-

-
**
 Wednesday, 21 August 2013
 Analysis: What is the obstacle to the direct negotiation betweem Hun Sen
and Sam Rainsy? ​វិភាគ​៖ អ្វី​ជា​ឧបសគ្គ​ដល់​ការចរចា​រវាង លោក​ ហ៊ុន សែន
និងលោក​ សម រង្ស៊ី​?​
 ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013, VoD   ស្តាប់សំឡេង៖​ ****
ចម្លងទុក<http://vodhotnews.com/media/sounds/130821-vod-meta-b-social-what-chalenge-dialogue-hs-n-sr-2013-08-21.mp3>






















ការខ្វែងគំនិត ​គ្នា​រវាង​ថ្នាក់ដឹកនាំ​​គណបក្ស​សង្គ្រោះ​​ជាតិ
និង​គណបក្ស​​ប្រជា​ជន​​កម្ពុជា
កើត​មាន​ឡើង​តាំងពី​ក្រោយ​ការបោះឆ្នោត​​មួយ​ថ្ងៃ
នៅពេល​ដែល​​​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រកាស​ថា ឈ្នះឆ្នោត
ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​លទ្ធផល​នោះ​។
​រហូត​មក​ដល់​ថ្ងៃ​ទី​២១​ខែ​សីហា
មិន​ទាន់​​ឃើញ​​សញ្ញា​​នៃ​​ដំណោះ​ស្រាយ​ដោយ​​សន្តិវិធី​នៅ​ឡើយ
ក្រៅពី​ការបង្ហាញ​​សាច់ដុំ​ដាក់គ្នា
គឺ​គណបក្ស​​ប្រឆាំង​ព្រមាន​​​ធ្វើ​មហា​តុ​កម្ម​ទូទាំង​ប្រទេស
ចំណែក​​គណបក្ស​កាន់​អំណាច ដាក់​ពង្រាយ​​កម្លាំងប្រដាប់​អាវុធ និងរថ​​ពាស​​ដែក
នៅ​​តំបន់​​ផ្សេងៗ ក្នុង​​រាជធានី​ភ្នំពេញ
និង​នៅ​តាម​​បណ្តា​​ខេត្ត​​មួយ​ចំនួន​។
មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មែរ និង​ខ្មែរ និយាយ​​​ស្តាប់​​គ្នា​​មិន​​បាន
មិន​​យល់​​គ្នា​​នេះ នាយិ​ការអង្គការ​​សីល​កា​ ​លោក​ស្រី ធីតា ឃឹះ
ពិនិត្យ​ឃើញ​ថា ចំណុច​ស្នូល​​នៃ​​ដំណោះ​ស្រាយ ​គឺ​គណៈកម្មការ​ឯករាជ្យ
ដើម្បី​​ស៊ើប​អង្កេត​​ភាព​មិន​ប្រក្រតី
អំឡុង​​ពេល​​បោះ​ឆ្នោត​​បង្កើត​​មិន​ទាន់​ចេញ​។ មូលហេតុ​មួយ
ដែល​បង្កើត​​គណៈ​កម្មកា​រ​​ឯករាជ្យ​​មិន​​ចេញ
ដោយ​សារ​​តែ​​កម្ពុជា​មិន​ទាន់​​មាន​​បទ​ពិសោធន៍​​ដោះ​ស្រាយ​​ជម្លោះ
ហើយ​​ភាគី​​ពាក់​ព័ន្ធ​​មិន​ទាន់​មាន​​ជំនឿ​​លើ​អាជ្ញា​​​កណ្តាល​។
​លោកស្រី ធីតា ឃឹះ យល់​ថា
អាជ្ញាកណ្តាល​​ដែលមាន​ប្រសិទ្ធភាព​​ក្នុង​​ការដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​
នយោបាយ​​នេះ គឺ​មាន​​តែ​​ព្រះ​មហា​ក្សត្រ  អង្គការ​សហប្រជាជាតិ
ឬ​​រក​​អ្នក​ដែល​​មាន​​បទ​ពិសោធន៍​​នៅ​​តំបន់​​អាស៊ាន
ឲ្យជួយ​សម្របសម្រួល​ ៖ *"ដើម្បីរកឲ្យឃើញ​នៅ​បញ្ហា​រួម
ហើយ​មាន​​ការ​​ស្រុះ​​​ស្រួល
ដូច្នេះ​មាន​តែ​ទទួល​ស្គាល់​ទៅ​លើ​ស្ថាប័ន​ធំ​​មួយ​ មាន​ន័យ​ថា
ទាល់​តែ​អ្នក​ហ្នឹង​ឯង​មាន​អំណាច ទៅ​លើ​អ្នក​ទាំង​ពីរ​ហ្នឹង
អ្នក​ដែល​​មាន​​អំ​ណាច​​​ទៅលើអ្នក​ទាំង​ពីរ​ហ្នឹង មាន​តែ​ព្រះ​មហា​ក្សត្រ
ហើយ​មិន​លើ​ព្រះ​មហា​ក្សត្រ​ទៀត​ហ្នឹង មាន​តែ​​អង្គការ​​UN
ឫ​មួយ​​ក៏​យើង​រក​ទៅ​​ខាង​​អ្នក​​កណ្ដាល គឺមកពី​ខាង​តំបន់ ខាង​ម្ដុំ​អាស៊ាន"។*

