងគណបក្សCPPច្រានចោលសំណើរបស់គណបក្សCNRPក្នុងការបង្កើតគណៈកម្មការចម្រុះឯករាជ្យនោះ គឺជាការទទួលស្គាល់ថា គណបក្សCPP ចាញ់ឆ្នោតយ៉ាងអាម៉ាស់ ហើយលោក ហ៊ុន សែន កំពុងឃុបឃិតជាមួយ គ.ជ.ប ដើម្បីក្រាញអំណាច តាមមហិច្ឆតារបស់ខ្លួនទាំងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ឥឡូវនេះធាតុពិតរបស់គ.ជ.បក្នុងការលួចបន្លំសន្លឹកឆ្នោតជួយដល់គណបក្សCPPរបស់លោក ហ៊ុន សែន កំពុងត្រូវបានលាតត្រដាងជាសាធារណៈយ៉ាងច្បាស់ថា ពីព្រោះបុរសសម្បូរល្បិចខូច ទេព នីថា និង អ៊ឹម សួស្តី នៅក្នុង គ.ជ.ប។ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានស្គាល់កាន់តែច្បាស់ថែមទៀតនូវមុខមាត់ក្រុមមេខ្លោងលួចបន្លំសន្លឹកឆ្នោតជួយដល់គណបក្សCPP។ ហើយ បុគ្គល អ៊ឹម សួស្តី និង ទេព នីថា ជាមេខ្លោងប្រើល្បិចលួចបន្លំសន្លឹកឆ្នោតជួយដល់គណបក្សCPPនោះនឹងក្លាយទៅជាអ្នកទោសប្រវត្តិសាស្ត្រនាពេលខាងមុខនេះ ។ ព្រោះអំពើដ៏អាក្រក់ជួរជាតិរបស់ពួកគេកំពុងតែធ្វើឱ្យកម្លាំងមហាជនពុះកញ្រោ្ជលធើ្វការផ្លាស់ប្តូរមេដឹកនាំ ហ៊ុន សែន អោយចេញពីអំណាចឱ្យខាងតែបាន ។៚ By KL 21/08/2013 -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

