កាលពីថ្ងៃទី៦សីហា២០១៣ វិទ្យុខ្មែរប៉ុស្ដបានធ្វើវិភាគក្នុងន័យតស៊ូ ៖ ស៊ូស្លាប់ដើម្បីរស់ ។ នៅក្នុងវគ្គមួយវាគ្មិនម្នាក់បានលើកឧទាហណ៏មកពន្យល់ថា ៖ ឧកញ៉ាឃ្លាំងមឿង (ឈ្មោះពិតរបស់ឧកញ៉ា ឃ្លាំងមឿងគឺឈ្មោះពេជមានស្រុកកំណើតនៅភូមិបរិបូណ៏ក្នុងខេត្តកំពង់ឆ្នាំង) នៅជំនាន់នោះ(១៥០០ផ្លាយ)ជាពលរដ្ខ រដ្ឋខ្មែរម្នាក់មានចិត្តស្វាម៉ីភ័ក្រស្រទ្បាញ់ការពារស្ដេចអង្គចន្ទទី១សុខចិត្តប្ដូរជីវិតរបស់ខ្លួនដើម្បីឲ្យស្ដេចរស់ ។ដោយបានធ្វើ ជាចៅហ្វាយខេត្តពោធិសាត់ ត្រូវបានងារជា ៖ លោកសួគ៌ាខ្លាមឿង យូរតរៀងមក ខ្លាមឿងក្លាយទៅជាឃ្លាំងមឿង។ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ ក្នុងមួយជិវិតរបស់លោក ឧកញ៉ាឃ្លាំងមឿងមិនដែលបានតតាំងច្បាំងជាមួយសៀមដើម្បីការពារ ប្រទេសខ្មែរម្ដងណាទ្បើយ ព្រោះពេលនោះសៀមនឹងខ្មែរមិនមានសង្គ្រាមនឹងគ្នាទ្បើយ។ ដោយចង់រំដោះប្រទេសខ្មែរចេញ ពីការត្រួតត្រារបស់ស្ដេចកន ស្ដេចអង្គចន្ទទី១បានសុំការអនុញ្ញាតពីស្ដេចសៀមដែលត្រូវជាឪពុកមារស្ដេចអង្គចន្ទ ត្រទ្បប់មកស្រុខ្មែរវិញ តែស្ដេចសៀមមិនព្រម ។ ស្ដេចអង្គចន្ទទី១ក៏ភូតស្ដេចស្រុកសៀមថាខ្លួនត្រទ្បប់ទៅស្រុកខ្មែរដើម្បីទៅ ទាក់ដំរីសនៅក្នុងខេត្តខ្មែរគឺនៅក្នុងខេត្តនគររាជសីម៉ា ដើម្បីយកមកថ្វាយស្ដេចស្រុកសៀម ស្ដេចសៀមក៏អនុញ្ញាតឲ្យត្រទ្បប់ មកស្រុកខ្មែរវិញ ដោយចង់បានដំរីស។ស្ដេចអង្គចន្ទទី១មិនធ្វើដំណើរទៅខេត្តខេត្តនគររាជសីម៉ាទេតែធ្វើដំណើរមកតាម បាត់ដំបងមកដល់ខេត្តពោធិសាត់ក៏ត្រូវបានទ័ពស្ដេចកនដឹកនាំដោយមេទ័ពឈ្មោះកៅ ព័ទជាប់ប្រហែលចំនួនបីខែចេញ មិនរួចទ្បើយ នៅជាមួយគ្នានោះមានឧកញ៉ាឃ្លាំងមឿងជាមេទ័ពម្នាក់ដែរ ។ ដោយអស់សង្ឃឹមដោយគិតថាបើនៅតទៅទៀត គង់តែស្លាប់ដដែលដោយត្រូវទ័ពនាយកនព័ទជាប់ទៅហើយ ។ ឧកញ៉ាឃ្លាំងមឿងក៏ជីករណ្ដៅដាក់ចំរូងលោតសម្លាប់ខ្លួន ដោយយកលេះថាទៅកេណ្ឌទ័ពខ្មោចមកឧ្យជួយច្បាំង? ។ ពាក្យនេះបានឮសុះសាយទៅដល់ទ័ពនាយកន ។ គាប់ជួននៅ ក្រោយពេលឧកញ៉ាឃ្លាំងមឿងស្លាប់ទៅបានពីរឬបីថ្ងៃក៏មានអភូតហេតុធម្មជាតិគឺរញ្ជោយញ័រព្រះធរណីនៅកន្លែងនោះ ។ ពលទាហានរបស់នាយកនមានជំនឿរថាមានទ័ពខ្មោចមកជួយយ៉ាងដូច្នេះ ក៏បាក់ទ័ពនាំគ្នរត់យកតែព្រះអាយុរឿងៗខ្លួនទៅ បាត់អស់ទៅ។ ស្ដេចអង្គចន្ទទី១ក៏រួចពីសេចក្តីស្លាប់ ក៏ដេញតាមសម្លាប់នាយកន បាននៅក្នុងស្រុកមេមត់នាខេត្តកំពង់ចាម។ នាយកន ឬ ស្ដេចកន ត្រូវបានសម្លាប់ដោយស្ដេចត្រាញ់ដែលមានងារ ឈ្មោះថា៖អរជូននៃខេត្តត្បូងឃ្មុំ ។ ដូច្នេះឧកញ៉ាឃ្លាំងមឿង ឬ ខ្លាមឿង សម្លាប់ខ្លួននេះមិនមែនដើម្បីធ្វើ ចម្បាំងជាមួយទ័ពសៀមនោះទេ ? តាមជំនឿររបស់គាត់ គឺគាត់សម្លាប់ ខ្លួននេះគឺដើម្បីការពារជីវិតរបស់ស្ដេចអង្គចន្ទទី១តែម្យ៉ាងគត់ ។ សូមខ្មែរជ្រាបឧ្យបានច្បាស់ ? បើមិនជឿរសូមអានប្រវត្តិសាស្ត្រខ្មែរឧ្យ បានគ្រប់ជ្រុងជ្រោយ ? កុំកែប្រវត្តិសាស្ត្រខ្មែរពីសទៅខ្មៅឬពីខ្មៅទៅស ឧ្យសោះ ? បើមិនដឹងរឿងពិតទេ ? សូមកុំលើកយកមកនិយាយ ? ។ លោកសម រង្ស៊ី ក៏បាននិយាយរួចមកហើយដែរថា៖ឧកញ៉ាឃ្លាំងមឿង លោតសម្លាប់ខ្លួននេះ គឺដើម្បីទៅកេណ្ឌទ័ពខ្មោចមកឧ្យជួយច្បាំងដេញ ទ័ពសៀមឧ្យចេញពីប្រទែសខ្មែរដែរ ? គឺខុសស្រទ្បះពីប្រវត្តិសាស្ត្រ ។ សូមអរគុណ ! នគររាជ
-- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/groups/opt_out.