​បទពិសោធន៍​របស់​កម្ពុជា
ក៏​ធ្លាប់​ពឹង​បរទេស​​ឲ្យ​ក្នុង​ការបញ្ចប់​បញ្ហា​ប្រឈម​ដែរ ដូចជា
ការបញ្ចប់​សង្គ្រាម​​រាំ​រ៉ៃ
បង្កើតបាន​ជា​សន្និសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​​២៣ តុលា ឆ្នាំ​១៩៩១
ក្រោយ​ការ​សម្រប​សម្រួល​​របស់​​បារាំង ហើយ​​​រៀបចំ​​ការ​បោះ​ឆ្នោត​​លើក​ដំបូង
រៀបចំ​​ដោយ​​អង្គការ​សហ​ប្រជាតិ​​នៅ​​ឆ្នាំ​១៩៩៣​។
សង្គ្រាម​​នៅ​តាម​បណ្តោយ​ព្រំដែន​​រវាង​​កម្ពុជា និង​ថៃ
ក៏​មាន​ការ​សម្រប​សម្រួល ពី​ប្រទេស​​ឥណ្ឌូនេស៊ី និង​អង្គការសហប្រជាជាតិ​ផងដែរ​។
បច្ចុប្បន្ន​រ​បាំង​ធំ​នៃ​ការដោះ​ស្រាយ​​ ភាព​ជាប់​គាំង​​នយោបាយ​
​គឺ​មិន​ទាន់​មាន​អាជ្ញា​កណ្តាល​​រឹង​មាំ​។
គណៈកម្មការ​ឯករាជ្យ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​​ឡើង​​នោះ
មាន​សមាស​ភាព​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា
អង្គការ​​សង្គម​ស៊ីវិល​​ជាតិ​-​អន្តរ​ជាតិ
និង​ស្នើ​ឲ្យ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​ធ្វើ​​ជា​​អ្នក​អង្កេត​ការណ៍
ដោយ​មិន​ដាក់​បញ្ចូល​សមាស​ភាព គ.ជ.ប ​ទេ​។
តែ​សម្រាប់​​គណបក្ស​​ប្រជាជន​​កម្ពុជា នៅ​​តែ​​ទាម​ទារ​​ឲ្យ​​ដាក់​បញ្ចូល
សមាស​​ភាព គ.ជ.ប​ ចូល​គណៈកម្មកា​រឯក​រាជ្យ​​នេះ​។​
មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​មិន​ឲ្យ​ដាក់​បញ្ជូល​សមាស គ.ជ.ប
ដោយ​សារ​គណបក្ស​នេះ ចោទ​ថា គ.ជ.ប
ជា​​អ្នក​បង្ក​​ឲ្យ​មាន​​ភាព​​មិន​ប្រក្រតី​​ច្រើន​​ក្នុង​​ពេល​​​បោះ​ឆ្នោត
ដូច្នេះ ​គ.ជ.ប មិន​​មាន​សមត្ថភាព​​ដោះស្រាយ​​បញ្ហា​​ទេ​។​
​រហូត​ដល់​ថ្ងៃ​ទី​២១​​ខែ​សីហា គណបក្ស​ដែល​ទទួលបាន​សំឡេង​គាំទ្រ​​ច្រើន
គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ចរចា​ពី​ការ
បង្កើត​​រដ្ឋាភិបាល​ទេ
គឺ​នៅ​បន្ត​ចរចា​បង្កើត​​គណៈកម្មកា​រ​ដោះស្រាយ​​ភាពមិនប្រក្រតី​អំឡុង​ពេល​
បោះឆ្នោត​។
ភាពមិន​ប្រក្រតី​​ដែល​​គណបក្ស​ស​ង្គ្រោះ​ជា​តិ​រក​ឃើញ​ហើយ​ទាមទារ​ឲ្យ​
ដោះស្រាយ​ដូចជា  ទឹកខ្មៅ​ជ្រ​លក់​ដៃ​លាង​ជ្រះ
នាំ​ឲ្យ​​មាន​​អ្នក​បោះឆ្នោត​​បោះ​លើ​ស​ពីមួយ​ដង
អ្នក​បាត់​ឈ្មោះ​បោះឆ្នោត​១​លាន​​ពីរ​សែន​នាក់
និង​ជន​បរទេស​ចូល​បោះឆ្នោត​ដោយ​ខុស​ច្បាប់​ជាដើម​។
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា
ដើម្បី​ទម្លាយ​ភាព​​ទាល់​ច្រក​​ផ្នែក​នយោបាយ​នេះ គឺ​លោក សម រង្ស៊ី
​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ជា​បេក្ខភាព​នាយករដ្ឋ​មន្ត្រី និង​លោក ហ៊ុន សែន
