ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត March 18, 2014<http://petition.khmeroversea.info/%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%b6%e1%9e%87%e1%9e%93%e2%80%8b%e1%9e%81%e1%9f%92%e1%9e%98%e1%9f%82%e1%9e%9a%e2%80%8b%e1%9e%93%e1%9f%85%e2%80%8b%e1%9e%80%e1%9f%92%e1%9e%9a%e1%9f%85%e2%80%8b/>Cambodian Overseas <http://petition.khmeroversea.info/category/cambodian-overseas/>, Dual Citizenship <http://petition.khmeroversea.info/category/dual-citizenship/>, Election Reform <http://petition.khmeroversea.info/category/election-reform/>, National Election <http://petition.khmeroversea.info/category/national-election/>, Petition <http://petition.khmeroversea.info/category/petition/>abc radio<http://petition.khmeroversea.info/tag/abc-radio/>
Op-Ed: ABC Khmer Services<http://www.radioaustralia.net.au/khmer/radio/onairhighlights/1281244> https://www.youtube.com/watch?v=qTbm8--hNpw ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត ដាក់បញ្ចូលថ្ងៃ 18 March 2014, 17:22 AEST ញត្តិទាមទារមួយដែលបច្ចុប្បន្នមានអ្នកចុះហត្ថលេខាគាំទ្រប្រមាណជា ៥០០ ហត្ថលេខាក្នុងនោះភាគច្រើនជាខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិក ត្រូវបានធ្វើឡើងដោយគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស (CEROC) ក្នុងគោលបំណងស្នើសុំឲ្យប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងប្រទេសដើមកំណើតរបស់ខ្លួនបាន។ [image: Cambodia elections] ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត (Credit: AFP) សំឡេង៖ ប្រជាជនខ្មែរនៅក្រៅប្រទេសបានដាក់ញត្តិទាមទារសិទ្ធិបោះឆ្នោត (Credit: ABC) លោក សេង សុភ័ណ ប្រធាន និងជាអ្នកផ្តួចផ្តើមបង្កើតគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសមានប្រសាសន៍ថាបើទោះជាលោករស់នៅប្រទេសក្រៅក្តី តែចិត្តគំនិត និងអារម្មណ៍របស់លោកនៅតែគិតដល់ប្រទេសកំណើតរបស់ខ្លួន ហើយលោក និងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមានបំណងចង់បោះឆ្នោតដើម្បីជ្រើសតាំងតំណាងរបស់ខ្លួន។ (សំឡេងលោក សេង សុភ័ណ) លោក សេង សុភ័ណបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣និងច្បាប់បោះឆ្នោតឆ្នាំ ១៩៩៧ វិសោធនកម្មឆ្នាំ ២០០៧។ លោកក៏បានលើកឧទាហរណ៍ពីប្រទេសមួយចំនួនដែលបានផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋរបស់គេដែលរស់នៅក្រៅប្រទេសអាចបោះឆ្នោតបានដែរ។ (សំឡេងលោក សេង សុភ័ណ) ទាក់ទិននឹងករណីនេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតបាន ដោយលោកបញ្ជាក់ថា ស្ថាប័នរៀបការបោះឆ្នោតគួរតែបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដើម្បីឲ្យអាចបោះឆ្នោតបាន។ (សំឡេងលោក ហង្ស ពុទ្ធា) គួរបញ្ជាក់ថា គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសបានបង្កើតឡើងនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៤ នេះដើម្បីប្រមូលហត្ថលេខាអ្នកគាំទ្រទាមទារសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួននៅក្នុងប្រទេសដើមកំណើត៕ -- -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org --- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. To unsubscribe from this group and stop receiving emails from it, send an email to [email protected]. For more options, visit https://groups.google.com/d/optout.