អនុប្រធាន​​គណបក្ស​ប្រជាជន​​កម្ពុជា ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដែរ​​នោះ
ត្រូវ​ជួប​​គ្នា​​ចរចា ដើម្បី​រក​ដំណោះ​ស្រាយ ៖ *"លោក ហ៊ុន សែន និងលោក សម
រង្ស៊ី ត្រូវ​ជួប​គ្នា ព្រោះ​អី​លោក សម រង្ស៊ី
គាត់​ចេញ​ទៅ​ក្រៅ​ប្រ​ទេស​យូរ​​ពេក​សព្វថ្ងៃហ្នឹង ចេញ​ទៅ​ការ​កូន​ហ្នឹង
ខ្ញុំ​យល់​ថា វាជា​រឿង​មួយដែលធ្វើឲ្យបាត់​​បង់កម្លាំង
សន្ទុះរបស់​ពួកគាត់រួច​បាត់​ទៅ​ហើយ ដូច្នេះ​​ដល់​​ពេល​នេះ​​គឺ​ដល់ពេលដែលលោក
ហ៊ុន សែន និង​លោក សម រង្ស៊ី ​ជួបគ្នាម្ដង
ដើម្បី​ជជែក​គ្នាលើបញ្ហាធំៗទាំងអស់ហ្នឹងតែម្ដងទៅ
ជៀស​វាង​ពីការ​វាយ​ប្រហារ​គ្នាតាមសារព័ត៌មានគ្នាទៅវិញទៅមក
វា​គ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិទាល់តែសោះបាទ" ។*
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ លោក
សួន ប៊ុន​ស័ក្តិ មាន​ជំនឿ​ថា ដំណោះ​ស្រាយ​​សម​ស្រប​​មួយ អាច​​នឹង​កើត​មាន​ឡើង
ប្រសិន​​អ្នក​នយោបាយ​​គិត​​ប្រយោជន៍​​ជាតិ​​ជា​ធំ
ហើយ​​ដោះស្រាយ​ភាព​មិនប្រក្រតី​​នានា​ពេល​បោះឆ្នោត រួម​គ្នា​នោះ ៖
*"ប្រសិនជាយើងអាច
​ទទួលយកបានជាមួយគ្នា គឺយើងស្រុះស្រួលគ្នាទៅ ទទួលយកបានតាមភាពស្របច្បាប់ទៅ
ហើយយើងបម្រើការជូន ប្រជាជាតិយើងទាំងមូលទៅ អានេះហើយគេថា ប្រយោជន៍ជាតិជាធំ
ហើយខ្ញុំសូមឲ្យអ្នកនយោបាយទាំងពីរហ្នឹង ប្រកាន់យក​ប្រយោជន៍ជាតិជាធំ
​វាសំខាន់ជាជាងការជជែកគ្នា តែពីរឿងអំណាច គិតតែពីរឿងតួនាទី ខ្លាំងពេកបាទ​" ។*
​មាត្រា​៨២​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ចែងថា រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង
ហុកសិប​​ថ្ងៃ​យ៉ាងយូរ ក្រោយពេល​បោះឆ្នោត
តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​។  បើ​គិត​រយៈពេល​៦០​ថ្ងៃ
សម័យប្រជុំ​សភា​ដំបូង​អាច​​នឹង​ចាប់ផ្តើម​នៅ ចុង​ខែ​កញ្ញា
តែ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បង្ហាញ​ជំហ​រថា​នឹង​មិន​ចូលរួម​ប្រជុំ​​ទេ
ប្រសិនបើ​មិន​ដោះស្រាយ​ភាពមិនប្រក្រតី អំឡុង​ពេល​បោះឆ្នោត
ដើម្បី​រក​យុត្តិ​ធម៌​ជូន​ប្រជាពលរដ្ឋ​នោះ​។
*សូមសរសេមកកាន់​លោក ពៅ មេត្តា [email protected]*



-

-- 
-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
--- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
To unsubscribe from this group and stop receiving emails from it, send an email 
to [email protected].
For more options, visit https://groups.google.com/groups/opt_out.

Reply via email to